ឥណ្ឌូនេស៊ីចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង

ឥណ្ឌូនេស៊ី: លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានឱ្យដឹងនៅថ្ងៃ​អង្គារ​នេះថា ឥណ្ឌូនេស៊ី កំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះដែនទឹក នៅក្នុងសមុទ្រចិន​ខាងត្បូង។ នេះបើយោងតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ តុលាការអាជ្ញាកណ្តាលមួយនៅក្នុងទីក្រុងឡាអេ បានសម្រេចកាលពីខែមុនថា ប្រទេសចិនគ្មានផ្លូវទឹកនៅ​ក្នុងប្រវត្តិសាស្រ្ តនិងបានរំលោភសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីននៅទីនោះ ពោលគឺតុលាការនេះ​បាន​កាត់ក្តីឲ្យហ្វីលីពីនឈ្នះចិន។…

ឥណ្ឌូនេស៊ី បំផ្លាញទូកនេសាទខុសច្បាប់ចំនួន ៨គ្រឿងមកពីហ្វីលីពីន

ឥណ្ឌូនេស៊ី: អាជ្ញាធរឥណ្ឌូនេស៊ី បានបំផ្លាញទូកយ៉ាងហោចណាស់ចំនួន ៨គ្រឿង កាលថ្ងៃចន្ទ ទី១៥ សីហាម្សិលមិញនេះ ដើម្បីរំលឹកដល់ទិវាបុណ្យជាតិរបស់ប្រទេសនេះ ដែលជាប្រទេសអាស៊ីអាគ្នេយ៍ធំជាងគេ ក្នុងបង្ក្រាបទៅលើការនេសាទខុសច្បាប់។ នេះបើយោងតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ ទូកនេសាទខុសច្បាប់ចំនួន ៨គ្រឿង មកពីប្រទេសហ្វីលីពីន…

ជំងឺបេះដូងបានសម្លាប់មនុស្ស ៤លាន់នាក់នៅអឺរ៉ុបជារៀងរាល់ឆ្នាំ

អង់គ្លេសៈ ការចេញផ្សាយរបាយការណ៍នៃការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Oxford បានឲ្យដឹងថា ចំនួននាក់ស្លាប់ដោយសារជំងឺបេះដូង មានចំនួនកើនឡើងដល់ ៤លាននាក់នៅក្នុងបណ្តាាប្រទេសនៅ អឺរ៉ុបជារៀងរាលឆ្នាំ ក្នុងនោះ ១៥០.០០០នាក់ស្លាប់នៅក្នុងប្រទេសអង់គ្លេស ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ ។ បើទោះជាមានចំនួនអ្នកស្លាប់ច្រើនពិតមែន ប៉ុន្តែបើតាមការសិក្សាមួយនេះ បានបង្ហាញថា…

អគារ ៣ជាន់ដួលរលំ បង្កឲ្យពលរដ្ឋភ័យរត់ស្លន់ស្លោទាំងយប់

ចិនៈ អាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា អគារចាស់ ៣ជាន់មួយខ្នង ត្រូវបានដួលរលំ បង្កឲ្យពលរដ្ឋជាច្រើននាក់ ភ័យរត់ស្លន់ស្លោទាំងយប់ នៅទីក្រុង Dongguan ក្នុងខេត្ត Guangdong ប្រទេសចិន។នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសនោះទេ…

បេក្ខជនប្រធានាធិបតីអាមេរិកសន្យាថា នឹងធ្វើការជាមួយអង្គការណាតូ ដើម្បីកម្ចាត់រដ្ឋអ៊ីស្លាម

អាមេរិក: បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអង្គការណាតូ ដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បើសិនជាគាត់ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅសេតវិមាន ដែលនឹង​សងសឹកចំពោះការគំរាមកំហែងមុននេះថា សហរដ្ឋអាមេរិកអាចនឹងមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ទៅឱ្យ​សម្ព័ន្ធភាពយោធាលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ នៅក្នុងសុន្ទរកថាគោលនយោបាយលោក Trump…

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរសារធាតុញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំង ប្រជាការពារ សង្កាត់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ កាលពី វេលាម៉ោង ៤និង៣០នាទីយប៉ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលនៅតាម បណ្តោយផ្លូវជាតិ លេខ៥ ភូមិសាមគី្គ សង្កាត់ឫស្សីកែវ…

ទាហាននីហ្សេរីយ៉ា សម្លាប់ក្រុមឧទ្ទាម បូកូ ហារ៉ាម១៦នាក់

នីហ្សេរីយ៉ាៈ ទាហាននីហ្សេរីយ៉ាបានប្រាប់កាលពីថ្ងៃចន្ទថា កងកម្លាំងនីហ្សេរីយ៉ា កំពុងធ្វើប្រតិបត្តិការ នៅក្នុងផ្នែកជាច្រើននៃ រដ្ឋ Borno ភាគឦសាន្ត បានសម្លាប់ក្រុមឧទ្ទាម ១៦នាក់ និងរឹបអូសបានអាវុធមួយចំនួន ។នេះបើយោងតាមសារព័ត៌មានស៊ីហួរចុះផ្សាយនៅថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០១៦។ អ្នកនាំពាក្យយោធា លោក Sani Usman បាននិយាយនៅក្នុងសេចក្តិថ្លែងការណ៍ថា…

ភ្ញាក់ផ្អើល សុខ ពិសី ទទួលច្រៀងមិនយកលុយ

ភ្នំពេញៈ ចាត់ទុកថាជាការភ្ញាក់ផ្អើលមួយ ដែលតារាចម្រៀងល្បីឈ្មោះ កញ្ញា សុខ ពិសី ត្រូវបានគេអះអាងថា បានទទួលច្រៀងដោយមិនគិតកម្រៃនៅក្នុងការប្រគំតន្ត្រីទ្រង់ទ្រាយធំមួយ ដែលគេមិននឹកស្មានថា តារាស្រីរូបនេះទទួលច្រៀង។ យ៉ាងណាក៏ដោយ ហេតុផលដែលនាងទទួលច្រៀងនៅក្នុងកម្មវិធីនោះ គឺដោយសារតែកម្មវិធីដែលនាងទទួលច្រៀងជាការប្រគំតន្ត្រីខ្នាតធំ ដើម្បីរ៉ៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះ។ នេះក៏ចាត់ទុកថា ជាលើកទី១ផងដែរ ដែលតារាស្រីល្បីឈ្មោះរូបនេះ ចេញមុខជួយកម្មវិធីសប្បុរសធម៌ ក្នុងពេលដែលតារាល្បីភាគច្រើនបានងាកមកជួយសង្គមបណ្ដាក់គ្នានោះ។ ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា…

ពេលមានផ្ទៃពោះ តើគួរឈប់ហាត់ប្រាណដែរទេ?

បរទេសៈ ក្រុមអ្នកជំនាញបានបញ្ជាក់ថា ប្រសិនបើអ្នកទម្លាប់ធ្វើលំហាត់ប្រាណយោគៈ ឬលំហាត់ប្រាណផ្សេងៗពីមុនមក ចាំបាច់ត្រូវតែបន្ត បើទោះជាអ្នកមានផ្ទៃពោះត្រីមាសទី ៣ ឬទី៤ ក៏ដោយ។ ប៉ុន្តែ អ្នកត្រូវតែកំណត់ការធ្វើលំហាត់ប្រាណឲ្យច្បាស់។ នៅពេលដែលពោះរបស់អ្នកកាន់តែធំ រាងកាយត្រូវទទួលបន្ទុកកាន់តែខ្លាំង។ អ្នកអាចប្រឈមនឹងមានអាការៈហើមជើង, ឈឺខ្នង, មានអារម្មណ៍មិនស្រួល និងអស់កម្លាំង។ នៅពេលនេះ វិធីដ៏ល្អតែម្យ៉ាងគត់ដែលអ្នកត្រូវធ្វើ គឺសម្រាក។…

រថក្រោះប្រយុទ្ធថ្មីរបស់រុស្ស៊ី ជួយធ្វើទំនើបកម្មដល់កងកម្លាំងប្រដាប់អាវុធនីការ៉ាហ្គា

រុស្ស៊ី: កងទ័ពនីការ៉ាហ្គាបានបង្ហាញរថក្រោះប្រយុទ្ធថ្មីប្រភេទ T-72 ដែលបានទិញ​ពីប្រទេសរុស្ស៊ី នៅក្នុងការតាំងពិព័រណ៍គ្រឿងសព្វាវុធ ដែលបានបើកសម្ពោធកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅក្នុងរដ្ឋធានី Managua សាធារណរដ្ឋនីការ៉ាហ្គា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មាន​ចិន​ស៊ិនហួ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ លោកឧត្តមសេនីយ៍ Julio Cesar Aviles អគ្គមេបញ្ជាការនៅក្នុងកងកំលាំងប្រដាប់អាវុធ​នីការ៉ាហ្គា បានប្រាប់អ្នកកាសែតថា សាធារណរដ្ឋនីការ៉ាហ្គា…