ខំឡើងត្នោតយកទឹកមកលក់ ដើម្បីផ្គុតផ្គង់គ្រួសារតែត្រូវបានបាក់បង្អោងធ្លាក់ស្លាប់ចោលប្រពន្ធ ចោលកូន

ស្វាយរៀងៈ​ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានបុរសម្នាក់បានស្លាប់ភ្លាមៗក្រោមដើមត្នោតខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀតតែអកុសលស្នួរបាក់បណ្តាលអោយធ្លាក់មកដីស្លាប់យ៉ាងអាណោចអធ័មបន្សល់ទុកកូនប្រុសស្រី៣នាក់អោយប្រពន្ធមើលថែ។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ដោយមានពលរដ្ឋរាយការណ៍មកថាមានមនុស្សធ្លាក់ពីលើដើមត្នោតបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តទៀតថាជនរងគ្រោះខាងលើនៅមុនពេលកើតហេតុបានឡើងយកទឹកត្នោតដូចសព្វមួយដងហើយនៅវេលាកើតហេតុដោយដើរឆ្លងស្នួរទៅដើមមួយដែលចងស្នួរសម្រាប់ឆ្លងទៅមកតែជាអកុសលបានបានបាក់ស្នួរបណ្តាលអោយជនរងគ្រោះធ្លាក់មកក្រោមនិងបានស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះដែលបានស្លាប់ក្នងហេតុការណ៍នេះមានឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បេីងត្នោត ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុមានប្រពន្ធឈ្មោះ…

រថយន្ដដឹកទំនិញ២.៥តោនពណ៌ខៀវមានទ្រុងពណ៌ប្រផេះដឹកឥដ្ឋការ៉ូបើកបុកស្ពានសំណាង…

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ស្ថិតក្នុងចំណុចស្ពានអូរក្រាំងអំបិល ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កើតឡើកាលពីវេលាម៉ោង៥និង១៥នាទីនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្កឡើងដោយរថយន្ដដឹកទំនិញប្រភេទ២.៥តោនពណ៌ខៀវមានទ្រុងពណ៌ប្រផេះដឹកឥដ្ឋការ៉ូគ្រោះថ្នាក់ចរាចរណ៍លើស្ពានតែម្ដងបណ្ដាលឲ្យរងរបួសអ្នកបើកបររថយន្មិនបង្កនិងរងរបួសអ្នកដំណើផ្សេងឡើយ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទងកំពុងចំណាត់ការស្ទួចអូសយកចេញដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ពិសេសអ្នកដំណើមកពីទិសខាងកើតសូមបត់ឆ្វេងដៃតាមផ្លូវភូមិត្រពាំងខ្យងដើម្បីបញ្រ្ចាសការកកស្ទះសូមមេត្ដាយោគយល់អរគុណ៕  

Update៖ ចុះបង្ក្រាបបទល្មើផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ដែល ក្លែក្លាយ កម្មសិទ្ធបញ្ញា

បន្ទាយមានជ័យៈ នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ នគរបាប្រឆាំបទល្មើសសេដ្ឋកិច ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfolds Bin 2 Bin 8 Bin707 Bin128 Bin407…

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា…

ភ្នំពេញៈ ដោយទទួលបានកាណែរនាំពីឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់អាជីវករ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ គឺសូមវាងមកផ្លូវជាតិលេខ៣ ចាប់ពីម៉ោង ១០និង៣០នាទីព្រឹក ដល់ម៉ោង៣និង០០ រសៀល ដោយថ្ងៃស្អែកនេះ ( ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ) មានការលើកធ្នឹមស្ពាននៅតាមបណ្តោយផ្លូវជាតិលេខ៤…

យុវជនម្នាក់ល្បួងអនិតិជនបម្រុងរំលោភ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ជនសង្ស័យឈ្មោះ កេង សុខកេន អាយុ ១៦ ឆ្នាំ រស់នៅឃុំដំរីផុង ស្រុកឆ្លូង។កុម៉ារីរងគ្រោះមានអាយុ ៣ ឆ្នាំ រស់នៅខេត្តក្រចេះ។ ដំណើររឿង៖…

សូមបងប្អូនប្រុងប្រយ័ត្ន ! អ្នកចូលចិត្តហូបស្រា ខណៈពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះឆែកឆែរនៅហាងមួយ សង្ស័យលក់ស្រាក្លែងក្លាយ

បន្ទាយមានជ័យៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៤ និង៤៧នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះឆែកឆែរទីតាំងហាងមួយកន្លែង សង្ស័យលក់ស្រាក្លែងក្លាយ។ សារព័ត៌មានព័ត៌​មាន Post News មិនមានលេខទូរស័ព្ទ ដើម្បីសម្ភាស ជាមួយមន្ត្រីជំនាញបាននៅទ្បើយ…

លួចហើយយកទៅលាក់ ម្ចាស់គេតាមទាន់ជួបទុក្ខធ្ងន់

សៀមរាបៈ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤៥នាទី សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ពាក់ព័ន្ធករណីលួចកាបូបលុយ ត្រង់ចំណុចផ្សារចាស់ ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ ៤៥…

រថយន្ត​កែច្នៃ​ខុស​លក្ខណ​:​ទ្រង់ទ្រាយ​ដើម​ ត្រូវនគរបាល​ចរាចរណ៍​ផ្លូវគោក…

​ពោធិ៍សាត់ៈ រថយន្ត​ដឹកទំនិញ​ចំនួន​៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អនុវត្ត​វិធានការ​កាត់​ទ្រុង និង​កាត់​សាក់​ស៊ី ដែល​បាន​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ។​ ​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅមុខ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ាន រ៉ាសាក់​…

ជនសង្ស័យ៣នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង១៣ និង១៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់កាបូបមួយ កើតឡើងត្រង់ចំណុចហ្គារ៉ាស់ សាំងតូតាល់ឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យមានគ្នាប្រហែល០៣នាក់ ជិះម៉ូតូ០២គ្រឿង មិនស្គាល់ម៉ាក បានឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ សីង លីងលី ភេទស្រី…

យុវជនម្នាក់ទៅជួយធ្វើសំយាបផ្ទះឪពុកមា ជួបគ្រោះអកុសលត្រូវខ្សែភ្លើងឆក់ស្លាប់

បាត់ដំបងៈ កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃទី២៧​ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្រុមទី៩ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ សុង ស៊ីណា ហៅម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកើតហេតុ។ មូលហេតុ៖…