មានករណីរថយន្តដឹកដែក បើកចុះពីលើស្ពានព្រះមុនីវង្ស ដាច់ហ្រ្វាំងជ្រុលទៅបុករះរថយន្ត ៥គ្រឿង និងកង់បី ១គ្រឿង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ម្ដុំក្បែរផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តដឹកដែក បើកចុះពីលើស្ពានព្រះមុនីវង្ស ដាច់ហ្រ្វាំងជ្រុលទៅបុករះរថយន្ត ៥គ្រឿង និងកង់បី ១គ្រឿង បណ្ដាលឲ្យរងការខូចខាត។ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច…

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ រថយន្តម៉ាក ម៉ាស្ដា១គ្រឿងខណៈបើកបត់ឆ្វេងបានវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ហើយក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើបររងរបួសធ្ងន់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ផ្លាកលេខភ្នំពេញ1AW-1544 ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកភេសជ្ជៈ ម៉ាកស៊ីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1HC-1727 ហើយអ្នកបើកបររងរបួសធ្ងន់។…

រន្ធត់ណាស់! រថយន្តបើកឡើងភ្នំមិនរួច រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ ស្លាប់មនុស្សចំនួន០២នាក់ និងរបួសជាច្រើននាក់

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ០២និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចគីឡូលេខ ៧៦-៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង គឺរថយន្តបើកឡើងភ្នំមិនរួច ក៏ថយក្រោយ បណ្ដាលឲ្យក្រឡាប់ ស្លាប់មនុស្សចំនួន០២នាក់…

សាហាវណាស់! ភ្លើងប្រចណ្ឌ ប្តីយកព្រនុងឫស្សី វាយប្រពន្ធ រហូតដល់ស្លាប់

ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយសារភ្លើងប្រចណ្ឌ និងមានសុរាក្នុងខ្លួន ធ្វើឲ្យប្តីហ៊ានយកព្រនុងឫស្សីវាយប្រពន្ធ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ឮករណីឃាតកម្មខាងលើ បានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមរបាយការណ៍របស់នគរបាលខេត្ត បានឲ្យដឹងថា សង្ស័យឈ្មោះ…

ឃាត់ខ្លួនសិស្សសាលាម្នាក់ ករណីឆក់កាបូបដៃជនជាតិចិន ប្រធានគ្រប់គ្រងភោជនីយដ្ឋាន៥៧៩

ភ្នំពេញៈ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា​​ (ឆក់កាបូបយួរដៃ ពណ៌ខ្មៅ) ។ ករណីខាងលើនេះ ជនសង្ស័យ បានប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋាន៥៧៩ ផ្លូវលេខ៤៣…

អ្នកលក់រថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារ

ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី កម្លាំងការិយាល័យ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជា្រវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារអាមេរិក(ដប់ប្រាំបួនម៉ឺនប្រាំបួនពាន់បីរយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យឪពុកនិងកូនតូច រងរបួសធ្ងន់-ស្រាលទាំងពីរនាក់

តាកែវៈ កាលពីវេលាម៉ោង១៥និង៥០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉ក់និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់-ស្រាល នៅលើផ្លូវខេត្តលេខ១២៣ ស្ថិតនៅចំណុចភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា ស៊ីព្រូស ពណ៌ខ្មៅ…

យុវជនម្នាក់ខឹងអ្នកស្រុកចោទថា ចោរ ដាក់ថ្នាំបំពុលឆ្កែ ៧ក្បាលដេករាលពេញដី

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សត្វឆ្កែ ៧ក្បាលត្រូវជនសង្ស័យដាក់ថ្នាំបំពុលដេករាលពេញ មុខផ្ទះរបស់ម្ចាស់ពួកវា ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៧​ ខែ​សីហា​ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕ ដែលម្ចាស់របស់ពួកវាចុះពីលើផ្ទះមកដីប្រទះឃើញពួកគេដេកស្តូកស្តឹងពាសពេញមុខផ្ទះក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុមានអ្នកភូមិបានចោទប្រកាន់ឈ្មោះ មុំ វីរ:…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីឆក់ទូរស័ព្ទ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ០៤រោច ខែស្រាពណ៌ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រី…

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញគ្រឿងក្នុងជ្រូកខូចគុណភាព

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០២ និង២៧នាទីទៀបភ្លឺ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយ កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះបង្ក្រាប និងឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna…