សុខ សុភមង្គល៖ ការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព នៅពេលណាយើងដឹងពីការប្រើវាបានត្រឹមត្រូវ
លោក សុខ សុភមង្គល គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនសរសេរកូដ Codingate ដែលបានចាប់បង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ហើយបានក្លាយជាម្ចាស់ជ័យលាភីសហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ផ្នែកបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១៦។ មានដើមកំណើតក្នុងខេត្តសៀមរាប និងបានសិក្សាមុខជំនាញផ្នែកព័ត៌មានវិទ្យានៅឯសកលវិទ្យាល័យ ប៊ៀលប្រាយ ក្រុងសៀមរាប ក្នុងឆ្នាំ ២០០៩ លោកបានជាប់អាហារូបករណ៍ទៅសិក្សានៅឯសាធារណរដ្ឋឆែក ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា…