MIZUNO HIKARU ជួយ បឹងកេត ទទួលបាន ៣ពិន្ទុ ឡើងឈរកំពូលតារាងវិញ(វីដេអូ)

ក្រុមការពារដំណែងជើងឯក បឹងកេត ធ្វើបានយ៉ាងល្អបន្ទាប់ពីបានយកឈ្នះលើ ក្រុមវិសាខា កាលពីម្សិលមិញ ដោយលទ្ធផល ១ទល់០ ក្នុងជំនួបសប្តាហ៍ទី១៧ នាពហុកីឡដ្ឋានជាតិ នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះត្រឹម ១គ្រាប់ បានធ្វើឲ្យ បឹងកេត ឡើងមកឈរកំពូលតារាងលើក្រុម ណាហ្គាវើល វិញ…

កាំភ្លើងធំ Arsenal បាត់បង់ ៣ពិន្ទុ ក្រោមថ្វីជើងក្រុមមាឃខៀវ

ការប្រកួតក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស (Premier League) បានបញ្ចប់សប្តាហ៍ទី១ កាលពីយប់មិញ ដោយក្រុមកាំភ្លើងធំ Arsenal បានទទួលបរាជ័យក្រោមថ្វីជើងក្រុមមាឃខៀវ Manchester City ជាលទ្ធផល ០ទល់២ នាទឹកដីកីឡដ្ឋាន Emirates Stadium ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករអង់គ្លេសកំពូលល្បឿន Raheem Sterling នៅនាទី ១៤ នឹងខ្សែបម្រើ Bernardo Silva…

Andres Iniesta រកបានគ្រាប់ដំបូងនៅជប៉ុន នឹងជួយក្លិបទទួលបាន ៣ពិន្ទុ(វីដេអូ)

ក្នុងការបង្ហាញខ្លួនផ្លូវការ ៣លើក ពេលនេះ អតីតខ្សែបម្រើរបស់ក្រុម Barcelona អាចរកបានគ្រាប់ដំបូងរបស់ខ្លួន នាក្លិបថ្មី Vissel Kobe ក្របខណ្ឌបាល់ទាត់កំពូលជប៉ុន ក្នុងជ័យជម្នះ ២ទល់១ ជាមួយក្រុម Jubilo Iwata កាលពីម្សិលមិញ នាសប្តាហ៍ទី២១ ។ គ្រាប់បាល់នាំមុខេរបស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Andres Iniesta នៅនាទី…

ផ្លូវការ!! Keisuke Honda មកដឹកនាំជម្រើសជាតិកម្ពុជា

ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានក្លាយជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងជាផ្លូវការ មុននេះបន្តិច នាសណ្ឋាគាឡឺរ៉ូយ៉ាល់ ។ បើតាមលោក សៅ សុខា បានថ្លែងថា៖ «ការមកដល់របស់គ្រូវបង្វឹកថ្មី Honda គឺជាការយល់ព្រមដោយខ្លួនរបស់គាត់ផ្ទាល់ ហើយគាត់បានរំពឹងជួយកម្ពុជា រហូតដល់ឆ្នាំ ២០២៣។ ខ្ញុំសូមអំពាវនាវអ្នកគាំទ្រជួយផ្តល់កំលាំងចិត្ត…

វេស្ទើនភ្នំពេញ បន្តបរាជ័យ តែ អង្គរថាយហ្គឺរ សងសឹក ប៉ូលីស បានវិញ(វីដេអូ)

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ សប្តាហ៍ទី១៧ ដោយក្រុម វេស្ទើនភ្នំពេញ បានចាញ់ ណាហ្គាវើល ០ទល់៣ ខណៈដែល អង្គរថាយហ្គឺរ សងសឹក អគ្គស្នងការដ្ឋាននគរបាល់ជាតិ ហៅកាត់ប៉ូលីស បានវិញ ដោយលទ្ធផល ៣ទល់១ បន្ទាប់ពីជើងទី១ បានចាញ់ ១ទល់២…

អាសុីអឺរ៉ុប យូណាយធីត លុត ព្រះខ័នរាជស្វាយរៀង ដល់ក្នុងដីយ៉ាងចាស់ដៃ(វីដេអូ)

ក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត បានយកឈ្នះ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៦ទល់១ ក្នុងជំនួបសប្តាហ៍ទី១៧ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋានខេត្តស្វាយរៀង កាលពីម្សិលមិញ។ គ្រាប់បាល់ជ័យជម្នះយ៉ាងច្រើនលើសលប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករចាស់វស្សា ម៉ាត់ ហូសាន់ ២គ្រាប់ នៅនាទី៩ នឹង៤៦ ស្របពេលដែលខ្សែបម្រើ…

Real អត់ Ronaldo នៅតែខ្លាំង

ក្រុមអធិរាជស Real Madrid នៅតែមានទម្រង់លេងល្អដដែល ពោលកីឡាករ​ពោរពេញទៅដោយសមត្ថភាព និងទេពកោល្យល្អៗ ក្នុងទីលាន ពោលចង់ខ្លាំងជាង​កាលមាន Ronaldo ទៀត។ ជាក់ស្តែងណាស់ Real Madrid បានយកឈ្នះលើក្រុមជើងខ្លាំងអ៊ីតាលី AC Milan ក្នុងលទ្ធផល ៣-១ នាការប្រកួតមិត្តភាព មុនបើករដូវកាលក្នុងពេលដ៍ខ្លី​ខាងមុខនេះ។…

Chelsea បើករដូវកាលលេងពិតជាខ្លាំងមែន

ក្រោយពីដូរគ្រូថ្មី ក្រុមតោខៀវ Chelsea ហាក់លេងបានយ៉ាងល្អ ជាពិសេសក្នុងការប្រកួតបើករដូវកាលរបស់ពួកគេ ដោយបានយកឈ្នះលើក្រុម​ម្ចាស់ផ្ទ Huddersfied Town ក្នុងលទ្ធផល ៣-០ ។ ការយកឈ្នះ មិនឲ្យគូប្រគួតតដៃបានបែបនេះ បានធ្វើឲ្យ Chelsea ឈរកំពូលតារាង Premier League បណ្តោះអាសន្ន ដោយមាន៣ពិន្ទុស្មើក្រុម​មួយចំនួនទៀត…

លីគកំពូលកម្ពុជា៖ សប្តាហ៍ទី១៧ ថ្ងៃសៅរ៍នេះ មាន ៣គូ នាទីលានផ្សេងគ្នា

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា បានឈានដល់សប្តាហ៍ទី១៧ ហើយ ដែលមាន ៣គូ នាទីលានផ្សេងគ្នា ស្របពេលជំនួបនៅភ្នំពេញ មានតែមួយគូប៉ុណ្ណោះ ពោលគឺ រវាង វេស្ទើនភ្នំពេញ ជាមួយ ណាហ្គាវើល នៅម៉ោង ៣ រសៀល នាកីឡដ្ឋានវេស្ទើន។ សម្រាប់គូពិសេសត្រូវប្រកួតនៅខេត្តរួមមាន អង្គរថាយហ្គឺរ នឹង…

Paul Pogba ជាអ្នកទាត់បាល់ចូលទីដំបូងគេ នៅរដូវកាលថ្មី ២០១៨-២០១៩

នៅក្នុងការប្រកួតបើឆាក រដូវកាលថ្មី ២០១៨-២០១៩ ពានរង្វាន់ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស (Premier League) ដោយក្រុមបីសាចក្រហម Manchester United បានយកឈ្នះ លើក្រុម Leicester City ដោយលទ្ធផល ២ទល់១ កាលពីយប់មិញ ខណៈដែលខ្សែបម្រើបារាំង Paul Pogba ជាអ្នកទាត់បាល់ចូលទីដំបូងគេ នៅរដូវកាលថ្មីនេះ។ អ្នករកគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ…