វិធីកែពន្លឺអេក្រង់ iPhone/iPad លើ iOS 10 កុំឱ្យប៉ះពាល់សុខភាពភ្នែក

នៅលើប្រព័ន្ធ iOS 10 ពុំមានឡើយមុខងារ Dark Mode ប៉ុន្តែ លោកអ្នកអាចបន្ថយពន្លឺអេក្រង់ឱ្យមានសភាព​​ងងឹត ដើម្បីការពារភ្នែកកុំឱ្យផ្សារ ឬក្រហាយភ្នែកបន្ទាប់ពីសំឡើងលើអេក្រង់យូរ ជាពិសេស ការប្រើនៅពេលយប់។ ដើម្បីធ្វើដូចនេះ សូមប្រិយមិត្តអនុវត្តតាមគន្លឹះដែលបានបង្ហាញដូចខាងក្រោម៖ ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings នៅលើ iPhone…

ណូវែលហ្សឺឡង់ បាញ់បង្ហោះកាំជ្រួចអវកាសជាលើកដំបូងប្រកបដោយជោគជ័យ

ក្រុមហ៊ុន Rocket Lab បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រទេសណូវែលហ្សឺឡង់ បន្ទាប់ពីខ្លួនបានបាញ់បង្ហោះកាំជ្រួចថ្មីមួយឈ្មោះ Electron ទៅកាន់គន្លងភពផែនដីជាលើកដំបូង ប្រកបដោយជោគជ័យ នៅថ្ងៃព្រហស្បត្តិ៍មិ្សលមិញនេះ។ ការបាញ់បង្ហោះនេះដែរ ត្រូវបានពន្យាពេលរហូតដល់ទៅ ៥ ថ្ងៃ ដោយសារតែអកាសធាតុមិនអំណោយផលដែលអាចនឹងប៉ះពាល់ដល់គ្រាប់កាំជ្រួច ដែលត្រូវបានផលិតឡើងឱ្យមានទម្ងន់ស្រាល ស្រោបដោយលោហៈផ្សំធាតុកាបូនពិសេសម្យ៉ាង។ នាយកប្រតិបត្តិក្រុមហ៊ុន Rocket Lab គឺលោក Peter…

OnePlus 5 នឹងខ្លាំងស្មើ Galaxy S8 តែថោកជាងជិតពាក់កណ្តាល

  នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់លោកអ្នកដែលគាំទ្រផលិតផលទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុន OnePlus ដោយវាត្រូវបានគេអះអាងថា នឹងមានសមត្ថភាពខ្លាំងដូចទូរសព្ទ Galaxy S8 របស់ក្រុមហ៊ុន Samsung ដ៏ថ្លៃអីចឹងដែរ។ ក្រោយពីមានព័ត៌មានចចាមអារ៉ាមជាច្រើនថា OnePlus 5 ដែលនឹងប្រកាសចេញឆាប់ៗខាងមុខ នឹងបំពាក់បន្ទះឈីប Snapdragon 835 ដូច Galaxy S8…

៤ ហេតុផលដែល Google Assistant មិនអាចយកឈ្នះ Siri នៅលើ iPhone

កាលពីសប្តាហ៍មុនក្រុមហ៊ុន Google បានបញ្ចេញកម្មវិធី Google Assistant សម្រាប់ iPhone ដាក់ឲ្យទាញយកដោយស៊េរីពីក្នុង AppStore។ វាគឺជាមុខងារបញ្ជាដោយសម្លេង និងអាចផ្ញើសារឆ្លើយឆ្លងសួរសំនួរបាន ដែលកាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញរុករកយក្សនេះ បានធ្វើការប្រកាសចេញនៅឯព្រឹត្តិការណ៍ Google I/O សន្និសិទអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android។ ទោះយ៉ាងណា…

តើការសាកថ្ម iPhone/iPad ខណៈបើកមុខងារ Low Power Mode ចូលយឺតមែនឬ?

បើតាមការលេចលឺពីមាត់មួយទៅមាត់មួយថា iPhone/iPad នឹងសាកថ្មចូលយឺត ឬមិនងាយសាកចូលពេញ អំឡុងពេលបើកមុខងារសន្សំសំចៃថាមពលថ្ម Low Power Mode។ សួរថា តើអ្នកទាំងអស់គ្នាយល់យ៉ាងណា? យោងតាមអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Apple លោក Michael Vogel បានបង្ហោះជាសាធារណៈនៅលើគេហទំព័រ www.quora.com ដោយធ្វើការច្រានចោលពាក្យចចាមអារាមខាងលើ ថែមទាំងអះអាងថាមុខងារ Low…

Galaxy S8 ទើបតែចេញលក់ក្តៅៗ ស្រាប់តែលេចព័ត៌មាន Galaxy S9 បាត់!

ខណៈទូរសព្ទដៃលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung គឺ Galaxy S8 និង S8+ ទើបតែចរាចរលក់លើទីផ្សារ ឥឡូវស្រាប់តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េមួយឈ្មោះ The Bell រាយការណ៍ថា ជំនាន់បន្ទាប់របស់វា គឺ Galaxy S9 មានកូដសម្គាល់ Star កំពុងឋិតក្នុងដំណើរការអភិវឌ្ឍន៍សម្រេចទៅហើយ។ ដោយឡែក សម្រាប់ម៉ូឌែលអេក្រង់ធំជាង…

គ្មានឡើយពាក្យថា សុវត្ថិភាពពិតប្រាកដលើទូរសព្ទរបស់លោកអ្នក!

ក្រុមអ្នកស្រាវជ្រាវនៅឯក្លិប Chaos Computer Club អះអាងថា បានបំបែកប្រព័ន្ធស្គេនប្រស្រីភ្នែកនៅលើទូរសព្ទ Samsung Galaxy S8 ដោយគ្រាន់តែប្រើប្រាស់រូបថតធម្មតាមួយមានជាប់ប្រស្រីភ្នែកមនុស្សម្នាក់ និងកញ្ចក់វ៉ែនតាមួយគូ។ តាមរយៈការសាកល្បងដ៏ជោគជ័យនេះ ពួកគេដែលជាក្រុម Hacker បានហាននិយាយថា គ្មានឡើយពាក្យថា សុវត្ថិភាពពិតប្រាកដនៅលើទូរសព្ទរបស់លោកអ្នក។ Samsung បានដាក់បញ្ចូលបច្ចេកវិទ្យាស្គេនប្រស្រីភ្នែក ឬហៅថា…

ភ្លេចលេខសម្ងាត់ Apple ID ទាញថ្មីបានតាមវិធីនេះ

ជាធម្មតា ប្រសិនបើប្រិយមិត្ត ខានប្រើប្រាស់គណនី Apple ID យូរៗទៅ ប្រហែលជានឹងភ្លេចលេខសម្ងាត់របស់វា ព្រោះតែមិនបានកត់ចំណាំ Password ទុក។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ iPhone/iPad មួយចំនួនតូច ឲ្យតែពេលណាភ្លេចលេខសម្ងាត់ Apple ID ដឹងតែសុំឲ្យគេជួយបង្កើតថ្មីមួយទៀត (ករណីមិនចេះបង្កើតខ្លួនឯង)។ ទោះយ៉ាងណា…

Facebook គ្រោងបន្ថែមមុខងារក្នុង Facebook Live ថ្មីពីរ សម្រាប់ iOS និង Android

ក្រុមហ៊ុន Facebook កំពុងត្រៀមដាក់បន្ថែមនូវមុខងារថ្មីពីរក្នុង Facebook Live លើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន សម្រាប់ប្រព័ន្ធ Android និង iOS ឆាប់​ៗ​ខាងមុខ ដើម្បីបន្ថែមបទពិសោធឱ្យកាន់តែប្រសើរទៅដល់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែងជាមួយមិត្តភក្តិ។ មុខងារទាំងពីរនោះ គឺមានឈ្មោះថា Live Chat With Friend និង Live…

Microsoft បញ្ចេញ Surface Pro ថ្មី កាច់ Apple

ក្រុមហ៊ុន Microsoft នៅថ្ងៃអង្គារមិ្សលមិញ បានបញ្ចេញកុំព្យូទ័របន្ទះស្តើងកូនកាត់ Surface Pro មួយម៉ូឌែលថ្មី តាមរយៈវីដេអូបទបង្ហាញមួយ។ New Surface Pro ត្រូវបានរចនាឡើងកាន់តែប្រណិត កាន់តែស្តើង និងកាន់​តែ​ស្រាល ហើយអាចប្រើជាមួយប៊ិកវៃឆ្លាត បន្ទះក្តារចុចអាចដោះដាក់ចុះឡើងបាន និងដុំបង្ហិលអេក្រង់ ដែលអាចប្រើជាពិសេសជាមួយកម្មវិធី Surface Studio​។…