អ្នកស្ទឹងមានជ័យនិងដង្កោ ម៉ោង៤ល្ងាចទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរទីតាំងត្រង់ស្វូ និងប្តូរខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ (១)សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេស កំពុងខិតខំប្រឹងប្រែងបំពេញការងារឲ្យរួចរាល់ ដើម្បីធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀលនេះ៕

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ហាញមុខក្រុមចោរកាប់ប្លន់ម៉ូតូយ៉ាងសកម្មប្រជាពលរដ្ឋរាល់ពេលយប់

ភ្នំពេញៈ លោកបងចោរ១ក្រុមដែលកន្លងមកតែងតែបានធើ្វសកម្មភាពវាយ និងកាប់ប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវពេលយប់ យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនោះត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការរង ជា សុវណ្ណ និងក្រោមបញ្ជាពីសំណាក់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ធ្វើការស្រាវជ្រាវ បានកំណត់បានមុខសញ្ញានិងបានធ្វើការចាប់ខ្លួនបានជា បន្តបន្ទាប់ ចំនួន៧នាក់ចំណែកបក្ខពួក៣នាក់ទៀត ក្នុងនោះមានម្នាក់ជាមេខ្លោងរត់គេចខ្លួនរួច។ ក្រោយពេលចាប់បាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា…

Kamlaipeth ផ្លួលអ្នកលេងកែង មុត​ស្រួច​ វង្ស​ ណយ​ ត្រឹមទឹកទី២(វីដេអូ)

កាលពីម្សិលមិញថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អ្នក​លេង​កែង​មុត​ស្រួច​ វង្ស​ ណយ​ ត្រូវបានកីឡាកររបស់ថៃ Kamlaipeth ដាល់មួយដៃចំពោះទឹក ធ្វើឲ្យកូននាគប៉ៃលិន មិនអាចប្រកួតទៀតបាន ត្រឹមតែទឹកទី២ ក្នុងកម្មវិធីជើងឯកលេខ១គូប៊ូតា របស់ទូរទស្សន៍បាយ័ន​៕

ចុមខ្លាំងមែន! រាំធុងបាសសុខៗ យកកូនពូថៅទៅកាប់​គេស្លាប់ ចុងក្រោយជាប់ខ្នោះ!

តាកែវៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមុខសញ្ញាក្នុងករណីមនុស្សឃាត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។ ជនសង្ស័យខាងលើមានឈ្មោះ សុខុម ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ។ គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា…

Asensio បន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០២៣​ ដែលមាន​តម្លៃ Release Clause ៥០០លានអឺរ៉ូ

ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២៣​ ខណៈកីឡាករវ័យ ២១ឆ្នាំរូបនេះមាន​តម្លៃ Release Clause ៥០០លានអឺរ៉ូ។ នេះគឺជាដំណឹងដ៍ល្អ សម្រាប់អ្នកគាំទ្រក្រុម ស្តេចស Real Madrid ទាំងអស់ សម្រាប់ការយល់ព្រមបន្តកុងត្រាថ្មីជា​មួយក្រុមរហូតដល់ឆ្នាំ…

ស្ត្រីម្នាក់ បានអង្គុយផ្កាប់មុខស្លាប់ក្នុងផ្ទះល្វែងសង្ស័យខ្យល់គ

ភ្នំពេញៈ ស្ត្រីម្នាក់ដែលតែងតែផឹកស្រាស្រវឹងជាប្រចាំ ត្រូវបានដេកស្លាប់ក្នុងផ្ទះដោយសង្ស័យខ្យល់គ។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះល្វែងលេខ១០០ ផ្លូវលេខ១៩ ក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អូម ចាន់ធីតា ភេទស្រី អាយុ៣៥ឆ្នាំ…

ហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចារាចណ៍រថយន្តកូរ៉េ បុកគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៦A ស្ថិតនៅក្នុងភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ រថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌ខ្មៅស ស្លាកលេខ…

វិធីការពាររាងកាយកុំឲ្យឡើងទម្ងន់ បន្ទាប់ពីញ៉ាំអាហារសម្បូរខ្លាញ់

ការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ច្រើន គឺងាយនឹងធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាជាច្រើនយ៉ាងចំពោះសុខភាព ដូចជា កើតជំងឺធាត់ ស្ទះសរសៃឈាម គ្រោះថា្នក់ដល់បេះដូង និងខួរក្បាល និងជំងឺផ្សេងៗទៀត។ ប៉ុន្តែ អ្នកអាចការពាររាងកាយកុំឲ្យឡើងទម្ងន់ បន្ទាប់ពីទទួលទានអាហារដែលសម្បូរជាតិខ្លាញ់បាន ដោយប្រើប្រាស់វិធីសាមញ្ញាប៉ុណ្ណោះ។ ផឹកទឹកក្តៅឧណ្ឌៗ ការផឹកទឹកក្តៅឧណ្ឌៗ អាចជួយកាត់កម្ចាត់ជាតិខ្លាញ់របស់អាហារចេញពីរាងកាយ ហើយវាក៏អាចជួយឲ្យថ្លើម ក្រពះ និងពោះវៀនរបស់យើងមានសុខភាពល្អផងដែរ។ ជៀវាងការញ៉ាំការ៉េម ការញ៉ាំការ៉េមក្នុងអំឡុងពេលនេះ…

Ronalo បង្អួតឡានថ្មីតម្លៃ ២លានដុល្លាកន្លះ

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនត្រឹមតែបង្អួតការទាក់ទាញតាមរយៈសមត្ថភាព ដ៍ល្អឥត​ខ្ចោះក្នុងវិស័យបាល់ទាត់ឡើយ តារាវ័យ៣២ឆ្នាំរូបនេះ ក៍កំពុងតែបង្ហាញឲ្យមានការចាប់អារម្មណ៍ ក្នុងជីវិតឯកជនយ៉ាងសម្បើម របស់កំពូលតារាឆ្នើមរូបនេះផងដែរ។ ជាក់ស្តែងណាស់ តាមរយៈការផុសក្នុង Instagram របស់តារាបាល់ទាត់ដ៍ឆ្នើម Cristiano Ronaldo បានបង្ហាញឲ្យឃើញថា រូបគេកំពុងតែជិះឡានថ្មី​ ដែលទើប​នឹងទិញក្នុងតម្លៃខ្ពស់កបពពក ២,៥លានដុល្លា។ រថយន្តថ្មី…

ខែតុលា! ចង់ជិះរថភ្លើងកម្សាន្តរវាងភ្នំពេញ-ព្រះសីហនុ អាចឆែកកាលវិភាគនិងតម្លៃបាន

ក្រុមហ៊ុនអយស្ម័យយាន Royal Railway បានបង្ហាញកាលវិភាគ និងតម្លៃធ្វើដំណើរតាមរថភ្លើង សម្រាប់ខែតុលានេះ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា ជាមួយតម្លៃសំបុត្រចាប់ពី ៤ដុល្លារ ដល់ ៧ដុល្លារអាមេរិក លោកអ្នកពិនិត្យមើលតារាងកាលវិភាគដូចខាងក្រោម៖ គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៦ម៉ោង ឆ្លងកាត់ខេត្តតាកែវ…