អ្នកបឹងកក់១! ម៉ោង៥ល្ងាចទើបមានភ្លើងប្រើវិញ

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១ និង៤៥នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ បន្ទប់ភ្លើងលេខ១៥៨ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្លើងបរិក្ខាអគ្គិសនីក្នុងបន្ទប់ភ្លើង ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥ល្ងាច៕

លោក Leonardo Vitorino បដិសេធមិនទៅដឹកនាំជម្រើសជាតិវៀតណាម

គ្រូបង្គោលរបស់កម្ពុជាលោក Leonardo Vitorino បានបង្ហាញពីភាពរីករាយក្នុងការចាប់អារម្មណ៍នៅពេលដែលអ្នកសារព័ត៌មានវៀតណាមបានសួរទៅកាន់ថា តើលោកទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនោះទេ? ប៉ុន្តែត្រូវបានគ្រូប្រេសុីលបដិសេធ។ យោងតាមគេហទំព័រព័ត៌មានវៀតណាម Thao & Van Hoa (បទសម្ភាសផ្តាច់មុខ) លោក Vitorino បាននិយាយថា៖ “ខ្ញុំដឹងថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅតែកំពុងស្វែងរកគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិ” ។ “តម្រូវការនេះមានបទពិសោធន៍…

ចាប់ខ្លួន លោកចោរ ជំនាញខាងកាច់កម៉ូតូបានម្នាក់ ដកហូត​កាំភ្លើងខ្លីមួយដើម!!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ដកហូត​បានកាំភ្លើងខ្លីចំនួន១ដើម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋាន ទើបនៅថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៧នេះសមត្ថកិច្ចចុះធ្វើការបង្ក្រាបជាក់ស្តែងនៅ​ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញតែម្តង។ តាមការឆ្លើយសារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋម៉ាក…

នារីម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុក​ពេញទំហឹង បណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់​!

ភ្នំពេញៈ នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានដើរឆ្លងផ្លូវមិនទាន់ផុតផង ក៏ត្រូវបានម៉ូតូបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវហូរឈាមជោកពេញខ្លួន ត្រូវបានបញ្ជូនទៅសង្រោ្គះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃត្រង់ ទី២៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែលស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ទល់មុខនឹងផ្សារកាណារស៊ីធី ក្នុង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ហួសថ្លែង! បុកគេស្លាប់មធ្យម ងំក្បាលឡានសុទ្ធតែ«នារីក្នុងសុបន្តិបងគឺអូន»

ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿង បើកបុកម៉ូតូសេ១២៥ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ​លើ​ផ្លូវ​បុរី​កម្មករ ​(​សេ​តេ​) ​ជិត​ផ្ទះសំណាក់​គឹ​ម​ ច​ន្ថា​២ ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ។ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ស​…

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ​រងរបួសធ្ងន់ស្រាល៥នាក់​ នៅស្ទឹងត្រែង!

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១១នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះអ៊ីម ពីន លើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ចុម! ប្រទះឃើញគ្រាប់មីនប្រភេទ M14 នៅក្បែរភ្នំបាណន់!

បាត់ដំបងៈ គ្រាប់មីនមិនទាន់ផ្ទុះ និងនៅមានប្រសិទ្ធិភាពក្នុងការបង្ករគ្រោះថ្នាក់គ្រប់ពេលដល់មនុស្ស និងសត្វ ដែលគេស្គាល់ថា ជាស្នាដៃផលិតរបស់សហរដ្ឋអាមេរិក និងទំនងជាសេសសល់តាំងពីសម័យសង្រ្គាមមានឈ្មោះ M14 ចំនួន១ គ្រាប់ ត្រូវបានប្រទះឃើញនៅក្បែរជើងភ្នំបាណន់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាទីរមណីយដ្ឋានប្រវត្តិសាស្រ្តដ៏មានការទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧…

Urawa កំពុងមានក្តីសង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើក្រុមខ្លាំងចិន Shanghia SIPG ជើងទី១

នេះគឺជាក្តីសង្ឃឹមយ៉ាងធំមួយសម្រាប់ក្រុមជើងខ្លាំងមកពី ជប៉ុន Urawa Red Diamonds ក្នុងការឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ Asia Champion League បន្ទាប់ពីប្រកួតស្មើ​លើទឹកដីក្រុមខ្លាំងចិន Shanghia SIPG ក្នុងលទ្ធផល ១-១​ នាជើងទី១​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថ្វីបើក្រុមជប៉ុន Urawa Red Diamonds មិនសូវមានកីឡាករបរទសឆ្នើមៗ​…

មានវីដេអូ៖ តុលាការកាត់ទោស បុរសនីហ្សេរីយ៉ា ម្នាក់រឿង ជួញដូរគ្រឿងញៀន ជាង១៤គីឡូ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស បុរស ជនជាតិនីហ្សេរីយ៉ា ម្នាក់ពាក់ព័ន្ធ សំណុំរឿងជួញដូរគ្រឿងញៀន ជាង ១៤គីឡូក្រាម។ លោក វង្ស ប៊ុនវិសុទ្ធ…

Update៖ HYBRIDអកហ្សឺបុកម៉ូតូឌ្រីម បណ្តាលឲ្យមនុស្សជិះម៉ូតូប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ រថយន្តម៉ាកហាយប្រីដអកហ្សឺបុកម៉ូតូឌ្រីម បណ្តាលឲ្យអ្នកជិះម៉ូតូប្រុស្រី៣នាក់រងរបួសក្នុងនោះស្រីជាប្រពន្ធមានផ្ទៃពោះផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវនរោត្តម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថាគាត់មិនបានដឹងពីការបើកម៉ូតូនិងរថយន្តលឿនឬយឺតយ៉ាងណានោះទេ គ្រាន់តែដឹងថារថយន្តម៉ាកហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ 7721បើកទិសដៅពីកើតទៅលិចហើយម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣…