គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ វាយប្រហារនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ តាមការអង្កេតការណ៍ទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដែលវាបានធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំង នៅក្នុងទីក្រុងកាប៊ុល ហើយមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍…

Kawin Thamsatchanan បង្កើតកំណត់ត្រាល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប OH Lueven Reserve

អ្នកចាំទី Kawin Thamsatchanan បានធ្វើការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម OH Lueven (បែលហ្សិក) ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Circle Brugge Reserve កាលពីម្សិលមិញ។ នៅក្នុងការប្រកួតនេះ OH Lueven Reserve បានឈ្នះគូប្រកួត ៣-០ ខណៈអ្នកចាំទីថៃ Kawin លេងបាន…

ទុស្សេបង្គោលខ្សែភ្លើង១ដើម ផ្អើលទាំងព្រឹកនៅក្រុងព្រះសីហនុ!..

ព្រះសីហនុៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីមានករណីឆ្លងចរន្តឆេះទុស្សេ នៅបង្គោលភ្លើងមួយកន្លែង នៅផ្លូវផ្លូវចំណោតចុះពីស្នងការដ្ឋាននគរបាលខេត្តក្នុងសង្កាត់លេខ៣ (ផ្លូវឯករាជ្យ) ខេត្តព្រះសីហនុ។ ករណីនេះ បណ្តាលមកពីឆ្លងខ្សែកាបរបស់ក្រុមហ៊ុនឯកជនដែលតតាមបង្គោលភ្លើងមិនត្រឹមត្រូវតាមបច្ចេកទេស។ ហើយបានរលត់វិញ ក្រោយពីសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ភា្លមៗ៕

Beckham៖ Mourinho អាចធ្វើឲ្យ Man Utd វិលទៅរកជំនាន់លោក Ferguson វិញបាន

អតីតកីឡាករដ៍ឆ្នើម ដែលធ្លាប់ចំណាយរយៈពេល ១២ឆ្នាំនៅ Old Trafford និងជាស្តេចទាត់បាល់ Free Kick របស់ក្រុមជម្រើសជាតិអង់គ្លេស David Beckham ជឿជាក់ថា លោក​ Jose Mourinho គឺជាគ្រូបង្វឹកល្អរបស់ក្រុមបីសាចក្រហម Manchester United បន្ទាប់ពីលោក Sir…

ស្តាយមិនស្ទើរ! ឡិចស៊ីស GX470ស្លាកលេខ ភ្នំពេញ 2AI-2259 ខ្ទេចមួយកំណាត់ខាងមុខ!

សៀមរាមៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2AI-2259 សង្ស័យងងុយដេក បានបើកបុកបង្គោលគីឡូម៉ែត្រខ្ទេចមួយកំណាត់ខាងមុខយ៉ាងដំណំតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិ​លេខ​៦ ភូមិ​ស្ពាន​ត្នោត​២​ ឃុំ​ស្ពាន​ត្នោត​ ស្រុក​ជីក្រែង ​ខេត្តសៀមរាប។ មុនពេលកើតហេតុ…

កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនចោរលួចរថយន្តស៊េរីទំនើប ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ភ្នំពេញៈ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលជាតៃកុងរថយន្ត ទៅកាន់តុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចរថយន្តស៊េរីទំនើប។ ជនសង្ស័យមានឈ្មោះ អ៊ុក ចាន់ដារ៉ា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ ក្រោយពេលជនសង្ស័យ លួចរថយន្តមួយគ្រឿង ម៉ាក…

Update៖ អ្នកណាមិនស្តាយ! ទើបតែទិញរថយន្តជិត៦ម៉ឺនដុល្លារ ត្រូវរថយន្តព្រុសពន្លះខ្ទេចទាំងព្រឹក..

​ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងបង្កការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៨នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប ម៉ាកតូយ៉ូតា ប្រភេទដឹកភ្ញៀវទេសចរណ៍ ពណ៌ស…

ប្រធាន Laliga និយាយថា អេស្ប៉ាញបានលក់ Neymar ឲ្យ PSG តែក៍អាចនាំមកវិញ​​បានដូចគ្នា

បន្ទាប់ពីការលេចធ្លាយនូវពាក្យចរចាមអារាម កន្លងមកទាក់​ទងជាមួយនឹងក្រុម Real Madrid កំពុងតែត្រៀមនាំយក​ខ្សែប្រយុទ្ធប្រេស៊ីល​ Neymar តែត្រូវបានក្រុម Paris Saint Germain បានចេញមុខបដិសេធនោះ បានធ្វើឲ្យ​មានការរំជើបរំជួលដល់នាយកប្រតិបត្តិ Laliga ផងដែរ។ ជាក់ស្តែងណាស់ បើតាមប្រភព Diario Gol ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា…

ស្រីៗគួរចំណាយពេលបន្តិច ដើម្បីស្វែងយល់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ

នៅក្នុងចំណោមជំងឺមហារីក ដែលកើតមានចំពោះមនុស្សស្រី មហារីកក្រពេញអូវែ គឺជាជំងឺមួយដែលឈានមុខគេ និងអាចឆក់យកជីវិតច្រើនបំផុត។ វាត្រូវបានគេចាត់ទុកជាឃាតករឈាមត្រជាក់ ដែលមិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ។ កត្តាដែលធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីកក្រពេញអូវែ គឺប្រវត្តិគ្រួសារធាប់មានជំងឺមហារីកក្រពេញអូវែ ភាពធាត់លើសទម្ងន់ ឬធាត់ដុះក្បាលពោះ។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ soha បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពេញអូវែ អាចសង្កេតមើលដឹងតាមរយៈអាការមួយចំនួនដូចខាងក្រោម៖ ឈឺឆ្អឹងខ្នងជាញឹកញាប់ អាការឈឺឆ្អឹងខ្នង អាចងាយនឹងច្រឡំជាមួយនឹងជំងឺផ្សេៗទៀត ក៏ប៉ុន្តែប្រសិនបើឈឺញឹកញាប់វាអាចជារោគសញ្ញាដំបូងបង្អស់នៃជំងឺមហារីកក្រពេញអូវែ។…

បុរសម្នាក់ជិះ​ម៉ូតូល្បឿនលឿន ទៅបុកគូទរថយន្តនីសាន់​ ស្លាប់មួយរំពេច!

បាត់ដំបងៈ លោកអធិការស្តីទីស្រុកបវេល បានប្រាប់Post Newsថា មានករណី​គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង​ រវាងម៉ូតូហុងដាឃ្លិចបើកលឿន ជ្រុលទៅបុក​​​គូទរថយន្តនីសាន់ពេញទំហឹង ក្នុងដំណើរ​ស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់នៅនឹងកន្លែង។ ​ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា​ នព្វស័កព.ស​២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង៦និង៥០នាទី​…