កប់! Facebook ចេញមុខងារកម្ម៉ង់អាហារនៅអាមេរិក
ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍មកថា នឹងចេញមុខងារកម្ម៉ង់អាហារតាមបណ្តាញសង្គមរបស់ខ្លួនដោយផ្ទាល់តែម្តង នៅសហរដ្ឋអាមេរិក ហើយវានឹងអាចដំណើរបានទាំងនៅលើគេហទំព័រ និងកម្មវិធី។ មុខងារថ្មីនេះ នឹងរំលេចឡើងនៅលើរបារវ៉ិបសាយរបស់ Facebook ឬក៏នៅលើមឺនុយខាងក្រោមនៃកម្មវិធីរបស់វានៅលើទូរសព្ទដៃ។ ក្នុងដំណាក់កាលដំបូង សេវានេះ នឹងមិនទាន់ទូលំទូលាយនៅឡើយទេក្នុងទឹកដីអាមេរិក ដោយសារតែវាផ្តល់ជូនតែតាមរយៈគេហទំព័រកម្ម៉ង់អាហារអនឡាញ Delivery.com និង Slice។ តាមរយៈសេវាកម្មនេះ អ្នកប្រើប្រាស់គ្រាន់តែចុចលើជម្រើសថ្មីនោះ រួចវានឹងបង្ហាញតារាងភោជនីយដ្ឋានក្នុងតំបន់ដែលពួកគេអាចកម្ម៉ង់មុខម្ហូបអាហារបានតែម្តង។…