យុវជនម្នាក់ សង្ស័យបែកថ្នាំយកអំបែងដបអារ.កខ្លួនឯង តែមិនស្លាប់

ភ្នំពេញៈ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនខ្លាំងពេកបាត់ការចងចាំ(បែកថ្នាំ)ហើយបានរត់ឡើងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លោក៏នាំគ្នាស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលពេលនោះយុវជនបែកថ្នាំនោះក៏រត់ចេញមកខាងក្រៅរើសអំបែកដបមកអា.កខ្លួនឯង តែសំណាងល្អត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលមិនស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា យុវជនរូបនេះមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ទេប៉ុន្តែគ្រាន់តែអ្នកធ្លាប់ស្គាលដឹងថាឈ្មោះ ឯម ពៅ អាយុ១៤ឆ្នាំ គេតែងតែឃើញយុវជនរូបនេះដើរនៅម្តុំកន្លែងកើតហេតុ។ ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតប្រជាពលរដ្ឋនៅក្បែនោះបានឃើញយុវជនខាងលើបានរត់ចុះរត់ឡើងចូលក្នុងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយហើយពេលម្ចាស់ផ្ទះស្រែគេរត់ចេញក្រោយមកគេក៏រត់ចូលផ្ទះប្រជាពលរដ្ឋម្នាក់ទៀតហើយរូបគេបានយកកន្ត្រៃគំរាមម្ចាស់ផ្ទះពេលនោះម្ចាស់ផ្ទះក៏នាំគ្នាស្រែកឲ្យគេជួយធ្វើឲ្យយុវជនបែកថ្នាំនោះរត់ទៅយកដកស្រារបស់ម្ចាស់ផ្ទះវាយបំបែករួចក៏អារ.កខ្លួនឯងតែម្តង។ ឃើញដូចច្នេះម្ចាស់ផ្ទះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកអន្តរាគមន៍និងនាំខ្លួនយុវជនរូបនេះទៅប៉ុស្តិ៍ភ្នំពេញថ្មីរួចក៏ប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចមកទទួលយកទីចាត់ការបន្ត៕

ទុស្សេខ្សែភ្លើង ឆេះផ្ទះពលរដ្ឋ១ខ្នង អស់ជិត៥ពាន់ដុល្លារ!..

បាត់ដំបងៈ មានករណីអគ្គិភ័យមួយបានកើតឡើង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ម្ចាស់ផ្ទះឈ្មោះ ហែម ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅកន្លែងកើតហេតុ ឆេះផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ…

ចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចផ្នែកនគរបាលនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទហិង្សាដោតចេតនាមានស្ថានទម្ងន់ទោស។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិខ្លុង ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ប៊ុន វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ…

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនា និងដោះស្រាយលំហាត់

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនា និងដោះស្រាយលំហាត់ ដើម្បីងាយស្រួលក្នុងការសិក្សា នៅវិទ្យាល័យ សិស្សានុសិស្សទាំងអស់គួរចេះរូបមន្តទាំងនេះ ព្រោះវាជួយឲ្យយើងយល់នូវមេរៀនគណិតវិទ្យាកាន់តែច្បាស់។

​ឃើញកូនឈ្លោះគ្នា ចូលទៅឃាត់ កូនលេងមួយពូថៅរយះក្បាល!..

កណ្តាលៈ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បណ្តាលឲ្យជនរងគ្រោះជាឪពុកចុង រងរបួសក្បាលធ្ងន់ ខណៈដែលចូលទៅឃាត់កូនៗកំពុងឈ្លោះប្រកែក វាយប្រតាយប្រតប់គ្នារឿងបាត់លុយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ…

ចំថ្ងៃស៊យ! លួចម៉ូតូគេបានហើយ ស៊យធំបែរជាដួលម៉ូតូ ត្រូវសមត្ថកិច្ចក្របួចបានដដែល!

កំពង់ធំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់គេដែលបញ្ឍរទុកមុខផ្ទះទាំងមិនបានដកសោចេញ បានសម្រេចហើយព្យាយាមជិះគេចខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៧នាទីព្រឹក ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនសង្ស័យមានឈ្មោះខូវ ខន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង…

កងទ័ពកូរ៉េខាងជើង កំពុងត្រៀមខ្លួនដើរក្បួនព្យុហយាត្រា ដ៏មានសក្តានុពលនាពេលខាងមុខ

កូរ៉េៈ តាមរូបភាពផ្កាយរណបពាណិជ្ជកម្មនាពេលថ្មីៗនេះ បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង កំពុងរៀបចំក្បួនព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាង នៅមុនថ្ងៃប្រកាសជាថ្មីនៃខួបកំណើតរបស់កងទ័ពប្រជាជនកូរ៉េ (KPA) ដែលនឹងត្រូវចាប់ផ្ដើមនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ក្រុងព្យុងយ៉ាង បានប្រកាសថ្ងៃទី៨ ខែកុម្ភៈ…

ចាប់នោះចាប់! ចាប់មិនចេះអស់នៅខណ្ឌមានជ័យ..

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន១ ចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់និងល្បែងបៀរអាប៉ោង ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ។ ក្រោយពីទទួលបានព័ត៌មានថាមានល្បែងជល់មាន់១កន្លែងនៅក្នុងដីឡូត៍ទុកចោលក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯកតេង ស៊ីណូ…

ជនជាតិចិនម្នាក់ ស្លាប់ក្នុងមន្ទីរពេទ្យស័ង្ក ម៉ារី ខណៈដែលមិនស្រួលខ្លួនចូលទៅព្យាបាល

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត បន្ទាប់ពីកើតមានអាការៈមិនស្រួលខ្លួន ជំងឺបេះដូង ដឹងខ្លួនថាមិនស្រួល បង្ខំឲ្យ អ្នកបើកបរនាំចូលមន្ទីរពេទ្យនៅក្បែរៗកន្លែងខ្លួនស្នាក់នៅ ទីបំផុតនៅមិនអាចសង្រ្គោះអាយុជីវិតបានដដែល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យ ស័ង្ក ម៉ារី តាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ជាង៦០ភាគរយនៃស្ត្រីមានផ្ទៃពោះ កើតជំងឺគេងមិនលក់នៅត្រីមាសទី៣

អ្នកស្រាវជ្រាវនៅប្រទេសអេស្ប៉ាញបានរកឃើញថា ៦៤ភាគរយនៃស្ត្រីមានផ្ទៃពោះទទួលរងនូវជំងឺគេងមិនលក់នៅត្រីមាសទី ៣។ ការស្រាវជ្រាវបានវិភាគទៅលើស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អចំនួន ៤៨៦នាក់ ហើយបែងចែកជាងបីត្រីមាស។ លទ្ធផលបានបង្ហាញថា ត្រីមាសទីមួយ ស្ត្រីមានផ្ទៃពោះ ៤៤ភាគរយទទួរងនូវជំងឺគេងមិនលក់ ត្រីមាសទីពីរកើនឡើងដល់ ៤៦ភាគរយ និងត្រីមាសទីបី កើនឡើងខ្ពស់រហូតដល់ ៦៤ភាគរយ។ នេះត្រូវបានគេចាត់ទុកជាតួលេខខ្ពស់បំផុតដែលអ្នកស្រាវជ្រាវបានរកឃើញ។ ជំងឺគេងមិនលក់ អាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ស្ត្រីដែលមានផ្ទៃពោះដូចជា នាំឲ្យមានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម…