រថយន្តដឹកឥដ្ឋ ព្រលះគ្នាជាមួយរថយន្តដឹកបេតុងលើផ្លូវហាណូយ គៀបជាប់តៃកុងរងរបួសធ្ងន់

ភ្នំពេញៈ រថយន្ត២គ្រឿងបើកបរសុទ្ធតែល្បឿនលឿន ព្រលះគ្នា លើផ្លូវហាណូយ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់អ្នកបើកបរ រងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ម៉ាកHOWO…

រថយន្តឆ្លាមស្លាកលេខ ភ្នំពេញ 2N-9162 បើកធ្លាក់ប្រឡាយទឹកនៅស្រុកទឹកឈូក

កំពត: ថ្ងៃទី៣០ មិថុនា ២០១៩ ព្រឹក មានករណីរថយន្តឆ្លាមបើកធ្លាក់ ប្រឡាយនៅផ្លូវជាតិលេខ៣៣ ទល់មុខរោងម៉ាស៊ីនទឹកកក ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យស្លាប់ ១ម្នាក់ រងរបួស១នាក់។

ព័ត៌មានបឋម: ព្រះសង្ឃចំនួន៦អង្គ រងរបួសធ្ងន់ស្រាលក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍

មានសេចក្តីរាយការណ៏ មកថាព្រះសង្ឃចំនួន៦អង្គដែលគង់លើរុឺម៉កនិមន្ត បិណ្ឌបាត្រ បានរងរបួស ក្នុងនោះរបួសធ្ងន់ចំនួន៣អង្គ របួសមធ្យមនិងស្រាលចំនួន៣អង្គ ចំណែកបុរសអ្នកបើកបររុឺម៉កបានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបែនដឹកដី ពាក់ស្លាកលេខ KPS 1168 ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បុកប៉ះជាមួយរុឺម៉កនៅផ្លូវជាតិ លេខ៤ គីឡូម៉ែត្រលេខ១៤៨.១៤៩ (ចំណែកផ្លូវខាងខេត្តកោះកុង) ក្នុងភូមិអូរជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងវេលាម៉ោងជិត៩ព្រឹកថ្ងៃ៣០មិថុនា២០១៩នេះ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបែន…

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែទី១ស្រាវជ្រាវអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩នៅចំណុច ផ្ទះគ្មានលេខភូមិផ្សារតូច សង្កា ត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថាបានបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យតាមដីការលេខ៨៧៣(ភ)ព្រ.ទ របស់ចៅក្រមសើបសួរ ជួន សុរាសី ចុះថ្ងៃទី០៧ ខែតុលា…

យុវជន២នាក់ឡើងដាក់ស៊ុមប៉ាណូ ឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកដីរងរបួសធ្ងន់

ភ្នំពេញៈ យុវជន២នាក់រងរបួសធ្ងន់ បន្ទាប់ ពីឡើងដាក់ស៊ុមប៉ាណូឆក់ធ្លាក់ពីលើជើងរទាកម្ពស់៦ម៉ែត្រ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នពេញ។ យុវជនទាំង២នាក់រងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ បានជិៈរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1AL.0704…

Updated៖ សាកសពម្នាក់ត្រូវបានគេដុតចោលឆេះខ្លោចរួញខ្មៅសង្ស័យជារឿងរំលោភសម្លាប់ នៅខាងជើងមហាវិថីឈ្នះឈ្នះប្រហែល៥០០ម៉ែត្រ

ភ្នំពេញៈ សាកសពម្នាក់សង្ស័យជាស្ត្រីបន្ទាប់ពីឃើញមានអាវត្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែលប្រវែងកន្លះម៉ែត្រដែល ឃាតករដុតសពចោលឆេះយ៉ាងសន្ធោសន្ធៅត្រូវបានកម្មករបូបខ្សាច់នៅក្បែរនោះខលប្រាប់សមត្ថកិច្ចចុះទៅទាន់កំពុងតែឆេះជួយយកទឹកបរិសុទ្ធចំណុះមួយដប១លឹត្រកន្លះចំនួន៣ដបនិងចំនួន២ដបកន្លះទៀតជួយចាក់ស្រោចពន្លត់ទើបរលត់អស់ស្នាមឆេះឡើងរួញខ្មៅសំណាងហើយដែលសមត្ថកិច្ចជួយពន្លត់ទាន់ពេលកំអីសពឆេះក្លាយជាផេះបាត់ភស្តុតាងបាត់ទៅហើយ។ ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ត្រង់ចំណុចដីឡូមួយលោកឧកញ៉ាលីយ៉ុង ផាត់ផ្លូវលំខាងជើងប្រហែល៥០០ម៉ែត្រពីមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិបាក់ខែងលើសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។ ជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទំនងជាស្រ្តីភេទដោយគេសង្ស័យថាត្រូវជនសង្ស័យចាប់រំ លោភរួចហើយវាយសម្លាប់ហើយដុតចោលតែម្តង ។ពីព្រោះមានបន្សល់ទុកនៅអាវត្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែល កន្លះម៉ែត្រ និងដែកទីពប្រវែងប្រហែល៦តឹកចំនួន៤កំណាត់។ ប្រភពផ្សេងៗដោយគេសង្ស័យថា អាចចាប់រំលោភពីកន្លែងផ្សេងហើយអាចដាក់តាមរថយន្តយកមកដុតចោលដើម្បីបំបាត់ ភស្តុតាងសពនោះគេសង្ស័យថាអាចជាស្ត្រីច្រើនជាងព្រោះដងខ្លួនសពមានរូបរាងតូចហើយមានអាវត្រនាប់នៅក្បែរផងនោះ។ តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលធ្វើការជិតនោះបានឲ្យដឹងថានៅពេលកើតហេតុខាងលើក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃ ក៏ប្រទះឃើញសពត្រូវគេដុតហើយនាំគ្នារត់ចេញ ពីកន្លែងកើតហេតុ…

គ្រាន់តែក្រឡេកឃើញប៉ូលិសរត់ សង្ស័យកម្លាំងដេញតាមចាប់ខ្លួនបាន៥នាក់

ភ្នំពេញៈ យុវជនចំនួន៥នាក់ មិនដឹងថាមានបញ្ហាអ្វី រឿងអ្វី នោះទេ គ្រាន់តែក្រឡេកឃើញកម្លាំងល្បាតរបស់កងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បែជាបត់ម៉ូតូរត់គេចទៅវិញ កាន់តែសង្ស័យ កម្លាំងសហការណ៍ជាមួយកម្លាំងបណ្តាប៉ុស្តិ៍ ប្រដេញតាម រត់គេចផ្អើលមួចំហៀងខណ្ឌ ដេញព័ទ្ធចាប់ខាងតែបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដេញចាប់បានត្រង់ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមសមត្ថកិច្ចបានឲ្យដឹងថា…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពី…

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានគេចខ្លួនបាត់ ។ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី នៅចំណុចផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ តាមប្រភពព័ត៌មាននៅកន្កលែងកើតហេតុបានឲ្យដឹងថាមានម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង ម៉ាកស៊ុយហ្សុយគី ស្មាស់ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1AO-7172…

ឃាត់ខ្លួនជនជាតិចិនចំនួនម្នាក់នៅ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលករណីជួញដូរសារធាតុញៀន

ស្ទឹងត្រែងៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០១នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ DING SHUQIANG ភេទប្រុស អាយុ ២៨ឆ្នាំ ដោយមានការសង្ស័យ…

ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកមកទើរលើឆ្នេរខ្សាច់កោះស្តេច

កោះកុងៈ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥នាទី អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ទទួល បានព័ត៌មាន ពីកម្លាំងសន្តិសុខ របស់ក្រុមហ៊ុនយូញៀន មានសាកសពអណ្តែតទឹកមកទើរ នៅចំណុចឆ្នេរ អន្លង់ត្រី ស្ថិតក្នុង ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ក្រោយពីទទួលបានព័ត៌មានភ្លាម…