សមត្ថកិច្ចបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់)

កំពង់ចាម ៈ យោងតាមផេករបស់ការិយាល៏យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲុ្យដឹន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន…

ហិង្សាក្លាយជាទុក្ខសោក! ដុតផ្ទះខ្លួនឯងចោលព្រោះតែកំហឹង

ស្ទឹងត្រែងៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០ នាទី នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង បណ្ដាលឲ្យខូចខាតទាំងស្រុង ផ្ទះមានទំហំ ៥x៥ ម៉ែត្រ សង់ផុតពីដីជញ្ជាំងក្តារប្រក់ស័ង្កសី ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ…

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្រុមជនសង្ស័យលួចម៉ូតូនិងលួចទូរស័ព្ទដៃ២ករណីផ្សេងគ្នា

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បង្ក្រាបបានជនសង្ស័យបីនាក់ក្នុងករណីពីរផ្សេងគ្នា ករណីទី១ លួចទូរស័ព្ទចំណុចតូបលក់ចាប់ហ៊ួយមួយកន្លែងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ជនរងគ្រោះឈ្មោះ មុត យ៉ុន ភេទស្រីអាយុ៥៦ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ ដោយសាកថ្មទូរស័ព្ទទុកចោលនៅលើតុហើយត្រូវបានជនសង្ស័យចូលទៅបន្លំរកទិញសំឡីត្បាល់ត្រចៀក ហើយក៏លួចទូរស័ព្ទជនរងគ្រោះបានសម្រេចព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យមានឈ្មោះ គង់ សុជាតិ ភេទប្រុសអាយុ៣៩ឆ្មាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។…

កូនប្រុសចិត្តអប្រិយ៍ម្តាយស្តីបន្ទោសបន្តិចបន្តួច គប់នឹងគម្របធុងទឹកថែមទាំងច្របាច់ ក ម្តាយ ទៀត

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនបុ្រសចិត្តអប្រិយ៍ម្នាក់បានប្រព្រឹត្តអំពើហឹង្សាទៅលើម្តាយរបស់ខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ភ័ណ និត ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

យុវជនម្នាក់ ទាក់ទងក្មួយស្រីជីទួតមួយតាមឆាត ពង្រត់ចេញពីផ្ទះ ត្រូវឪពុកនាងប្តឹងសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្តាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទនាំចេញមិនស្របច្បាប់ និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស…

ជនសង្ស័យម្នាក់ នឹកស្មានតែរួចខ្លួនលួចបានបួនថ្ងៃហើយ នៅជាប់ខ្នោះរបស់សមត្ថកិច្ចដដែល

ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន៤ថ្ងៃ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ទ្រី ចនី្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ…

សិស្សសាលានាំគ្នាមក​អង្គុយ​លេង នៅរមណីយដ្ឋាន​ ជន្លុង​ម្លូ ត្រូវជនមិនស្គាល់មុខ១ក្រុម ប្រដាប់ដោយដាវ និងកាំបិតកាប់ ឲ្យរបួសធ្ងន់ម្នាក់

​កណ្តាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​ ប្រដាប់​ដោយ​ដាវ​ កាំបិត​មក​កាប់​ប្រហារ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ខណៈ​រូបគេ​ និង​មិត្តភក្តិ​កំពុង​អង្គុយ​លេង​នៅ​រមណីយដ្ឋាន​មួយ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មក​រា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ចំណុច​រមណីយដ្ឋាន​ ជន្លុង​ម្លូ​ ភូមិ​ចុង​បឹង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ ។​…

ម៉ូតូ២គ្រឿង បើកបរល្បឿនលឿន បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ លើ​ផ្លូវជាតិ​លេខ​៥​ កំពុង​ស្ថាបនា​ ត្រង់​ចំណុច​ក្រុម​ទី​១៩​ ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ រវាង​ម៉ូតូ​និង​ម៉ូតូ​ បើកបរ​ច្រាសទិស​គ្នា​ បណ្តាល​អោយ​មនុស្ស​៣​នាក់​រង​របួស​ ។​…

ទាហានបើករថយន្តផ្លាកលេខ ខេមរភូមិន្ទ 2-7221 បុកម៉ូតូកម្មការិនីរោងចក្រម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោក រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃសៅរិ៍ ២រោច ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលអោយស្រ្តីម្នាក់ រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ…

ស្រាវជ្រាវឃាត់ខ្លួនសិស្សសាលា២នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបយួរដៃពីបុរសវ័យចំណាស់ម្នាក់

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២ និង ៣០នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង…