នគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម ។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ…

សមត្ថកិច្ចជ្រាវស្រាវឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណីលួចរ៉ែមាស

ក្រចេះ: មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់គ្នា បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែង នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរ ដែលបានដឹកនាំកម្លាំងប្រតិបត្តការស្រុកចុះធ្វើការបង្រ្កាប បានបញ្ជាក់ឲ្យដឹងថា ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់២៥ ខែមេសា ពាក់ព័ន្ធនិងករណីអំពើលួច។ ជនសង្ស័យមានឈ្មោះ៖ ១/ស៊ិន…

មន្រ្តីស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មន្រ្តីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជានៅសាកលវិទ្យាល័យជាតិឡាវចំនួន ៦៦នាក់(អង្ករចំនួន ២០០គីឡូ ត្រីខ ៦៦យួរ ពងមាន់ ៦៦យួរ និងមី ៦៦កេះ) កំពុងជួបប្រទះការលំបាកពីការ Lockdown ទីក្រុងវៀងច័ន្ទ ដោយសារជំងឺ covid-19…

ផ្ទុះសេចរន្តអគ្គិសនីបណ្ដាលឲ្យឆេះហាង វុយ សេង លក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ នៅយប់ថ្ងៃអាទិត្យ១៤ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គិតត្រឹមម៉ោង ១១និង៣០នាទីយប់ មានអគ្គិភ័យកើតឡើងនៅហាង វុយសេង លក់ទូរស័ព្ទ នៅជាប់ខាងត្បូងផ្លូវជាតិលេខ៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត…

អគ្គិភ័យឆេះតូបលក់ចាប់ហួយ និងតូបអ៊ុតសក់ បណ្តាលឲ្យរងការខូចខាត នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះតូបចំនួន០២ តូបលក់ចាប់ហួយ និងតូបអ៊ុតសក់ចំនួន០១លើក បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះរងការខូចខាតរួមមាន៖ -ឆេះគ្រែចំនួន០១…

សេចក្តីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ស្តីពីការត្រៀមស្មារតី និងសម្ភារៈចាំបាច់ ដេីម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩

សេចក្តីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ស្តីពីការត្រៀមស្មារតី និងសម្ភារៈចាំបាច់ ដេីម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។    

ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់ទំនិញ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម

ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហមទាំងអស់ត្រូវនៅក្នុងផ្ទះ មិនអាចចេញទៅផ្សារបានទេ ហើយផ្សារនៅក្នុងតំបន់ក្រហមក៏ត្រូវផ្អាកដំណើរការទាំងអស់ដែរ។ ប៉ុន្តែ ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម ដោយមានសេវាដឹកជូនដល់មុខផ្ទះ។ សូមកុំបារម្ភពីរឿងអត់ស្បៀង។ សូមនៅក្នុងផ្ទះ កុំចេញក្រៅ កុំឆ្លងពីផ្ទះមួយទៅផ្ទះមួយ ចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងប្រឈមនឹងវិធានការច្បាប់តឹងរឹង។ តំបន់ក្រហម…

កូវីដ-១៩៖ ប្រទេសជាច្រើនប្រកាសបញ្ជូនជំនួយទៅជួយសង្គ្រោះឥណ្ឌា

  (ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនជំនួយអុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយវិបត្តិធំៗ បង្កឡើងដោយជំងឺ COVID-19។ ប្រទេសឥណ្ឌាកំពុងប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ដោយចំនួនករណីឆ្លង និងស្លាប់ បាននិងកំពុងកើនឡើងយ៉ាងគំហុក។ ក្រៅពីអាល្លឺម៉ង់ ប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស…

សហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងរួច ធ្វើដំណើរមកកាន់អឺរ៉ុប

  (ព្រុចសែល)៖ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថាប្រជាជនអាមេរិកទាំងអស់ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ នឹងអាចធ្វើដំណើរមកកាន់ប្លុកនេះវិញ ចាប់ពីរដូវក្តៅខាងមុខនេះ។ បើតាមលោកស្រី Ursula von der Leyen សមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុប គាំទ្រដោយឥតលក្ខខណ្ឌ…

ធនាគារជាតិនៃកម្ពុជា សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០

ថ្លែងប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។ លោក សូមបញ្ជាក់ថា នេះជាករណីឆបោកទេ ធនាគារជាតិនៃកម្ពុជា អត់ដែលមានកម្មវិធីហ្នឹងទេ សូមបងប្អូនប្រជាពលរដ្ឋមានប្រយ័ត្នប្រយែង…