ហាយឡែនឌ័រព្រលះរថយន្ត២តោនកន្លះពេញទំហឹង ស្លាប់និងរបួស៣នាក់

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅរវាងរថយន្តហាយឡែនឌ័របានបុកជាមួយរថយន្ត២តោនកន្លះពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស៣នាក់កាលពីម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ258D ស្ថិតនៅក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ…

ប្រធានាធិបតីហ្វីលីពីនចាត់វិធានការក្តៅជាងមុន លើមន្ត្រីពុករលួយ និងឧក្រិដ្ឋជនគ្រឿងញៀន

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងចាត់វិធានការក្តៅទ្វេដង ទៅដល់មន្ត្រីរដ្ឋាភិបាលពុករលួយ និងឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះលោកមិនពេញចិត្តចំពោះរបាយការណ៍ការិយាល័យរដ្ឋាភិបាលមូយចំនួន នៅតែមានភាពខ្វះចន្លោះ មិនសមស្រប ដោយសារតែអំពើពុករលួយ។ លោកប្រធានាធិបតីបាននិយាយនៅក្នុងឱកាសតែងតាំងមន្ត្រីរដ្ឋាភិបាលថ្មីថា «ខ្ញុំសូមនិយាយម្តងទៀតថា ចំណាត់ការក្តៅនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះសម្តីរបស់ខ្ញុំដែលបានទូន្មាន ត្រូវបានមន្ត្រីមិនយកត្រចៀកស្តាប់ ឬកត់ត្រាទុក »…

ផ្ទុះឆេះមូលដ្ឋានកងទ័ពជើងទឹកកូរ៉េខាងត្បូង ស្លាប់និងរបួស៣នាក់

កូរ៉េខាងត្បូង: ទីភ្នាក់ងារយ៉ុនហាប់នៅថ្ងៃអង្គារនេះបានរាយការណ៍ដោយបានស្រង់​សម្តីពីក្រសួងការពារជាតិរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់​និងពីរនាក់​ទៀត​រងរបួស នៅក្នុងការផ្ទុះឆេះកំពង់ផែកន្លែងរោងជាងនាវាមុជទឹកមូលដ្ឋានកងទ័ពជើងទឹកកូរ៉េខាងត្បូង។ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក នៅក្នុងតំបន់ផែជួសជុលនាវាមុជ​ទឹក​មួយនៅក្នុង Jinhae នៅខាងត្បូងខេត្ត Gyeongsang ដែលជាកន្លែងសម្រាប់កងទ័ពជើង​ទឹកស្នាក់នៅ​របស់​កូរ៉េខាងត្បូង។ សូមបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើង ខណៈពេលនាវាមុជទឹកមួយកំពុងត្រូវបានជួសជុល…

ពលរដ្ឋ១៤១គ្រួសារ សុំអន្តរាគមន៍ពីសម្តេចតេជោ ខណៈមន្ត្រីខិលខូច ឃុបឃិតលក់ប្រឡាយបង្ហូរទឹកធ្វើស្រែរបស់ពួកគាត់

ព្រៃវែងៈ ប្រជាពលរដ្ឋប្រមាណជិត២០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង ខណៈអាជ្ញាធរមិនបានដោះស្រាយបញ្ហាជូនពួកគាត់ ទាក់ទងនឹងបញ្ហាឈ្មួញទិញដីរំលោភលុបប្រឡាយបង្ហូរទឹករបស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋបានប្រមូលម្តុំគ្នាកាលពីរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៦ នៅត្រង់ប្រឡាយបង្ហូរទឹកដែលមានទំនាស់ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដោយពួកគាត់លើកឡើងថា ប្រឡាយបង្ហូរទឹកមានចំនួន២អមសងខាងផ្លូវជាតិលេខ៨ នឹងមានផ្លូវលំល្មមបររទេះគោបាន ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៦នេះ ស្រាប់តែមានក្រុមឈ្មួញមានលុយមកចរចាឃុបឃិតគ្នាជាមួយអាជ្ញាធរធ្វើការទិញលក់ដីចំណីផ្លូវជាប់នឹងប្រឡាយទឹកទាំងពីរ ហើយពេលដែលឈ្មួញទិញដីចំណីផ្លូវនោះបានហើយ…

ជនជាតិបារាំងម្នាក់ស្លាប់ សង្ស័យប្រតិកម្ម ថ្នាំញៀនលើសកំរិត

ភ្នំពេញៈ ជនជាតិបារាំងម្នាក់ ដោយសារតែការប្រើប្រាស់ សារធាតុញៀន ប្រភេទ ម៉ក់ហ្វីនិងមេតំហ្វីតាមីន លើសកំរិត នោះបណ្តាលឲ្យគាំងបេះដូងស្លាប់ បង្កជាកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះជួលលេខ ២៤១ជាន់ទី ៣ ផ្លូវលេខ១៤៤ កែងផ្លូវ ស៊ីសុវត្ថិ ក្រុមទី៥១…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលស្រុកថ្មពួកធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀនចំនួន១៤គ្រាប់ ដែលលាក់ទុកជាប់ខ្លួន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង០៧និង២០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទ្រាស់ ឃុំគោកកឋិនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន១.ឈ្មោះ សៃ ឆៀវ ភេទប្រុស…

ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយផ្តល់ព័ត៌មានរវាងលំហអាកាសនិងផែនដី

ចិន: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិនបាន បើកដំណើរការផ្កាយរណប​លើកដំបូងរបស់ពិភពលោក ដែលវានឹងជួយបង្កើតទំនាក់ទំនងក្នុងការផ្តល់ព័ត៌ មានរវាងលំហអាកាសនិងភពផែនដី ជាពិសេសវាអាចផ្តិតយករូបភាពបានយ៉ាងច្បាស់ ហើយវាគឺជាផ្កាយ រណបទំនើបចុងក្រោយបំផុត នៅក្នុងកម្មវិធីអវកាសមានមហិច្ឆតា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។ កម្មវិធីនេះគឺជាអាទិភាពមួយដូចដែលលោកប្រធានាធិបតី…

នាយករដ្ឋមន្ត្រីតួកគី៖ ជនភៀសខ្លួនជាង ៣ លាននាក់ នឹងត្រូវត្រលប់ទៅស្រុកកំណើតពួកគេវិញ

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា នាយករដ្ឋមន្រ្តីតួកគី លោក Binali Yildirim បានស្នើដាក់ផែនទីបង្ហាញផ្លូវជា៣ដំណាក់កាល ក្នុងគោលបំណងដើម្បីឲ្យជនភៀសខ្លួនជាតិ និងបរទេស អាចវិលត្រលប់ទៅស្រុកកំណើតពួកគេវិញ បន្ទាប់ពីបញ្ហាសង្គ្រាមរយៈពេលប្រាំឆ្នាំនៅប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ នៅក្នុងបទសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Karar លោក…

ចាប់ខ្លួនជនដៃដល់ កាប់សម្លាប់រួចបង្វែរ ជារឿងគ្រោះថ្នាក់ចរចរណ៍

មណ្ឌលគីរីៈ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាព កាប់សំលាប់ជនរងគ្រោះម្នាក់ស្លាប់ កាលពីថ្ងៃទី១៣ ខែសីហានេះ ហើយប្រតិបត្តិការណ៏ ចាប់ខ្លួនជនដៃដល់នេះ គឺក្នុងរយៈពេលប្រមាណជា ៤៨ម៉ោង ក្រោយពួកគេបានធ្វើ សកម្មភាពដ៏ព្រៃផ្សៃ ទៅលើជនរងគ្រោះ។ បើតាមសំដី សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃដែលមានមនុស្ស ស្លាប់នៅតាមផ្លូវ និងឃើញមានម៉ូតូ…

រថយន្តអន្តរាគមន៍៣គ្រឿង អំណោយសម្តេចហ៊ុន សែន ត្រូវប្រគល់ជូនវិទ្យុ ABC(មានវិដេអូ)

ភ្នំពេញៈ នាម៉ោង១០ព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០១៦នេះ នៅសាលា រាជធានីភ្នំពេញ មានរៀបចំ ពិធីប្រគល់រថយន្ត ចំនួន៣គ្រឿង ក្នុងនោះមាន រថយន្តអន្តរាគមន៍ សង្គ្រោះបន្ទាន់២គ្រឿង និងរថយន្ត ដឹកទំនិញ១គ្រឿង ជូនដល់លោកអាចារ្យអេ អគ្គនាយកវិទ្យុ ABC ដើម្បីយកទៅ ធ្វើសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋ…