អភិបាលរងស្រុកកោះសូទិន ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន៣កន្លែង នៅខេត្តកំពង់ចាម

កំពង់ចាម: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក សេង សុខកែម អភិបាលរងស្រុក ព្រមទាំងលោកវរសេនីយ៍ទោ ប្រេង ហីុម អធិការនគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំង ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងខ្វែក…

ស៊ូ ស៊ីរិកា និង ពេជ្រ ថាណា ចេញបទទាក់ទងភ្ជុំបិណ្ឌ ជាលើកដំបូង​

ភ្នំពេញៈ បទ «នំអន្សមខ្មែរ» គឺជាបទទាក់ទងភ្ជុំបិណ្ឌ​ដំបូង​របស់​តារាចម្រៀង​ ស៊ូ ស៊ីរិកា និងពេជ្រ ថាណា ដែលចេញ​នៅផលិតកម្មថោន ហើយក៏ជាបទដំបូង របស់កវី​និពន្ធ ជួន សុជា ដែលបានបង្ហាញស្នាដៃ​បទនិពន្ធថ្មីនៅផលិតកម្មមួយនេះ​។​ បទ «នំអន្សមខ្មែរ» ជាបទមួយដ៏មានអត្ថន័យ​ បង្ហាញពីនំ ជា​អត្តសញ្ញាណខ្មែរ ដែលមានប្រវត្តិយូរលង់…

ហេង ចន្ថា ធ្លាក់សម្ភាសន៍ទៅប្រកួត Miss Grand នៅអាមេរិក

ភ្នំពេញៈ ខណៈដើមខែតុលានេះ បេក្ខនារី Miss Grand របស់បណ្ដាប្រទេសនៅទូទាំងពិភពលោកត្រូវបាន គណកម្មការកំណត់ឲ្យបង្ហាញខ្លួន និងឈានទៅប្រកួតក្នុងព្រឹត្តការណ៍ Miss Grand 2016 នៅអាមេរិក នៅថ្ងៃ២៥ តុលាខាងមុខ បេក្ខនារី ហេង ចន្ថា របស់កម្ពុជា បែរជាសម្ភាសន៍ធ្លាក់។ នេះជាព័ត៍មានភ្ញាក់ផ្អើល…

ជប៉ុន ចាប់អារម្មណ៍បង្កើតសារមន្ទីរចិញ្ចឹមត្រីទឹកសាប នៅតំបន់ទន្លេមេគង្គ

ជប៉ុន បានបង្ហាញពីចំណាប់អារម្មណ៍លើ ការបង្កើតសារមន្ទីរចិញ្ចឹមត្រីទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវជីវចម្រុះ និងធនធានធម្មជាតិ នៅតំបន់ទន្លេមេគង្គ ដោយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើលទ្ធភាពរៀបចំគម្រោងនេះ។ ក្នុងនោះដែរ ជប៉ុន បានបង្ហាញពីបទពិសោធន៍នៃការអភិវឌ្ឍន៍ផ្នែកជលវប្បដ្ឋាន…

នរណាជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាមានលុយច្រើនជាងគេ?

អាមេរិកៈ ទស្សនាវដ្ដី Forbes បានចេញផ្សាយនាពេលថ្មីៗនេះថា លោក Bill Gates បានធ្លាក់ពី​តំណែង​កំពូលមហាសេដ្ឋីលំដាប់ទី១ ដែលមានលុយច្រើនជាងគេ ដោយតំណែងមួយនេះ ត្រូវបានធ្លាក់​ទៅលើ​លោក Amancio Ortega មហាសេដ្ឋីអេស្ប៉ាញ។ ខាងក្រោមនេះគឺជាតារាងបញ្ចីឈ្មោះកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង ១០រូប៖ ១០) លោក Michael Dell…

អាជ្ញាធរសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាការពារខណ្ឌមានជ័យ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសាលាខណ្ឌមានជ័យ បានរៀបចំពិធីសំណេះ សំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រជាការពារខណ្ឌចំនួន ១៩៧នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមធិបតីភាពលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ…

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី៣០ ខែកញ្ញា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ ដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និងស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង។…

ឡើងកាប់មែកសង្កែតោងប៉ះចំតំណរខ្សែភ្លើងឆក់ធ្លាក់បោកក្បាលចំថ្មស្លាប់

ភ្នំពេញ: ស្រីវ័យចំនាស់ម្នាក់ បានដាក់ជណ្តើរឡើងកាប់មែកសង្កែ រួចយកដៃតោងខ្សែភ្លើងចំមុខដំណរ បណ្ដាលឲ្យឆក់ធ្លាក់មកក្រោមបោកក្បាល ទៅនឹងថ្មស្លាប់នៅនិងកន្លែងតែម្ដង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១០និង ៤០នាទីថ្ងៃ ត្រូវនិងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្រោមដើមសង្កែក្បែរផ្ទះ ស្ថិត ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។…

វារីអគ្គិសនីសេសានក្រោម ២ ធំជាងគេបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧

វារីអគ្គិសនីសេសានក្រោម ២ ដែលជាវារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧ ដោយគម្រោងនេះ នឹងចំណាយដើមទុន ៨០០លានដុល្លារអាមេរិក។ វារីអគ្គិសនីសេសានក្រោម ២នេះ មានសមត្ថភាពផលិតអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ម៉ោង ដែលនឹងដំណើរការទួរប៊ីនដំបូងបង្អស់ នៅឆ្នាំក្រោយនេះ ហើយបច្ចុប្បន្នគម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Hydro Power Lower Sesan…

រឿង​៥​យ៉ាង ​ប្រិយមិត្ត​ប្រហែល​​មិន​ដឹង​ពី​ក្លិប​ធំ​ៗ​លើ​លោក​នេះ

ប្រិយមិត្តស្រលាញ់វិស័យកីឡាបាល់ទាត់តែងតែមានក្លិបដែលខ្លួនពេញចិត្ត ចុះទន្ទឹមនឹងការចូលចិត្តនេះដែរ តើមិត្តអ្នកអានបានដឹងអ្វីខ្លះដែរពីក្លិបធំៗនៅលើលោកនេះ? ខាងក្រោមនេះជារឿង៧យ៉ាងដែលបានកើតឡើងចំពោះក្លិបបាល់ទាត់មុននិងក្រោយជោគជ័យមកទល់បច្ចុប្បន្ន៖ ១. ក្លិប Real Madrid បង្កើតឡើងដោយជនជាតិកាតាឡាន់ពីរនាក់ ក្លិប Real Madrid បង្កើតឡើងនៅឆ្នាំ១៩០២ ហើយអ្នកផ្ដួចផ្ដើមដំបូងនោះគឺជាបុរសសញ្ជាតិកាតាឡាន់ពីរនាក់បងប្អូនឈ្មោះ Carlos Padros និង Juan Padros។ កាលដំបូងឡើយក្លិបយក្សនៅអេស្ប៉ាញមួយនេះមានឈ្មោះថា…