បាក់ដើមឈើកាត់ផ្លូវព្រមទាំងដីនៅទីតាំងមួយចំនួននៅស្រុកវាលវែង

ពោធិ៍សាត់ៈ យោងតាមផេកអគ្គិសនីបាត់ដំបង បានឲ្យដឹងថាមានករណីដាច់ចរន្តអគ្គិសនីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង៣០នាទី បញ្ហានេះក្រុមការងារពុំទាន់អាចស្វែងរកកំហូច ឃើញនៅឡើយទេ ដោយមានបញ្ហាផ្លូវធ្វើដំណើរ ដោយសារភ្លៀងធ្លាក់ខ្លាំង បាក់ដើមឈើកាត់ផ្លូវ ព្រមទាំងបាក់ដីនៅទីតាំងមួយចំនួនស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខណ:នេះក្រុមការងារកំពុងប្រឹងប្រែង បន្តស្វែងរកកំហូច ដើម្បីឆាប់ភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច…

បុគ្គលិកធានាគារអេស៊ីលីដាម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តបុកនៅឃុំលាយបូរ

តាកែវៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៥០នាទី ស្ថិតនៅលើផ្លូវលេខ២២ចន្លោះគីឡូម៉ែត្រលេខ០៤និងលេខ០៥ក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ(បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា)។ – មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខតាកែវ1Q-3023 បើកបរដោយឈ្មោះញ៉ែម ដាលីន ភេទស្រីអាយុ២៧ឆ្នាំ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរបុគ្គលិកធរនាគារអេស៊ីលីដា(រងរបួសធ្ងន់)ដែលបើកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាតាកូម៉ាពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AG-5471…

ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នង ក្នុងស្រុកព្រៃនប់ បានរងផលប៉ះពាល់ ដោយទឹកជំនន់

ព្រះសីហនុៈ ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នង ក្នុងឃុំទឹកល្អកស្រុកព្រៃនប់ បានរងផលប៉ះពាល់ បង្កឡើងដោយជំនន់ទឹកភ្លៀងចាប់ពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងនោះកំណាត់ផ្លូវជាតិលេខ ៣(វាលរេញ-កំពត)ត្រង់ចំណុចឃុំខាងលើក៍ត្រូវបានទឹកជន់លិច តែមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ឡើយ។ ជាមួយនឹងស្ថានភាពខាងលើនេះ អាជ្ញាធរគ្រប់អង្គភាពពាក់ព័ន្ធក្នុងស្រុក រួមទាំងកងកម្លាំងកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមច្រើននាក់ បានចុះទៅកាន់តំបន់នោះយកអូប័រចំនួន២គ្រឿងសម្រាប់ការជួយសង្គ្រោះដល់ពលរដ្ឋដែលបះពាល់៕  

ជំនន់ទឹកភ្លៀងបណ្តាលអោយមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានមេការបុរសជនជាតិចិនម្នាក់ និង២នាក់ទៀតជាកម្មករសំណង់២នាក់ប្តីប្រពន្ធ

ព្រះសីហនុៈ នៅល្ងាចថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងក្រុងព្រះសីហនុភ្លៀងបានស្បើយបន្តិចហើយ ប៉ុន្តែនៅក្នុងលម្ហសមុទ្រមានខ្យល់និងរលកខ្លាំង។ ប្រភពពីអជ្ញាធរមូលដ្ឋានអោយដឹងថា ជំនន់ទឹកភ្លៀងដ៍អាក្រក់នេះបានធ្វើអោយខូចខាតទ្រព្យសម្បត្តិពលរដ្ឋយ៉ាងច្រើន មានដូចជារថយន្ត ម៉ូតូ សម្ភារៈក្នុងផ្ទះ និងខូចខាតផ្លូវថ្នល់ ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័សាធារណៈជាច្រើនកន្លែងទៀត ហើយកន្លែងលក់ដូរមួយចំនួនក្នុងក្រុងបានបិទផ្អាក។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃ៩ ខែសីហាដដែលនេះអជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ នៅមិនទាន់មានរបាយការណ៍ផ្លូវការពីចំនួននៃការខូចខាតនេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវបញ្ចប់។ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ…

ឯកសារចាស់ៗពុកផុយខូចគុណភាពគ្រប់ប្រភេទក្នុងឃ្លាំង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត យកទៅដុតកម្ទេចចោល

បន្ទាយមានជ័យៈ ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យី ភាលី អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ឯក ជិន ភិរម្យ ប្រធានការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ និងសហការីចំនួន ២នាក់ នាវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះមកត្រួតពិនិត្យ ការរើឯកសារចាស់ៗពុកផុយខូចគុណភាពគ្រប់ប្រភេទក្នុងឃ្លាំង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានដឹកជញ្ជូនយកទៅដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែល៕…

ជាតិចិនចំនួន ១១នាក់ត្រូវបណ្តេញចេញ

ព្រះសីហនុៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ១១នាក់។ ជនជាតិចិនទាំង ១១នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា…

រថយន្តកាមរីបាទ្បែនមួយគ្រឿង បើកសុខៗ ស្រាប់តែបែកកង់ បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង ប៊ិះទៅហើយ នៅផ្លូវជាតិលេខ ៣

តាកែវៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង ម៉ាកកាមរីបាទ្បែន បើកដោយបុរសម្នាក់ ធ្វើដំណើរពីកំពត ទៅភ្នំពេញ បើកសុខៗ ស្រាប់តែក្រទ្បាប់ផ្ងារជើង បណ្ដាលឲ្យរងការខូចខាត សំណាងល្អ ពុំមានអ្នករងរបួសនោះទេ តាមផ្លូវជាតិលេខ ៣ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ…

នៅកំណាត់ផ្លូវជាតិលេខ៤ អាចធ្វើចរាចរណ៍បានវិញហើយ

ព្រះសីហនុៈ គិតមកត្រឹមវេលាម៉ោង ៤ និង ០០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរ បានបើកឲ្យដំណើរការចរាចរណ៍ ឆ្លងកាត់វិញហើយ នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ក្នុងឃុំជើងគោ ម្តុំមុខតំបន់សេដ្ឋកច្ចពិសេសជូ ជៀន ក្រោយពីប្រកាសបិទចរាចរណ៍ជិត២ម៉ោង ដោយសារមានទឹកជន់លិចហូរកាត់ពី លើផ្លូវជាតិលេខ៤។ ទឹកបានស្រកវិញហើយ នៅចំណុចនោះ…

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យសា្លប់ ៣នាក់ និងរបួសធ្ងន់ព្រះសង្ឃ ២អង្គ

សៀមរាបៈ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ភ្លាមៗ និង ព្រះសង្ឃ ២អង្គរងរបួសធ្ងន់ធ្ងរ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវទៅស្រះស្រង់ ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។…

អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ជៀសវាងការឆ្លងចរន្ត

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖