កំពូលផ្លែឈើដ៏ល្អបំផុតសសម្រាប់កូនដែលផ្តាច់ដោះ

បរទេសៈ បន្ទាប់ពីការផ្តាច់ដោះ ទារកត្រូវការអាហារបំប៉នគ្រប់គ្រាន់ ដើម្បីលូតលាស់ទាំងរូបរាងកាយ និងបញ្ញា។ ហេតុនេះ ឪពុកម្តាយគ្រប់រូបគួរតែផ្តល់អាហារណាដែលសម្បូរជាតិប្រូតេអ៊ីន និងជាតិសរសៃច្រើនដល់កូន។ ប្រូតេអ៊ីន និងជាតិសសៃ ជារបបអាហារដ៏ល្អដែលអាចជួយផ្តល់នូវថាមពល ព្រមទាំងបង្កើនភាពស៊ាំការពារមិនឲ្យឆ្លងជំងឺផ្សេងៗ។ ខាងក្រោមនេះ គឺជាផ្លែឈើដ៏ល្អបំផុតសម្រាប់ទារក៖ ល្ហុង៖ ផ្លែល្ហុង គឺជាអាហារដ៏ល្អសម្រាប់ទារកដែលផ្តាច់ដោះ។ វាសម្បូរទៅដោយវីតាមីន C និងបេតាការ៉ូទីន…

កក្រើក! ចាប់ខ្លួនជនសង្ស័យលាងលុយកខ្វក់ ៤៥០នាក់

ចិនៈ ក្រសួងសន្តិសុខសាធារណៈ (MPS)បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសចិនបានដោះស្រាយករណីធំៗ ១៥៨ ករណីពាក់ព័ន្ធនឹងធនាគារក្រោមដី និងការលាងលុយកខ្វក់នៅក្នុងឆ្នាំនេះ និងបានចាប់ជនសង្ស័យ៤៥០នាក់ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនេៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦។ ក្រសួងសន្តិសុខសាធារណៈរបស់បាននិយាយថា ការបង្រ្កាបបានចាប់ផ្តើមឡើងដោយក្រសួងសន្តិសុខ​សាធារណៈរបស់ធនាគារ​ប្រជាជនចិន និងរដ្ឋបាលរបស់រដ្ឋនៃការប្តូរប្រាក់បរទេស បាន ១៩២ទីតាំងដែលជាកន្លែងផ្តល់សេវាធនាគារខុសច្បាប់ និងត្រូវ​បាន​រកឃើញពាក់ព័ន្ធនឹងប្រាក់ជិត ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។…

បញ្ជូនសកម្មជនបឹងកក់២នាក់ ពាក់ព័ន្ធនឹងការដឹកនាំថ្ងៃចន្ទពណ៌ខ្មៅទៅតុលាការ

ភ្នំពេញៈ នាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៧ សីហានេះ កម្លាំងសមត្ថកិច្ចរបស់ខណ្ឌដូនពេញបានបញ្ជូនក្រុមអ្នកតវ៉ាបឹងកក់២នាក់ ដែលពាក់ព័ន្ធនឹងការដឹកនាំថ្ងៃចន្ទពណ៌ខ្មៅកាលពីល្ងាចថ្ងៃចន្ទ។ គួរបញ្ជាក់ថា អ្នកតវ៉ាបឹងកក់២នាក់ឈ្មោះ ទេព វន្នី និង ប៉ូវ សោភា ត្រូវបានឃាត់តាំងពីល្ងាចថ្ងៃចន្ទ និងបានឃុំនៅអធិការចំនួន២ថ្ងៃមុនបញ្ជូនទៅតុលាការ។ ជារឿយៗ ពួកគាត់តែងតែធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅគោលបំណងសុំដោះលែងសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប។ ទោះជាយ៉ាងណារដ្ឋាភិបាលបានហាមជាដាច់ខាតនឹងយុទ្ធនាការនេះ ព្រោះវាអាចបង្កទៅជាបដិវត្តន៍ពណ៌បានដោយមិនអាចព្រៀងទុក។…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

បន្ទាយមានជ័យៈ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកស្វាយចេកធ្វើការឃាត់ខ្លួន ពីបទរក្សាទុក និងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នេះ នៅចំណុចមុខផ្សារ រលួស ស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សរ ប៊ុនសឿង បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហេងដាំ…

តារាកុះករជុំគ្នាហូបបាយសាមគ្គី

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៦ សីហា តារាសិល្បៈយ៉ាងច្រើនកុះករដែលភាគច្រើនមកពីសមាគមអ្នកសិល្បៈរបស់អ្នកនាង ចន ច័ន្ទលក្ខិណា និងមួយចំនួនតូចមកពីក្រុម «គ្រួសារតារាកម្ពុជា» បានជួបជុំគ្នា ទទួលទានអាហារពេលល្ងាច។ នៅក្នុងវេទិកានោះតារាសិល្បៈ ក៏បានលេងស្ទីលបង្អួតអាវកីឡាករជម្រើសជាតិ ជាការពញាក់អារម្មណ៍ឲ្យមានការចូលរួមលើកស្ទួយដល់វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថា នេះជាអាហារសាមគ្គីរវាងអ្នកសិល្បៈ និងអ្នកសិល្បៈក្នុងបំណងតែមួយគត់ គឺបង្កើនភាពស្និទ្ធិស្នាល ហើយគាប់ជួនតារាមួយចំនួនធំ…

ឆេះអតីតក្លឹបកម្សាន្ត អវតារ ផ្អើលទាំងកណ្ដាលយប់

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះអតីតក្លឹបកម្សាន្តអវតារ ដែលបានបិទអាជីវកម្មជាយូរមកហើយ សមត្ថកិច្ចក៏បានអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាផងដែរ ដោយប្រើរថយន្តពន្ធត់អគ្គិភ័យមួយគ្រឿង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៥៤កែង៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ៕

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី១៧ ខែសីហា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។ ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ ដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និងស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង។…

នារីម្នាក់ ត្រូវក្រុមចោរ ធាក់ផ្តួលម៉ូតូយកកាបូប នៅខណ្ឌ ៧មករា

ភ្នំពេញៈ ចោរឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលរងរបួស នៅតាមបណ្តោយផ្លូវសម្តេចព្រះសីហនុ កែងផ្លូវ ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពេលជនរងគ្រោះជិះតែម្នាក់ឯងពីស្តុបពេទ្យចិនឆ្ពោះទៅខាងអូឡាំពិកដោយពួកវាមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ពេលជិះមកក្បែរម៉ូតូជនរងគ្រោះវាបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះជាស្ត្រីភេទផ្តួលរួចចុះឆក់យកកាបូបដែលគាត់ចងខ្សែកាបូបភ្ជាប់ដៃម៉ូតូ តែយកមិនបានគ្រាន់តែដាច់ខ្សែមួយចំហៀង ។ ពេលឃើញមនុស្សម្នាមកច្រើនអ៑ូអរវាក៏លែងកាបូបរត់ឡើងម៉ូតូគ្នាវាបើករត់តាមផ្លូវ លេខ១១៣ ពីត្បូងទៅជើងបាត់ស្រមោល ។ ឯជនរងគ្រោះត្រូវដួលអូសថ្នល់ដាច់ដៃជើង យ៉ាងដំណំ ។…

មួយប៉ព្រិចភ្លែកសោះស្លាប់៤នាក់ ខណៈម្នាក់រួចជីវិត ពេលកំពុងហូបបាយជុំគ្នា

កំពង់ឆ្នាំង: យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរួចពីសេចក្តីស្លាប់ ខណៈដែលជនរងគ្រោះទាំងអស់នេះបានចូលជ្រកភ្លៀង និងហូបបាយថ្ងៃត្រង់ នៅខ្ទមចាំស្រែមួយកន្លែងក្រោមម្លប់ដើមសុព័រដ៏ធំមួយស្ថិតនៅចំណុចដីមួយកន្លែងក្នុងភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរហើយត្រូវរន្ទះបាញ់ចំខ្ទមនោះតែម្តង។ តាមសេចក្តីសាក្សីបានប្រាប់ Post News ឲ្យដឹងថា ហេតុការរន្ទះប្រល័យជីវិតមនុស្ស៤នាក់តែមួយប៉ព្រិចភ្នែកនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ខណៈដែលជនរងគ្រោះសម្រាកពីភ្ជួរស្រែមកហូបបាយក្នុងខ្ទម និងមេឃកំពុងតែភ្លៀងផងដែរ។…

សមត្ថកិច្ចចាប់ចោរលួចម៉ូតូ ២នាក់ ដល់ផ្ទះសំណាក់ហាវៃ បន្ទាប់ពីលួចបានម៉ូតូពីរគ្រឿងបានសម្រេច

រតនៈគិរីៈ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចខេត្ត រតនៈគិរី តាមស្រាវជ្រាវចាប់រហូតដល់ក្នុងផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូពីរគ្រឿងបានសម្រេច ហើយយកទៅលាក់នៅក្នុងព្រៃ។ ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៦ នៅចំនុចនៅចំនុចផ្ទះសំណាក់ហាវៃ ស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់…