អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

ភ្នំពេញៈ នៅនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ ជនសង្ស័យដែលមានឈ្មោះ ៖ ១- ឈ្មោះ ថន…

អាវុធហត្ថខេត្ដបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៩នាក់ករណី ប្លន់ម៉ូតូ និងដកហូតសម្ភារៈមួយចំនួន

បាត់ដំបងៈ យោងតាមផេករបស់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ៣:៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះដល់ចំណុចផ្លូវជាតិលេខ ៥៧B ស្ថិតនៅភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន…

បញ្ជូនជនសង្ស័យចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ព្រះសីហនុៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំនួន០២លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។…

​ជំនន់​ទឹកភ្លៀង​​ហូរកាត់ផ្លូវ កួចមនុស្សនិងម៉ូតូ​ធ្លាក់ចូលក្នុងស្ទឹង បណ្ដាលឲ្យ៣នាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ ​វេលាម៉ោង​១៨​និង១៥​នាទី​ មានករណីគ្រោះថ្នាក់ធម្មជាតិ​ជំនន់​ទឹកភ្លៀង​​ ទឹកហូរកាត់ផ្លូវហូរកួចយកមនុស្ស និងម៉ូតូ​ពេលកំពុងធ្វើដំណើរឆ្លងកាត់ បណ្ដាលឲ្យធ្លាក់ចូលក្នុងស្ទឹងស្លាប់ចំនួន​០៣​នាក់​ ស្រី​០២នាក់​…

បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ទៅសាលាដំបូងខេត្ត ក្រោយកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាននិយាយថា៖ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ រហូតដល់ម៉ោង០៨ និង៣០នាទីយប់ ពេលដល់ចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ…

ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនី មួយកន្លែងអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យក្រុមស្ម័គ្រចិត្តម្នាក់រងរបួសធ្ងន់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ១០០គ្រឿង

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឃ្លាំងស្តុកគ្រឿងអគ្គិសនី មួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង ព្រមទាំងបានបណ្តាលឲ្យក្រុមស្មត្រ័ចិត្តម្នាក់បានរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចឃ្លាំងស្តុកគ្រឿអគ្គិសនី តាមបណ្ដោយផ្លូវលេខ៤៤៦ ភូមិ៥ ក្រុម៣៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…

ករណីអគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់ទាំងស្រុង

កំពង់ស្ពឺៈ កាលពីវេលាម៉ោង២៣និង៥០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះអគិ្គភ័យ ឆេះផ្ទះពលរដ្ឋឈ្មោះ កៅ ផេង ភេទប្រុសអាយុ ៥២ ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតផ្ទះ០១ល្វែង ធ្វើអំពីថ្មមានទំហំ ៥ម៉ែត្រ x…

ថៅកែក្លឹបកម្សាន្ត The Storm ដកកាំភ្លើងគំរាមចុងភៅត្រូវជាកូនចៅ ផ្ទុះអាវុធ១គ្រាប់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ ១គ្រាប់ ត្រង់ចំណុចក្លឹបកម្សាន្ត The Storm ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនបង្កជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង ៤០ឆ្នាំ ក្រោយពេលកើតហេតុបានបើករថយន្តគេចបាត់ស្រមោល។…

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ២ទីតាំងបន្តបន្ទាប់គ្នា

ភ្នំពេញៈ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនសង្ស័យទាំង០៨នាក់មាន៖…

អាវុធហត្ថចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុៈ នៅវេលាម៉ោង ៨និង៥នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ…