Category: ព័ត៌មានជាតិ
សូមនិយាយថាទេចំពោះគ្រឿងញៀន
ភ្នំពេញៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ ត្រង់ចំណុចមុខមណ្ឌលសុខភាពសង្កាត់ព្រែកកំពឹស ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះ…
ប្តីរត់ចោលតាំងពីកូនក្នុងផ្ទៃ៥ខែ ជំពាក់លុយគេ៥០០ដុល្លារ ទើបសម្រាលកូនបាន ១ខែ ស្រាប់តែបីមកលោតទឹកសម្លាប់ខ្លួន
ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីនារីម្នាក់មានវិបត្តិគ្រួសារ បានបីកូនមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ មិត្តភាព–កម្ពុជាជប៉ុន តែមិនបានសម្រេច ត្រូវសមត្ថកិច្ចជួយឃាត់ទាន់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញនារីម្នាក់បីកូនតូច ចុះពីកង់បី ដោយយំបណ្តើរដើរបណ្តើរ បានមកលើស្ពាន ដោយមើលទៅមិនស្រួល…
ប័រកំប៉ុង ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងប្រហិតកញ្ចប់សាច់មាន់ ត្រូវមន្ត្រីជំនាញរកឃើញហួសកាលកំណត់ប្រើ
កណ្តាលៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សាររកាកោង និងតាមផ្ទះលក់ទំនិញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ បន្លែ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក…
សៃវៀនជល់មាន់ចល័តប្រចាំស្រុកជើងព្រៃ ពលរដ្ឋសំណូមពរលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីចុះបង្ក្រាបផង
កំពង់ចាមៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពលរដ្ឋបានរាយការណ៍ប្រាប់ Post News ថា មានករណីសៃវៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកជល់មាន់មានរយៈពេល ៦ខែមកហើយ ពុំឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា ចុះមកអើពើបង្ក្រាបទ្បើយ។ ម៉្យាងវិញទៀតអ្នកលេង…
ឆ្លងចរន្តអាគុយសូឡា ឆេះផ្ទះមួយខ្នងគិតជាទឹកប្រាក់អស់ រាប់ម៉ឺនដុល្លារ
សៀមរាបៈ នៅវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងទំហំ ៩ម×៩.៥ម សង់ផ្ទាល់ដី ជញ្ជាំងក្ដា ប្រកសង្កសី ស្ថិតភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ភិន សុងហេង…
ជាងជួសជុលរថយន្តម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅខណ្ឌមានជ័យ
ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បញ្ជាក់៖ ករណីនេះបង្កឡើងដោយជាងជួសជុលរថយន្តម្នាក់ ជិះម៉ូតូឆ្លងផ្លូវបញ្ច្រាសទិសចរាចរណ៍ ត្រូវបានបុរសម្នាក់ទៀតបើកម៉ូតូ FZ ធុនធំមួយគ្រឿង បាំងរថយន្តមើលមិនឃើញ…
អាសូរណាស់! កម្មករសំណង់ម្នាក់ដេកស្លាប់ក្រោមកង់រថយន្ត យ៉ាងអាណោចអធ័ម
តាកែវៈ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5595…
គួរឲ្យរន្ធត់! បុរសម្នាក់ជិះម៉ូតូឡើងស្ពានលឿន បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច
កណ្ដាលៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសម្នាក់ស្លាប់ភ្លាមខណៈពេលបើកម៉ូតូឡើងស្ពានព្រែកតាមាក់ ក្នុងល្បឿនលឿន បណ្ដាលឲ្យដួលបោកក្បាល ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៨ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ខាន់ ចិន្ដា ភេទប្រុស…
គ្រោះថ្នាក់ណាស់ តៃកុងលោតចុះពីទ្បានសឹងមិនទាន់! កំពុងចាក់ខ្សាច់ចេញពីរថយន្ត មិនប្រយ័ត្នក៏ទាក់ខ្សែភ្លើងដាច់ ឆ្លងចរន្តផ្អើលមនុស្សរត់ពេញផ្លូវ
ភ្នំពេញៈ កាលពីវេកាម៉ោង ១១និង៣០នាទី ស្ថិតតាមបណ្តោយផ្លូវទន្លេសាប ក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីរថយន្ត១គ្រឿង ធ្វើការចាក់ខ្សាច់ចេញពីរថយន្ត មិនប្រយ័ត្នស្រាប់តែទាក់ខ្សែភ្លើងដាច់ បណ្ដាលឲ្យឆ្លងចរន្ត ផ្អើលអស់មនុស្សម្នាករត់ពេញផ្លូវ សំណាងហើយដែលតៃកុង បើកទ្វារលោតចុះទាន់។ រថយន្តធុនធំដឹកខ្សាច់ខាងលើ ម៉ាក SCANIA ពណ៌ខៀវ ពាក់ស្លាកលេខ…