ផឹកស្រាស្រវឹងទៅដាក់ម៉ង ព្រឹកឡើងប្រពន្ធឃើញស្លាប់ក្នុងទឹកប្រឡាយ

បន្ទាយមានជ័យៈ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយបានដើរទៅដាក់ម៉ង បាត់មួយយប់ លុះព្រឹកឡើងប្រពន្ធដើររក ក៏ប្រទះឃើញជាប់ខ្លួនឯងលង់ទឹកស្លាប់។ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ប្រពន្ធដើររកប្ដីប្រទះឃើញប្ដីលង់ទឹកស្លាប់ នៅក្នុងប្រឡាយ ស្ថិតនៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី…

អតីតមគ្គុទេ្ទសចិន ផ្តន្ទាទោសរំលោភលើសេចក្តីទុកចិត្តយក ១,១លានដុល្លារ ពីស្ត្រីមេម៉ាយ

ចិន: អតីតមគ្គុទ្ទេសចិនលោក Yang Yin ត្រូវបានកាត់ទោសនៃវីតិក្រមរំលោភ​លើ​សេចក្តីទុកចិត្តយក ១,១លានដុល្លារអាមេរិក ដែលជារបស់ស្ដ្រីមេម៉ាយចំណាស់ម្នាក់។ លោកបានសារ​ភាព​កំហុសនៅថ្ងៃអង្គារ ទី១៦ សីហានេះ ទៅនឹងការរំលោភបំពាន​នៃបទចោទប្រកាន់ព្រហ្មទណ្ឌរំលោភ​លើការ​ជឿទុកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃ​ទី១៦ សីហា ឆ្នាំ២០១៦។ នៅក្នុងតុលាការនៅថ្ងៃអង្គារ៍នេះ លោក…

មូលនិធីសហគមន៍ក្រីក្រ លោក សាន ផានិត នាំថវិកាជូន សំ ប៉ូលីដា

ភ្នំពេញៈ តារាចម្រៀង សាន​ ផានិត​ និង​អតីតពិធីការិនី ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ កញ្ញា ឡាពិន នៅរសៀលថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ បាន​ នាំយកថវិកាដែលគៀងគរ បានពីសប្បុរសធម៌ ទៅជូនដល់ សំ ប៉ូលីដា ដែលកំពុង​ជួបទុក្ខធំ…

គ្រូបង្វឹកទូកកាណូអាឡឺម៉ង់ គ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅអូឡាំពិក

លោក Stefan Henze គ្រូបង្វឹកទូកកាណូជម្រើសជាតិអាឡឺម៉ង់ បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់រថយន្តតាក់ស៊ីដែលគាត់ធ្វើដំណើរ បុករនាំងផ្លូវបេតុង ក្បែរឧទ្យាន Rio Olympic។ បុរសវ័យ៣៥ឆ្នាំរូបនេះ បានធ្វើដំណើរត្រឡប់ទៅកន្លែងអត្តពលិកស្នាក់នៅជាមួយសិស្សឈ្មោះ Cristan Katini កាលពីថ្ងៃសុក្រ ប៉ុន្តែបានជួបគ្រោះថ្នាក់ឡានបុករះនេះ បណ្តាលឲ្យប៉ះទង្គិចក្បាលធ្ងន់ធ្ងរ រហូតដល់ស្លាប់តែម្តង។

អាល្លឺម៉ង់ជំរុញឱ្យរុស្ស៊ីនិងអ៊ុយក្រែន បន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបគ្រីមា

អាល្លឺម៉ង់: រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានជំរុញឱ្យប្រទេសរុស្ស៊ី​និង​អ៊ុយក្រែន កាត់បន្ថយភាពតានតឹងនៅលើតំបន់ឧបទ្វីប គ្រីមានិងចាប់ផ្តើមកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង Minsk ដែលមានបញ្ហាដូចជា វិធីនៃការបញ្ចប់អរិភាពនៅភាគខាងកើតអ៊ុយក្រែន។ នេះបើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារព័ត៌​មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បាននិយាយថា លោកមានការព្រួយ​បារម្ភអំពីការកើនឡើងនូវភាពតានតឹងរវាងទីក្រុងម៉ូស្គូនិងទីក្រុង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់

កណ្ដាលៈ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនវេលាម៉ោង៣នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥១ ស្ថិតភូមិសុខាភិរម្យ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ បើតាម​លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល​បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ើក ផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត…

អាមេរិកប្រឹងបញ្ចុះបញ្ចូលចិនជាថ្មីម្តងទៀតថា ការដាក់ប្រព័ន្ធការពារមីស៊ីល មិនប៉ះពាល់ដល់ចិននោះទេ

អាមេរិក: មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឱ្យដឹងនៅក្រុងប៉េកាំង​នៅថ្ងៃ​អង្គារ​នេះថា ការសម្រេចចិត្តមួយដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ​ដាក់ពង្រាយប្រព័ន្ធការពារ​ប្រឆាំង​មីស៊ីលកម្រិតខ្ពស់ គឺក្នុងគោលបំណងការពារប្រឆាំងនឹង​ការគំរាមកំហែងមីស៊ីលរបស់​កូរ៉េខាង​ជើង​ប៉ុណ្ណោះ និងមិនគំរាមកំហែងដល់ប្រទេសចិននោះទេ។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌​មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ អាមេរិកបានព្យាយាមប្រឹងបញ្ចុះបញ្ចូលចិន ម្តងហើយម្តងទៀត ដើម្បី បន្ថយកំហឹងពីប្រទេសចិន អំពីការផ្លាស់ប្តូររបស់ទីក្រុងសេអ៊ូល បានធ្វើជាម្ចាស់ផ្ទះដាក់ប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ (THAAD)…

នៅភ្នំពេញ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើង៤ថ្ងៃជាប់ៗគ្នា

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងពីការផ្ដាច់ភ្លើងបណ្ដោះអាសន្នទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

លោក Duterte នឹងបង្កើនថវិកាជាតិថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសពីការ​កើន​ឡើងយ៉ាងខ្លាំងនៅក្នុងថវិកាជាតិនៅឆ្នាំក្រោយ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម​ដ៏ចម្រូងចម្រាសរបស់​គាត់ ប្រឆាំងនឹងបទឧក្រិដ្ឋជាមួយកងកម្លាំងសន្តិសុខ ដើម្បីទទួលបានការដំឡើងប្រាក់ខែច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ លោកប្រធានាធិបតីរូបនេះ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីខែឧសភា និងបាន​អនុវត្តការបង្ក្រាបប្រឆាំងគ្រឿងញៀនភ្លាមៗ ដែលប៉ូលិសបានបាញ់សម្លាប់មនុស្សជាង…

អូឡាំពិក៖ កីឡាការិនីលោតទឹក លួចទៅរួមភេទជាមួយកីឡាករទូកកាណូ

បែកធ្លាយរឿងសម្ងាត់មួយនៅអំឡុងព្រឹត្តិការណ៍អូឡាំពិកនេះ ដោយកីឡាការិនី Ingrid Oliveira បានគេចចេញពីបន្ទប់ហើយទៅឡើងឋានសួគ៌ជាមួយកីឡាករទូកកាណូម្នាក់ឈ្មោះថា Pedro Goncalves។ រឿងរ៉ាវនេះកើតឡើង ដោយភាគីទាំងសងខាងបានយល់ព្រមរៀងខ្លួន ខណៈដែល Oliveira ជាអ្នកបង្កើតភ្លើងស្នេហ៍នេះមុន ខាងប្រុសទៅទៀត។ យ៉ាងណាមិញ អ្នកទាំងពីរនេះបានស្គាល់គ្នាអស់រយៈពេលជាង៤ឆ្នាំមកហើយ ដោយទើបតែបានជួបគ្នាអំឡុងកម្មវិធីអូឡាំពិកនេះទេ។ ចំពោះការរួមភេទនេះដែរ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសប្រេស៊ីលបានចេញមកបញ្ជាក់ថាវាមិនខុសច្បាប់នោះទេ ខណៈដែលពួកគេផ្ទាល់ក៏បានចែកស្រោមអនាម័យចំនួន ៤៥០…