ក្រុមហ៊ុនថ្មីមួយ គ្រោងនាំយកយន្តហោះអគ្គិសនី ដឹកអ្នកដំណើរលើដែនអាកាសសហរដ្ឋអាមេរិក
នាពេលអនាគត ជើងហោះហើរសម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក នឹងដើរដោយថាមពលអគ្គិសនី ហើយយ៉ាងហោចណាស់ក៏ ម៉ាស៊ីនកូនកាត់ Hybrid (ប្រេងសាំង និងអគ្គិសនី)។ ក្រុមហ៊ុន Zunum Aero បានប្រកាសគម្រោងការដ៏មុះមុតមួយថា នឹងយកយន្តហោះអគ្គិសនីបំពាក់ម៉ាស៊ីន Hybrid ហោះហើរទៅកាន់សហរដ្ឋអាមេរិកលក្ខណៈទ្រង់ទ្រាយធំ។ ក្រុមហ៊ុននេះ បាននិងកំពុងធ្វើប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធរ៉ាដាអស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ និងបានបង្កើតជាប៉ាតង់មួយចំនួនសម្រាប់តម្កល់ទុកផងដែរ។…