Apple ចាប់ផ្តើមតេស្តបច្ចេកវិទ្យាអិុនធើណែត 5G សម្រាប់ iPhone
ក្រុមហ៊ុន Apple កំពុងធ្វើតេស្តបច្ចេកវិទ្យាអិុនធើណែតឥតខ្សែជំនាន់បន្ទាប់ក្បែរទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់សែស្រឡាយទូរសព្ទដៃ iPhone ជំនាន់ក្រោយៗ។ នេះបើយោងតាមការឱ្យដឹងពីគណកម្មការទូរគមនាគមន៍សហព័ន្ធ FCC។ យោងតាម Business Insider ក្រុមហ៊ុនផលិត iPhone គ្រោងនឹងដាក់សាកល្បងអិុនធើណែតល្បឿន 5G ដែលប្រើប្រាស់បច្ចេកវិទ្យារលកមីល្លីមែត្រ mmWave ដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលក្រុមហ៊ុនអាជីវកម្មអិុនធើណែត Starry ព្យាយាមប្រើដើម្បីនាំយកអិុនធើណែតល្បឿន…