Apple ឈ្នះក្តី iPhone 6 ល្មើសប៉ាតង់ក្រុមហ៊ុនចិនមួយ

កាលពីឆ្នាំ ២០១៦ និយ័តករមួយរូបនៃទីក្រុងប៉េកាំងក្នុងប្រទេសចិន បានប្តឹងថា រចនាបថ iPhone 6 បានល្មើសលើប៉ាតង់របស់ក្រុមហ៊ុនផលិតកម្មមួយក្នុងប្រទេសចិន។ ក្រោយមកទៀតក្រុមហ៊ុន Apple ត្រូវបានតុលាការស្នើឲ្យបញ្ឈប់ការលក់ iPhone 6 នៅក្នុងក្រុងប៉េកាំង ហេតុដូចនោះ Apple បានប្រញាប់ធ្វើតាមសំណើដែលបានហាមប្រាមនេះ។ កន្លងទៅបានជិត ១០ ខែ…

កាន់ iPhone ក្នុងដៃរាល់ថ្ងៃ មានដឹងអត់វាអាចជួយសង្រ្គោះជីវិតអ្នកក្នុងគ្រាអាសន្នបាន?

iPhone ត្រូវបានគេចាត់ទុកថាជាទូរសព្ទដៃទំនើប និងឆ្លាតវៃ ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថា វាក៏ជាឧបករណ៍ដែលអាចជួយសង្គ្រោះអ្នកប្រើប្រាស់ក្នុងគ្រាមានគ្រោះអាសន្នណាមួយបាន។ តាមរយៈ មុខងារ Emergency SOS ដែលត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធ iOS ជំនាន់ 10.2 ឡើង លោកអ្នកអាចប្រើទូរសព្ទ iPhone ដែលតែងតែដាក់ជាប់ខ្លួនជានិច្ចកាល ដើម្បីហៅចេញទៅកាន់លេខទូរសព្ទសង្គ្រោះបន្ទាន់ ភ្នាក់ងារប៉ូលីស…

បម្រាមយកកុំព្យូទ័រយួរដៃដាក់តាមយន្តហោះ អាចនឹងរាលដាលជុំវិញសកល

ក្រោយពីចក្រភពអង់គ្លេស និងអាមេរិកត្រៀមដាក់ចេញបម្រាមមិនឱ្យអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសអាស៊ីកណ្តាលមួយចំនួន ដាក់សម្ភារអេឡិចត្រូនិចមានទំហំធំជាងទូរសព្ទដៃទំនើបក្នុងកាប៊ីនយន្តហោះរួចមក ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅឌូប៊ៃ និង Turkish បានដាក់ចេញនូវវិធានការសុវត្ថិភាពថ្មីមួយ ដើម្បីទប់ស្កាត់ការបំពាក់គ្រឿងផ្ទុះតាមឧបករណ៍អេឡិចត្រូនិច។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ BuzzFeed ចុះផ្សាយនៅថ្ងៃសៅរ៍នេះ។ Emirates Airline ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយរបស់ពិភពលោក នឹងតម្រូវឱ្យអ្នកដំណើររក្សាកុំព្យូទ័រយួរដៃរបស់ពួកគេក្នុងប្រអប់សុវត្ថិភាពមួយនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងយន្តហោះ ហើយនឹងត្រូវប្រគល់វាឱ្យម្ចាស់ដើមវិញក្នុងពេលចុះចតដល់គោលដៅ។ ដោយឡែក បើតាមការឱ្យដឹងពីទីភ្នាក់ងារព័ត៌មានរដ្ឋតួគី ក្រុមហ៊ុនអាកាសចរណ៍…

Toyota សហការជាមួយ Microsoft នាំយកបច្ចេកវិទ្យាបញ្ជារថយន្តដោយសំឡេង

ក្រុមហ៊ុន​ Toyota នៅថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានរាយការណ៍មកថា បាននិងកំពុង​ចាប់ដៃគូសហការជាមួយក្រុមហ៊ុន Microsoft ដើម្បីពាំនាំបច្ចេកវិទ្យាគ្រប់គ្រងរថយន្តដោយសំឡេងទៅបំពាក់ឱ្យរថយន្តរបស់ខ្លួន តាមរយៈការទិញយកនូវកម្មសិទ្ធិបញ្ហាមួយចំនួនពីក្រុមហ៊ុនផលិត Software យក្សរបស់អាមេរិក។ យោងតាមរបាយការណ៍ពីគេហទំព័រ Automotive បានឱ្យដឹងថា Microsoft នឹងចេញអាជ្ញាបណ្ណកម្មសិទ្ធិបញ្ញាមួយចំនួនទៅឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ដែលគ្របដណ្តប់លើបច្ចេកវិទ្យាសម្គាល់សំឡេង គ្រប់គ្រងកាយវិការ បញ្ញាញាណនិម្មិត (AI) និងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។…

Samsung នឹងបញ្ចប់ជីវិត Note 7 សេសសល់ក្នុងដៃអតិថិជនក្នុងខែនេះ

ខណៈពេលដែលទូរសព្ទលំដាប់កំពូល Galaxy S8 ត្រៀមនឹងបើកបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយ ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃសុក្រម្សិលមិញថា ខ្លួននឹងបញ្ជាផ្តាច់ការប្រើប្រាស់ Galaxy Note 7 ដែលនៅសេសសល់ក្នុងដៃរបស់អតិថិជនដែលមិនព្រម ឬមិនទាន់ប្រគល់មកក្រុមហ៊ុនវិញ ពីចម្ងាយក្នុងខែមីនានេះ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រក្នុងស្រុក The Korea Herald. ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួននឹងដាក់ចេញនូវកំណែដោយស្វ័យប្រវត្តិទៅលើទូរសព្ទទាំងនោះ ដើម្បីបញ្ឈប់ដំណើរការប្រើប្រាស់របស់វា…

កម្មវិធីថតរូប/វីដេអូ ល្អគ្មានគូរប្រៀបក្នុងសប្តាហ៍នេះ!

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន​ Apple បានប្រកាសកម្មវិធីឆ្នើមប្រចាំសប្តាហ៍មួយមានឈ្មោះថា Musemage។ វាគឺជា កម្មវិធីថតរូប និងវីដេអូ បំពាក់មុខងារកាមេរ៉ា អាចបង្វិលកែចុះឡើងបានយ៉ាងទំនើប ដូចជាកាមេរ៉ាអាជីពមួយដែរ ហើយមិនមានកម្មវិធីណាអាចធ្វើបានស្មើវាឡើយ។ មុខងារទាំងនោះ មានដូចជា រង្វង់កែវ ៣ ស្រទាប់ អាចទាញកែ ការថតផ្តោតលើវត្ថុ (Focus)…

ម៉ូនីទ័រកម្រិត 8K​ របស់ Dell ចេញលក់ហើយ! តម្លៃឃើញហើយប៉ះសក់!

ម៉ូនីទ័រទំហំ ៣២ អីុញ ដែលមានខ្នាតបញ្ចាំងរូបភាពកម្រិត 8K របស់ក្រុមហ៊ុន Dell ចាប់ផ្តើមដាក់ឱ្យកម្ម៉ង់ទិញហើយ ជាមួយតម្លៃ មិនគួរឱ្យជឿ គឺមួយគ្រឿងថ្លៃ ៥,០០០ ដុល្លារ បន្ទាប់ពីបានបើកបង្ហាញនៅឯពិព័រណ៌ CES នៅដើមឆ្នាំ។ លោកអ្នកដែលចាប់អារម្មណ៍អាចបញ្ជាទិញបានតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ហើយវាត្រូវបានរំពឹងថានឹងចែកចាយលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ១៤ មេសា…

របៀបគ្រប់គ្រងពន្លឺអេក្រង់ iPhone កុំឱ្យប៉ះពាល់ដល់សុខភាពភ្នែក

ពន្លឺជះចេញពីអេក្រង់ទូរសព្ទ ទោះតិចឬច្រើន វាអាចនឹងប៉ះពាល់ដល់សុខភាពភ្នែករបស់លោកអ្នក ជាពិសេស នៅពេលលោកអ្នកបើកវាឱ្យភ្លឺខ្លាំង ខណៈបរិយាកាសជុំវិញមានពន្លឺខ្សោយ ឬលោកអ្នកសំឡឹងលើអេក្រង់យូរពេក។ ប៉ុន្តែ មិនថ្វីទេសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ព្រោះវាមានភ្ជាប់មកជាមួយមុខងារ Night Shift ដែលអនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងពន្លឺអេក្រង់ឱ្យវាអាចប្រែប្រួលទៅតាមពេលវេលា និងកាលៈទេសៈដោយស្វ័យប្រវត្តិបាន តាមរបៀបខាងក្រោម៖ ១– កំណត់ឱ្យអេក្រង់ថយពន្លឺនៅពេលយប់ដោយស្វ័យប្រវត្តិ សូមចូលទៅកាន់កម្មវិធី Settings…

ខ្លាំងបាត់! Android O ចេញ ៧ ចំណុចថ្មីនេះ iOS សុំចាញ់

Android គឺជាប្រព័ន្ធប្រតិបត្តិការចល័តរបស់ Google និងជាគូប្រជែងតែមួយគត់របស់ប្រព័ន្ធ iOS របស់ Apple។ នៅប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Google ទើបបានប្រកាសចេញជំនាន់ថ្មីរបស់វា មានឈ្មោះថា Android O សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដោយវាត្រូវបានបន្ថែមនូវលក្ខណៈសម្បត្តិ និងសមត្ថភាពថ្មីៗជាច្រើន។ ក្នុងនោះ Post Tech…

ចេញហើយ! មុខងារចុចបង្ហាញអារម្មណ៍ Reactions លើ Messenger ប្លែកភ្នែកតែម្តង

កាលពីដើមខែ ក្រុមហ៊ុន Facebook គ្រោងនឹងបញ្ចេញមុខងារ ជារូបភាពសម្រាប់ចុចបង្ហាញអារម្មណ៍ (Reactions) ទៅក្នុងកម្មវិធី Facebook Messenger។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់កម្មវិធី Messenger អាចចុចជាប់លើសារណាមួយ រួចជ្រើសរើសរូបភាពបង្ហាញអារម្មណ៍ណាមួយ មានដូចជា ស្រលាញ់ (Love), ញញឹម (Smile), ភ្ញាក់ផ្អើល…