ចោរ២នាក់លួចកាច់សោរម៉ូតូមិនបានត្រូវបានសមត្ថកិច្ចក្របួចទាំងព្រឹក
កំពង់ធំៈ សមត្ថកិច្ចបានចាប់ចោរ២នាក់ទាំងព្រឹកកាលពី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ នៅចំណុចផ្សារសែនហាយក្នុងភូមិបឹងកណ្តាលឃុំបឹងស្រុកបារាយណ៌ខេត្តកំពង់ធំ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីលួចម៉ូតូ ១គ្រឿង ម៉ាក C125 ខ្មៅសេរី២០១៣ ស្លាកលេខកំពង់ធំ1F3965របស់ឈ្មោះឌុច រិន ប្រុស ៥៥ឆ្នាំ នៅភូមិឃុំកើតហេតុ ដែលគាត់បានទុកម៉ូតូនៅមុខផ្ទះគេក្បែរផ្សារពេលនោះមានជនសង្ស័យចំនួន02នាក់ដែលចូលលួចម៉ូតូមាន គឺទី១-ឈ្មោះវណ្ណ…