សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ

រាជធានីភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស​ស្រី​ ដែលជំពាក់លុយគេហេីយគ្មានលុយសង ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា​ ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស​ និងស្ត្រីម្នាក់​ ដែលត្រូវជាសង្សារនឹងគ្នា​ ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប​ និងករណីជំពាក់លុយគេ​ ហេីយគ្មានលុយសង​…

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ និងឃាត់ខ្លួនមនុស្ស ៦នាក់…

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកម្លាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់…

ហ្វីលីពីន​កំពុងបើក​ធ្វើ​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​

សមយុទ្ធ​ខាងលើ​ធ្វើឡើង​នៅ​ក្បែរ​កោះ ធីទូ​ (Thitu) ដែល​កាន់កាប់​ដោយ​ហ្វីលីពីន​ និងកោះ​ ស្ការបូរ៉ាស ស្ហ៊ល​ (Scarborough Shoal) ដែលគ្រប់គ្រង​ដោយចិន​ និង​កើតឡើងចំ​ពេល​ភាព​តានតឹងកំពុងកើនឡើង​នៅតំបន់​សមុទ្រ​ដែល​សំបូរទៅដោយ​ធនធាននេះ​។ ជម្លោះ​ការទូត​ចុងក្រោយ​រវាង​ប្រទេសហ្វីលីពីន​ និងចិន​ បាន​ចាប់ផ្ទុះឡើងខ្លាំង​កាលពី​ខែ​មុន​ បន្ទាប់ពីនាវា​កងទ័ពចិន​ជាង​ ២០០​ បាន​បណ្តែត​ខ្លួន​ជាប់គ្នា​ជាខ្សែៗនៅ​ ទីប្រជុំ​កោះ​ស្ព្រាតលី ដែលប្រទេសទាំងពីរ​កំពុង​ឈ្លោះគ្នាចង់​ដណ្តើម​កាន់​កាប់រៀងៗខ្លួន​។ ចិន​ដែល​តែង​អះអាង​ពី​កម្មសិទ្ធិស្ទើរផ្តាច់មុខ​លើ​ស្ទើរ​ផ្ទៃ​សមុទ្រ​ទាំងមូល​…

យុវជនម្នាក់បើកត្រាក់ទ័រភ្ជួរដីចម្ការ ជាន់មីនតោន បណ្ដាលឲ្យរងរបួស

ឧត្តរមានជ័យៈ នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧ ០០នាទី មានករណីត្រាក់ភ្ជួរដីចម្ការ ជាន់មីនតោន នៅចំណុចខាងលិចភូមិចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យដាច់ផាល ត្រាក់ទ័រ ០១ គ្រឿង និងរបួសស្រាល០១នាក់…

កម្លាំងសមត្ថកិច្ចចុះល្បាតក្នុងភូមិសាស្រ្ត ឃាត់ខ្លួនជនសង្ស័យ១៥នាក់ ក្នុងនោះមាន៧នាក់ ជាមុខសញ្ញាផ្ទុកនូវសារធាតុញៀន

កំពង់ឆ្នាំងៈ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប្រជាការពារឃុំកំពង់អុស ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ដ្រ ឃុំកំពង់អុសបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ មកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស ធ្វើតេស្ដរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន០៧នាក់ប្រុស ។ ១/ឈ្មោះ…

ឯកឧត្តម គឹម សន្តិភាព៖ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព សូមជម្រាបជូនថា៖ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖ -យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់ នៅរយៈពេលវែង(រយៈពេលចាប់ពី១សប្តាហ៍ឡើងទៅ) -យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩…

ឥណ្ឌូណេស៊ី៖ រក​ឃើញ​ខ្មោច​នាវា​មុជ​ទឹក នាវិក​ទាំង​៥៣​រូប​បាន​បាត់​បង់​ជីវិត​ទាំង​អស់

នាវា​មុជ​ទឹកKRI Nanggala 402 ​បាន​បាក់​ជា​បី​កំណាត់ លិច​ក្នុង​បាត​សមុទ្ទ​ជម្រៅ​៨៥០​ម៉ែត្រ​ និង​ត្រូវ​បាន​រក​ឃើញ​ដោយ​នាវា​មុជ​ទឹក​សង្គ្រោះ​របស់​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​មេសា។ នេះបើ​តាម​ការ​លម្អិត​របស់​លោក​អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក Yodo Margono។ មុនប្រកាស​​​រក​ឃើញ​នាវាមុជ​ទឹកបន្តិច ក្រុម​អ្នក​ស្វែង​រក​រើស​បានបំណែក​នាវា​ជា​ច្រើន​ផ្សេងទៀត ដូច​ជា​ ដងយុថ្កា សម្លៀកបំពាក់សុវត្ថិភាព​​របស់​នាវិក។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមសង្គ្រោះ​បាន​រក​ឃើញ​វត្ថុ​ជា​ច្រើន​របស់​នាវា​អណ្តែត​លើ​ផ្ទៃទឹក​ តែ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​តើ​នាវាលិច​នៅ​ទីណា​ឱ្យ​ប្រាកដ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​តែ​មិន​ផ្តល់​មូលហេតុ​ផ្លូវការ​នៃ​ការ​លិច​នាវាមុជទឹក​នេះ​ទេ…

ខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

​ភ្នំពេញ​ ៖​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​ផាកពិន័យ​ទៅ​លើ​ជន​០១​ក្រុម​មាន​គ្នា​ចំនួន​ ០៦​នាក់​ ស្រី​០២​នាក់​ ករណី​ល្មើស​វិធានការ​សុខាភិបាល​(​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​)​ នៅ​ចំណុច​ក្នុង​ហាង​ម្លប់​ស្បូវ​មាន​លាភ​ ផ្លូវ​បេតុង​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​ និង​០០​នាទី​ ដូច​មានឈ្មោះ​ខាងក្រោម​ ៖…

រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរចូលទស្សនាឡើងវិញ !

  រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី២៥ ខែមេសា តទៅបន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះបានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ឯកឧត្តមលើកឡើងថា…

សមត្ថកិច្ចចុះឃាត់មនុស្សប្រុសស្រី៥នាក់យកមកអប់រំនិងផាកពិន័យ

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤និង៥០នាទី កម្លាំងអធិការដ្ឋានខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី០១នាក់ ក្នុងមូលដ្ឋានសង្កាត់កន្ទោក ខណ្ឌកំបូល ទី1 -ឈ្មោះ ងន យ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ( ធ្វើកិច្ចសន្យាអប់រំ…