ប្អូនប្រុស ខៀវ សុខារ៉ាវី និងបក្ខពួក ត្រូវតុលាការចោទប្រកាន់ជាផ្លូវការ ក្នុងសំណុំរឿងឃាតកម្មក្បែរផ្សាររាត្រី
ភ្នំពេញៈ នៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារនិងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារងបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ផុន ភក្តី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ…