កូរ៉េៈ នៅមុននេះបន្តិចកូរ៉េខាងជើង បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរលើកទី៥។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា នេះជាការធ្វើតេស្តនុយក្លេអ៊ែរ ដ៏ធំជាងគេបំផុត មិនធ្លាប់មានរបស់កូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun -hye បានហៅវាថា ជាទង្វើមួយនៃការ បំផ្លាញខ្លួនឯង ដែលបង្ហាញពីការឆ្គួតទ្បប់របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរនេះ ត្រូវបានក្រសួងការពារជាតិកូរ៉េខាងត្បូង បញ្ជាក់ថា គឺជាមូលហេតុដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ នៅក្នុងប្រទេសនេះ៕
មតិយោបល់