គេចជ្រុលចចូលប្រឡាយបាត់

ព្រះវិហារៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងរថយន្តមួយគ្រឿងបានបើកលឿនហើយគេចម៉ូតូក៏ធ្លាក់ទឹកប្រឡាយបង្កឲ្យរបួសធ្ងន់២នាក់បង្កកការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១០និង០០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕  

បុរសម្នាក់បានស្លាប់ស្ទើរខ្ទេចសាកសព បន្ទាប់ពី…

ព្រះសីហនុៈ បុរសម្នាក់បានស្លាប់ស្ទើរខ្ទេចសាកសព ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៩ លើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្ដក្រឡុកសុម៉ង់ត៍ពាក់ស្លាកលេខ ភ្នំពេញ 5A-2706 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ទឹកប៊ិច គ្មានស្លាកលេខទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូ…

អ៊ំចាស់ម្នាក់ជិះម៉ូតូចេញពីវត្តត្រឡប់ទៅផ្ទះត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺៈ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង២០នាទីព្រឹក នៅលើផ្លូវជាតិ ៥១(១៧-១៨) ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនឹងម៉ូតូ ត្រង់ចំណុចមុខវត្តសុខារាម (វត្តថ្មី) ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។ ជនបង្កឈ្មោះ ស្រី សឿន ភេទប្រុស អាយុ ២៩ឆ្នាំ…

ផ្អើលសមត្ថកិច្ចទាំងយប់! ករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើង

ភ្នំពេញៈ នៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ស្ថិតតាមផ្លូវបេតុងច្រកចូលខ្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានជិះម៉ូតូដើរល្បាត លុះមកដល់ចំណុចក្បែររបងវត្តសំរោងអណ្ដែត ស្រាប់តែឮសូរសម្លេងផ្ទុះ ទៅមើលឃើញភ្លើងឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗសមត្ថកិច្ចក៏បានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ…

Update៖ រថយន្តក្រុងរហ័សនាម «តោខៀវ» ដឹកទំនិញ កៀររថយន្តរបស់លោកឧកញ៉ាតម្លៃខ្ទង់លានដុល្លារ សមត្ថកិច្ចចរាចរណ៍ក្រុង រត់ជាន់ជើងគ្នា…

ភ្នំពេញៈ នៅវេលាម៉ោង ១និង ៣៥នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង បើកកៀររថយន្តស៊េរីទំនើប១គ្រឿង បណ្ដាលឲ្យរងការខូចខាត។ រថយន្តបង្កខាងលើ ជាប្រភេទរថយន្តក្រុងដឹកទំនិញ មានរហ័សនាម «តោខៀវ» ចំណែករថយន្តរងគ្រោះម៉ាក mclaren ពាក់ស្លាកលេខ…

ស្លុតចិត្តណាស់! ម្ដាយបើកទ្វារខ្វាក ស្រាប់តែឃើញកូនប្រុសជាទីស្រទ្បាញ់ ចង.កសម្លាប់ខ្លួន

កណ្ដាលៈ នៅថ្ងៃ‌ទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៥០នាទីទៀបភ្លឺ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងផ្ទះ ស្ថិតភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ‌ឈ្មោះ ជុំ ហេង ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ…

Update៖ រន្ធត់ណាស់ កំពុងធ្វើការសុខៗ មិនប្រយ័ត្នឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្ស ស្លាប់ និងរបួស ២នាក់ភ្លាមៗ

ភ្នំពេញៈ បុរសជាកម្មករសំណង់២នាក់ ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ឆ្លងចរន្តភ្លើង នៅពេលកំពុងធ្វើការងារលាយបេតុង បណ្ដាលឲ្យឆក់អ្នកទាំងពីរតែម្ដង។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅសំណង់ផ្ទះល្វែង កំពុងសាងសង់មួយកន្លែង តាមផ្លូវលំក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ម៉ៃ…

ព្រលឹងចុងសក់ ជួបរឿងរន្ធត់ទាំងព្រឹក! បុរសម្នាក់ ចង.កសម្លាប់ខ្លួនលើដើមឈើ

សៀមរាបៈ កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនឯង លើដើមឈើ ត្រង់ចំណុចភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ចន សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ…

រថយន្តធុនធំបុករថយន្តសាំយ៉ុង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់ នៅខេត្តកណ្ដាល

កណ្ដាលៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ…

ព័ត៌មានបន្ថែម៖ សូមចូលរួមរំលែកទុក្ខផង! សមត្ថកិច្ច រកឃើញសពជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្ស ២នាក់ ដែលបាត់ខ្លួនរយៈពេល៤ថ្ងៃ ដោយដីភ្នំបាក់សង្កត់ នៅស្រុកសំឡូត

បាត់ដំបងៈ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានរកឃើញសពជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្ស ២នាក់ ដែលបានបាត់ខ្លួនរយៈពេល៤ថ្ងៃ ដោយដីភ្នំបាក់សង្កត់នៅស្រុកសំឡូត ខេត្តបាត់ដំបងហើយ។ ដោយសពត្រូវបានរកឃើញ នៅលើចម្រាសភ្នំមួយកន្លែង ក្បែរកន្លែងកើតហេតុ ក្នុងទឹកដីថៃ បន្ទាប់ជនរងគ្រោះម្នាក់ទៀត ត្រូវបានរកឃើញ និងនៅរស់រានមានជីវិត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានអះអាងថា…