Apple Music នឹងអាចប្រើបានក្នុង Facebook Messenger ឆាប់ៗនេះ

នាពេលឆាប់ៗខាងមុខនេះ លោកអ្នកនឹងអាចចាក់ចម្រៀង​ស្តាប់តាមកម្មវិធី Apple Music បានដោយផ្ទាល់ក្នុងពេលកំពុងសន្ទនា ឬជជែកកម្សាន្តជាមួយមិត្តភក្តិតាមកម្មវិធី Messenger របស់បណ្តាញសង្គម Facebook។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុន Facebook ក្នុងវេទិកា F8 នៅយប់ម្សិលមិញ។ លោក David Marcus ប្រមុខកម្មវិធី Messenger នៃក្រុមហ៊ុន…

គ្រប់យ៉ាងលោកអ្នកចាំបាច់ដឹងអំពីអ្វីដែល Facebook បានប្រកាសនៅ F8

ក្រុមហ៊ុនបណ្តាញសង្គម Facebook ទើបបានបង្ហាញពិភពលោកនូវគ្រោងការធំៗមួយចំនួនរបស់ខ្លួនតាមរយៈវេទិកាជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី F8 នៅយប់ម្សិលមិញនេះ។ ក្រុមហ៊ុន បានប្រកាសចេញនូវបេសកកម្មថ្មីមួយ ដោយផ្តោតសំខាន់ទៅលើសហគមន៍ ហើយបានបើកបង្ហាញឧបករណ៍ និងកម្មវិធីថ្មីៗសម្រាប់សហគមន៍អ្នកអភិវឌ្ឍន៍កម្មវិធី សម្រាប់ក្រុមគ្រួសារកម្មវិធីរបស់ Facebook។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលលោកអ្នកចាំបាច់ដឹងអំពីការប្រកាសចេញនូវសេវាកម្ម និងកម្មវិធីថ្មីៗរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook៖ ១- កម្មវិធី Augmented Reality…

កម្មវិធីផ្តាច់មុខរបស់ក្រុមហ៊ុន Apple ឥឡូវនេះ ផ្តល់ជូនឥតគិតថ្លៃទាំងស្រុង

Apple កំពុងបើកឲ្យទាញយកដោយស៊េរីនូវកម្មវិធីផ្តាច់មុខរបស់ខ្លួនផ្ទាល់ មានដូចជាកម្មវិធី GarageBand, iMovie និង iWork (Pages, Keynote និង Numbers) សម្រាប់អ្នកប្រើប្រាស់ទាំងប្រព័ន្ធប្រតិបត្តិ MacOS និង iOS ចាប់ពីថ្ងៃនេះទៅ។ គួររលឹកថា កាលពីចុងឆ្នាំ ២០១៣ ក្រុមហ៊ុននេះចាប់ផ្តើមផ្តល់ជូនកម្មវិធីទាំងនេះដោយឥតគិតថ្លៃ…

Facebook Spaces ដាក់ឲ្យប្រើប្រាស់សាកល្បងហើយ

គិតទៅ៣ឆ្នាំហើយដែលគម្រោងរបស់ Oculus ហើយក៏ស្រដៀងទៅនឹងសាច់រឿងគំនូរជីវចលមួយ Sword Art Online បង្កើតពិភពថ្មីមួយដល់អ្នកលេង។ Facebook Spaces ដំណើរការបានដោយប្រើប្រាស់ឧបករណ៍ Oculus Rift + Touch។ ជាមួយពិភពថ្មីមួយរបស់ Facebook ត្រូវបានភ្ជាប់រវាងគ្នានឹង Oculus ecosystem និងគណនី…

វ៉ែនតា Zungle ភ្ជាប់ជាមួយបច្ចេកវិទ្យាកាសសម្លេង ដោយមិនចាំបាច់ញាត់ចូលត្រចៀក

នេះគឺជាវ៉ែនតាបច្ចេកវិជ្ជាដ៏សែនទំនើប ហៅថា Zungle Panther វាភ្ជាប់មកជាមួយកាសបច្ចេកវិជ្ជា Bone-Conduction ដែលអាចបញ្ជូនរលកសម្លេងចូលសៀតផ្កាតាមការរំញ័រ ទុកឲ្យរន្ធត្រចៀកទំនេរ ដើម្បីអាចស្តាប់លឺសម្លេងជុំវិញខ្លួនបានទាំងអស់។ វាក៏មាននូវប្រព័ន្ធសម្លេង Bluetooth អាចចាក់ និងបញ្ជាដោយប្រើកុងតាក់ស្ថិតលើដងនៃវ៉ែនតា រួមទាំងអាចនិយាយទូរស័ព្ទបានតាមរន្ធស្រូបសម្លេងបំពាក់មកស្រាប់ផងដែរ។ គុណប្រយោជន៍រួមនៃវ៉ែនតា Zungle Panther គឺវាអាចជំនួសកាសឥតប្រើខ្សែបាន ដោយវាប្រើប្រាស់នូវថាមពលថ្ម អាចស្តាប់ចម្រៀងបានរហូតដល់ទៅ…

ដោយសារអត់ស្គាល់ iPhone ច្បាស់ ចោរម្នាក់ត្រូវស៊យធំ ក្រោយលួចវាបាន ១០០ គ្រឿង

ចោរដៃឆើតម្នាក់ ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅថ្ងៃសុក្រ សប្តាហ៍មុននេះ បន្ទាប់ពីរូបគេលួចទូរសព្ទដៃ iPhone បានចំនួន ១០០ គ្រឿង ដាក់ក្នុងកាបូបស្ពាយ ហើយភ្លេចគិតថា ទូរសព្ទដៃទំនើបប្រភេទនេះ មានបំពាក់មុខងារ Find My iPhone ដែលអាចចាប់សញ្ញា​ទីតាំងដែលវាកំពុងឋិតនៅបាន។ ការចាប់ខ្លួនបុរសវ័យ ៣៦ ឆ្នាំ ឈ្មោះ…

iPhone 8 រចនាកាមេរ៉ាភ្លោះបញ្ឈរ ស្រោបដោយលោហៈមិនច្រេះ

គេហទំព័រមួយនៅជប៉ុនឈ្មោះ Macotakara បានបង្ហោះផ្សាយរបាយការណ៍ថ្មីមួយ ជាមួយនិងព័ត៌មានលំអិតនៃ iPhone ជំនាន់បន្ទាប់ដែលរំពឹងនឹងចេញនាឆ្នាំក្រោយ។ ស្មាតហ្វូនជំនាន់បន្ទាប់របស់ Apple ម៉ូឌែល iPhone 8 ត្រូវបានគេបញ្ជាក់ប្រាប់ថ្មីម្តងទៀតថា នឹងរចនាឡើងដោយវត្ថុធាតុដើមដែលផលិតនូវ iPhone 4។ គេហទំព័រនេះ​ ក៏បានបង្ហាញឲ្យដឹងថា iPhone 7s /7s…

ថើបបានចេះតែថើបទៅ ត្រង់ណាមិនសំខាន់​ ឱ្យតែបាន! សេតឌេស៍ Facebook Live

មនុស្សអាចនឹងហ៊ានធ្វើរឿងចំឡែកៗនឹកស្មានមិនដល់គ្រប់យ៉ាងដើម្បីវត្ថុដែលខ្លួនស្រឡាញ់ និងចង់បាន ទោះ​ឋិត​ក្នុងទីសាធារណៈ ហើយត្រូវថតផ្សាយផ្ទាល់តាមបណ្តាញសង្គមក៏ដោយ។ ទាំងនេះ ស្តែងឡើងតាមរយៈកម្មវិធីប្រកួតប្រជែងមួយ រៀបចំឡើងនៅ​ទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដោយអ្នកចូលរួមប្រកួតត្រូវបានតម្រូវឱ្យថើបរថយន្តមួយសេរី ត្រង់កន្លែងណាក៏បាន ឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ដើម្បី​ដណ្តើម​យករង្វាន់​រថយន្ត Kia Optima ស៊េរីថ្មីស្រឡាងមួយគ្រឿង។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ…

ចេញអស់ហើយ! រថយន្តទំនើបកប់ទាំង ១០ ស៊េរី ក្នុងពិព័រណ៍រថយន្តក្រុងញូយ៉ក ២០១៧

ជារៀងរាល់ខែមេសា ពិភពលោកតែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍រថយន្តមួយ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក New York Auto Show ដើម្បីបើកឱកាសដល់ក្រុមហ៊ុនផលិតរថយន្តនានា ប្រកាសចេញ ឬតាំងបង្ហាញសមិទ្ធផលរថយន្តជំនាន់ចុងក្រោយបង្អស់ ឬគំរូរថយន្តថ្ងៃអនាគតរបស់ពួកគេ ឱ្យសាធារណជនបានដឹង និងស្គាល់។ សម្រាប់ឆ្នាំ ២០១៧ នេះ ក៏ដូច្នោះដែរ។ ក្នុងនោះ គេឃើញមានរថយន្តទំនើបកប់ស៊េរីរបស់ក្រុមហ៊ុនចំនួន…

Facebook ចាត់ការអ្នកប្រើគណនីក្លែងក្លាយជាច្រើន

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសថា គណនីក្លែងក្លាយជាច្រើនដែលមានប្រភពចេញពីបណ្តាប្រទេសបង់ក្លាដែស ឥណ្ឌូនេស៊ី សៅឌីអារ៉ាប់ប៊ី និងប្រទេសដទៃទៀត ត្រូវបានលុបចោល តែមិនបានបង្ហាញប្រាប់ពីតួលេខនៃគណនីទាំងនោះឲ្យដឹងឡើយ។ ដូចដែរយើងបានដឹងហើយថា បណ្តាញសង្គម Facebook ដ៏ល្បីល្បាញនេះ មានអ្នកប្រើប្រាស់ចំនួន ១.៨៦ ពាន់លាននាក់ ចូលលេងជារៀងរាល់ខែ។ ប៉ុន្តែ វាហាក់ដូចជាមានការថយចុះយ៉ាងគំហុកនូវចំនួនអ្នកប្រើប្រាស់ កាលពីថ្ងៃសុក្រ…