កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញៈ នៅវេលាម៉ោង៣ និង ៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១១ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត០១គ្រឿងម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ ២.៥តោន)ពណ៍ស ផលិតឆ្នាំ២០០៥ ។ ការស្រាវជ្រាវរហូតកំណត់មុខសញ្ញា…

បុរសម្នាក់ឡើងលើចុងដូងចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ឡើងលើចុងដូងចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតខាងក្រោយមន្ទីរព័ត៌មានខេត្ត សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មូលហេតុមិនទាន់ដឹងនៅឡើយទេ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

ពលរដ្ឋក្នុងស្រុកព្រៃកប្បាសចង់ឃើញ សមត្ថកិច្ចបង្ក្រាបដូចភ្លៀងរលឹម កុំធ្វើមួយភ្លែតបាត់ឈឹងគ្រាន់តែល្អមើល

តាកែវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង២០នាទីរសៀល កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ៣នាក់ រថយន្ត១គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ពិសិទ្ធ នាយរងសេនាធិការ…

Update៖ មន្ត្រីប៉ូលិសច្រកទ្វារអន្ដរជាតិដូង បាញ់អស់ ១៤គ្រាប់ ផ្អើលមួយស្រុកកំរៀង សង្ស័យដោះលែងបាត់ហើយមើលទៅ

បាត់ដំបង: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥នាទីយប់ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង នគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ដកកាំភ្លើងបាញ់អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។ មន្ដ្រីនគរបាលរូបនោះឈ្មោះ នៅ លីដា អាយុ ៣២ឆ្នាំ មានតួនាទី…

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងទឹកត្រពាំង នៅស្រុកប្រាសាទបល្ល័ង្ក

កំពង់ធំៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៥៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅភូមិ ក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។ ជនរងគ្រោះឈ្មោះ សៀម សាម ភេទប្រុស អាយុ ៥៨…

អាសូរណាស់! បុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន បន្សល់ទុកតែបណ្ដាំចុងក្រោយ

កំពងធំៈ កាលពីវេលាម៉ោង ៧ និង ៥៤នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន ត្រង់ចំណុចក្រោយអគារព្យាបាលជំងឺទឹកនោមផ្អែម និងអេដស៏ ក្នុងបរិវេណ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក​ ខេត្តកំពងធំ។ ជនរងគ្រោះឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ ៣៣…

អគ្គិភ័យឆេះផ្ទះជនជាតិវៀតណាមនិងខ្មែរ អស់៣ខ្នង ផ្អើលរថយន្តពន្លត់អគ្គិភ័យ

សៀមរាបៈ កាលពីវេលាម៉ោង ៣ និង ៣៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះចំនួន៣ខ្នង ស្ថិតភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ១/ម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ…

ប្រុងប្រយ័ត្នបងប្អូន! មីម៉ាម៉ា ស្រាបៀរ ទឹកដោះគោជូរ ទឹកត្រចៀកកាំ… ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ព្រះវិហារៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិប្រមរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ដកហូតទំនិញខូចគុណភាព…

រថយន្តជាច្រើនគ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ រថយន្តចំនួន៤គ្រឿង បុករុញតគ្នា បណ្តាលឱ្យរថយន្តនៅកណ្តាលគេ ទទួលរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ខណ:ដែលរថយន្ត បើកជាបន្តបន្ទាប់ ក្នុងស្ថានភាពផ្លូវកំពុងកកស្ទះ…