អ្នកប្រាជ្ញរូបវិទ្យា: នៅ ១០០ ឆ្នាំទៀត មនុស្សអាចនឹងប្រឈមការផុតពូជ បើគ្មានវិធានការទប់ស្កាត់
អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ គឺលោក Stephen Hawking បានព្រមានថា មនុស្សកំពុងឋិតក្នុងគ្រោះថ្នាក់ដែលកើតចេញពីការបំផ្លាញ់ខ្លួនឯង ហើយអាចប្រឈមនឹងការផុតពូជ ក្នុងរយៈពេល ១០០ ឆ្នាំទៀត ខណៈពិភពបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមានដំណើរការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោកបានថ្លែងប្រាប់សារព័ត៌មាន BBC ថា ខណៈដំណើរវិវឌ្ឍនៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមានភាពជឿនលឿនទៅមុខ វាក៏បង្កើតឱ្យមាននូវមធ្យោបាយថ្មីៗដែលនាំឱ្យគ្រប់យ៉ាងផ្លាស់ប្តូរទៅរកផ្លូវខុសផងដែរ។ លោកបន្ថែមថា សង្គ្រាមបរិមាណូ…