ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា នឹងផលិតគំរូទូរសព្ទអេក្រង់បត់ ២-៣ ពាន់គ្រឿង នៅឆ្នាំនេះ
អស់រយៈកាលពីរបីឆ្នាំហើយដែលពិភពលោកបានទន្ទឹងរង់ចាំការមកដល់របស់ទូរសព្ទដៃអេក្រង់បត់របស់ក្រុមហ៊ុន Samsung។ វត្តមានប្រភេទថ្មីនេះ ចេះតែស្ងាត់សូន្យឈឹងពីមួយឆ្នាំទៅមួយឆ្នាំ គឺអ្វីគ្រប់យ៉ាងបានត្រឹមតែជាការស្រមៃ គេពុំទាន់ឃើញសោះឡើយនូវរូបរាងពិតប្រាកដរបស់វា។ ទោះយ៉ាងណា ព័ត៌មានចចាមអារ៉ាទាក់ទងទៅនឹងទូរសព្ទដៃទំនើបដែលមានរចនាបទអេក្រង់អាចកាច់ចុះឡើងនេះ នៅតែបន្តលេចឡើង។ ចុងក្រោយនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ The Investor បានរាយការណ៍ថា Samsung នឹងផលិតចេញនូវគំរូទូរសព្ទអេក្រង់បត់ក្នុងចំនួនមួយដ៏ច្រើន នៅពាក់កណ្តាលឆ្នាំ ២០១៧ ។ ដោយសម្អាងលើសម្តីពីយកប្រភពសុំមិនបញ្ចេញឈ្មោះ…