ម្ចាស់ស្លាកលេខម៉ូតូច្រើនណាស់!

តាកែវៈ នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ នេះនគរបាល ស្រុក បូរីជលសារ បានទទួលបាន ព័ត៌ មានពីប្រជាពលរដ្ឋឈ្មោះ ប្រាក់ ឧត្ដម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ តារស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ថាបាន ប្រទះឃើញស្លាកលេខម៉ូតូចំនួន ៣៤ស្លាកលេខ នៅចំណុច…

រំលោភលើទំនុកចិត្តរឿងម៉ូតូមួយគ្រឿងជាប់ខ្នោះប៉ូលិស

កណ្តាលៈ ប៉ូលិសវាយខ្នោះជនសង្ស័យម្នាក់ពាក់ពាន់ករណីរំលោភលើទំនុកចិត្តរឿងខ្ចីម៉ូតូមួយគ្រឿងយកទៅបញ្ចាំចាំបាត់ម៉ូតូឈឹង។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះផាន ផុនភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ។ ជនសង្ស័យឈ្មោះលី ចំរើន ហៅគោ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល…

ជនបរទេសប្រុសស្រី២នាក់ជិះរថយន្តម៉ាស្ដាទៅបុករបាំងថ្មពុះចែកទ្រូងផ្លូខ្ទេចរថយន្ត

ភ្នំពេញៈ ជនបរទេសប្រុសស្រី២នាក់ជិះរថយន្តម៉ាស្ដាស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចមួយកង់ និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចស្តុបមេភ្លើង លើមហាវិថីព្រះមុនីវង្ស កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។…

រថយន្តហីណូស្លាកលេខខេមរៈភូមិន្ទ02-3 0020 បុកជាមួយម៉ូតូMSX ស្លាប់ម្នាក់

សៀមរាបៈ នៅវេលាម៉ោង២និង៣០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចណ៍ ស្ថិតនៅត្រង់ចំណុច ផ្លូវកែងប៉េច្រមុះជ្រូកលើផ្លូវជាតិលេខ៦៨ស្ថិតនៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ។ នគរបាលបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក ហីណូ(Hino)ប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ02-3 0020 បើកបរដោយឈ្មោះ លេង ចិន្តា…

បង្ក្រាបជនជាតិវៀតណាមលួចចូលនេសាទខុសច្បាប់ផ្ទុះអាវុធ២៧គ្រាប់របួសម្នាក់

ព្រៃវែងៈ នគរបាលខេត្តព្រៃវែងបង្ក្រាបបទល្មើសនេសាទឈានដល់ផ្ទុះអាវុធចំនួន ២៧គ្រាប់ បានបណ្តាលឲ្យបុរសម្នាក់រងរបួសខ្មងជើងម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ដែលនេសាទក្នុងដែនហាមឃាត់។ ការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅទន្លេមេគង្គស្ថិតនៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែងព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល។ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រៃវែង បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លោះ បានចុះបង្ក្រាបករណីបទល្មើស ជលផលនៅចំណុចខាងលើ ក្នុងនោះបានប្រើទូកអូប័រ បាញ់រះចំនួន ២៧គ្រាប់…

មិនដឹងមានគំនុំអ្វី!យកដបជ័រមានសាំងគប់លើដំបូលផ្ទះគេបំណងដុតកំទេចចោលប៉ុន្តែគេឃើញពន្លត់ទាន់ពេល

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់បានយកដបជ័រដែលមានសាំងនៅក្នុងនោះគប់ទៅលើដំបូលផ្ទះប្រក់ស្លឹកត្នោតបំណងដុតឆេះបានបន្តិចសំណាងល្អបានប្រជាពលរដ្ឋជិតខាងមកជួយពន្លត់ទាត់ពេល។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៩ព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ យ៉ង់ សាវដា ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិប្រកិល ឃុំព្រះស្រែ…

រថយន្តនិងម៉ូតូបុកគ្នាស្លាប់បុរសម្នាក់នៅត្រាំកក់

តាកែវៈ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់លើដងផ្លូវរីឯអ្នកបើករថយន្តគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨១-៨២ ក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-4685 អ្នកបើកបរគេចខ្លួនបាត់។ ម៉ូតូម៉ាកហុងដា C125…

ខ្លាំងណាស់ស្រវឹងស្រានិងប្រើគ្រឿងញៀនដេញាកាប់ព្រះសង្ឃគេចផុតវាយឡានលោកខ្ទេច

តាកែវៈ មានករណីហិង្សាដោយចេតនា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយជនសង្ស័យស្រវឹងស្រានិងប្រើគ្រឿងញៀនដេញាកាប់ព្រះសង្ឃព្រះអង្គគេចផុតវាយឡានព្រះអង្គខ្ទេច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី ២៩ ខែមិថុនា ២០១៩ នៅវត្តពោធិវ័ន្ត ស្ថិតនៅភូមិព្រៃឈើទាល ឃុំ ឧត្តមសូរិយាស្រុក ត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះ អេង ឡាក់ទីន…

ស្លាប់និងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់

តាកែវៈ បុរសម្នាក់បានស្លាប់ខណៈប្រពន្ធរបួសធ្ងន់និងគ្រូពេទ្យម្នាក់របួសស្រាលក្នុងករណីគ្រោះចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣៥ នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ១១៨-១១៩ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតកែវ។ ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាក លេខតាកែវ 1A-8550 បើកបរដោយ…

ម៉ូតូបុកគ្នាស្លាប់និងរបួស២នាក់

តាកែវៈ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១០ នាទី នៅលើផ្លូវ១២៩E ចំណុចផ្លូវចូលទៅភូមិលៀបស្ថិត នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត មានករណីគ្រោះចរាចរណ៍មួយឡើងរវាងម៉ូតូ និងម៉ូតូ ដែលមានទិសដៅបញ្ចាសគ្នាបណ្តលឲ្យស្លាប់និងរងរបួសធ្ងន់។ ម៉ូតូម៉ាកគ្លិកពាក់ផ្លាកលេភ្នំពេញ1HL-4203 លម៉ាស៊ីន និងលេខតួ133270 មានទិសដៅមកពីលិចទៅកើតបើកបរដោយឈ្មោះ សៅ…