តោះៗ បងប្អូន មកមើលកម្ពស់ទឹកទន្លេ ថ្ងៃនេះ!……

ភ្នំពេញៈ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមមើលព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹក ដែលនៅខាងក្រោមនេះ៖

ស្ត្រីម្នាក់ បើករថយន្តយ៉ាងលឿន ជ្រុលបុករ៉ឺម៉កសណ្តោង រួចបើករត់មិនប្រយ័ត្ន ក៏ធ្លាក់ប្រទ្បាយ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងភ្លោះ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងរ៉ឺម៉កសណ្តោង បណ្ដាលឲ្យជនរងគ្រោះម្នាក់ សន្លប់ស្ដូក។ ភ្លាមៗនោះរថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមរត់គេច ក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹក ហើយប្រជាពលរដ្ឋឃើញហេតុការណ៍ បានឃាត់តៃកុងទ្បាន…

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ករណីរុញរ៉ឺម៉កថយក្រោយ ប៉ះទ្វារ បង្អួច គៀបខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់

ត្បូងឃ្មុំៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០ នាទី ចំណុចផ្ទះសារី គ្រឿន ភេទប្រុស ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ -សពឈ្មោះ អ៊ីន អន ហៅគ ភេទប្រុស…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព លួចម៉ូតូបុគ្គលិកធនាគារអេស៊ីលីដា

ភ្នំពេញៈ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបុគ្គលិកធនាគារអេស៊ីលីដាម្នាក់ ស្ថិតនៅក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០…

កម្លាំងសមត្ថកិច្ចល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទម្រាំចាប់មុខសញ្ញាលួចម៉ូតូបាន

តាកែវៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី បន្ទាប់ពីលួចម៉ូតូនៅចំណុចភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ម៉ូតូដែលជនសង្ស័យយកម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខតាកែវ 1F-4941 ជាកម្មសិទ្ធរបស់ឈ្មោះ ភួង អឿន ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិដើមក្រូច…

ងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវ ឃ្លាតចាកទីរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្ត នីសាន់មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីតៃកុងងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវឃ្លាតចាកទី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុច មុខម៉ូឌែន៥ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តខាងលើម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខ…

រឿងលុយទិញពោតហូបចំនួន ២,០០០រៀល ធ្វើឲ្យម្ដាយចុងវាយកូនស្រីដើម បែកចិញ្ចើមហូរឈាម

ភ្នំពេញៈ ក្មេងស្រីម្នាក់រងរបួសបែកចិញ្ចើមឆ្វេង ហូរឈាម បន្ទាប់ពីកើតមានហិង្សាក្នុងគ្រួសារ ម្តាយចុងគប់នឹងដុំថ្ម ដោយចោទប្រកាន់ថាកូនស្រីចុង លួចយកលុយ២ពាន់រៀល ទ្រាំលែងបានរត់ទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះ ផាន់នី ម៉ាលី…

សូមប្រុងប្រយ័ត្ន! ម្ដាយដឹកដៃកូនអាយុ ២ឆ្នាំ បណ្ដើរទារលុយភាស៊ី ត្រូវចោរឆក់ខ្សែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីអំពើលួចមួយកើតឡើងនៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំតរពាំងសាប ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ យន…

បុរសម្នាក់បើករថយន្តស៊េរីទំនើប RANGE ROVER ផ្លាកលេខ ភ្នំពេញ 2AB-5738 លឿនជ្រុលហោះទៅបុកឡើងរង្វង់មូលព្រហ្មមុខបួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2AB-5738 ដោយប្រើប្រាស់ល្បឿលឿនជ្រុលហោះទៅបុកឡើងរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរងការ ខូចខាតខ្ទេច៕

ផ្អើលទាំងកណ្ដាលអធ្រាត្រ ករណីបុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើករថយន្ត Mazda បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត៕