​ជនសង្ស័យម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ​ឆក់​កាបូបស្ពាយ​នារី​ម្នាក់ ត្រូវកម្លាំង​ល្បាត​ប្រទះ​ឃើញឃាត់ខ្លួន

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៦​និង​០០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចុះ​ល្បាត​តាម​ដងផ្លូវ​២១៧​ មុខ​ផ្ទះ​លេខ​១៧៣Eo​ ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម្នាក់ឯង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​កំពុង​បើក​ម៉ូតូ​ ។​ ​ភ្លាម​នោះ​កម្លាំង​ជំនាញ​ធ្វើការ​ប្រដេញ​រហូត​ ជនសង្ស័យ​បាន​រត់​ចូល​ក្នុងផ្ទះ​សំណាក់​យីហោ​ ស្រែ​ពណ៌​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលើផ្លូវជាតិលេខ៣

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​ វេលា​ម៉ោង ១៣: ២០នាទី​ករណីអំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ឆក់​កាបូប) ចំណុចលើផ្លូវជាតិលេខ៣ ភូមិ​តាឡឹក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ជនសង្ស័យ ០៣នាក់​៖(គេចខ្លួន​០២នាក់)ឈ្មោះ ខេង​ ហុង ភេទប្រុស អាយុ ១៨​ឆ្នាំ…

បុរសម្នាក់បើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ២ផ្ទាំង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ…

Update៖ ឪពុកម្តាយយំចង់គាំងបេះដូងសន្លប់ បន្ទាប់ពីកូនស្រីជាទីស្រលាញ់ និងជាសិស្សថ្នាក់ទី១២ផងបាន ចង.ក សម្លាប់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលយុវតីជាសិស្សថ្នាក់ទី១២ម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅលើដើមស្វាយក្បែរផ្ទះរបស់ខ្លួន ដោយពុំដឹងថានាងមានវិបត្តិអ្វីនៅក្នុងខ្លួននោះឡើយ ប៉ុន្តែមុនពេលសម្លាប់ខ្លួននាងអត់និយាយស្ដីរកឪពុកម្ដាយ និងសាច់ញាតិច្រើនថ្ងៃមកហើយ។ យុវតីខាងលើនោះឈ្មោះ ចាន់ ម៉ីយ៉ុង ហៅយ៉ុង យ៉ុង…

ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់…

សង្ស័យវ៉ាជែងជ្រុលបួងចង្កូតមិនទាន់ បណ្តាលឲ្យបុកទ្រូងផ្លូវខ្ទាត២ផ្ទាំងរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយខ្លួនឯង សង្ស័យបើកវ៉ាជែងហួសគន្លង រួចបួងចង្កូតវិញមិនទាន់ ក៏ជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតអស់២ផ្ទាំង ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

បុរសស្រវឹងស្រាជាប្រចាំម្នាក់ ដើរធ្លាក់ប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសញៀនស្រាស្រវឹងជាប្រចាំម្នាក់ ដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់ ករណីនេះកើតឡើង នៅចំណុចលូប្រឡាយខាងត្បូងផ្ទះរបស់ជនរងគ្រោះ ចម្ងាយ៧០ម៉ែត្រ ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោងប្រហែល១៩និង០០នាទីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ។ យោងតាមការបំភ្លឺរបស់ឈ្មោះ…

មុខសញ្ញាជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ‍

បាត់ដំបងៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២ និង២៥ នាទី នៅចំណុចក្រុមទី១៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ធ្វើការស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ចំនួន០១ ករណី…

ព្រឺរន្ធត់ណាស់! បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង ស្លាប់ខ្មែរនិងបរទេស៣នាក់ បាត់ខ្លួនពីរថ្ងៃទើបរកសពឃើញ

កំពតៈ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង នៅចំណុចក្រោមទំនប់វ៉ារីអគ្គិសនីកំចាយចំងាយ១៥០ម៉ែត្រ បណ្តាលឲ្យខ្មែរ និងជនបរទេសចំនួន០៣នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿងម៉ាកតូរីស…

រថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតឡើងខឿនផ្លូវបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៥ និង ០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង រេចង្កូតឡើងខឿន បុកបង្គោលស្លាកសញ្ញាបាក់ មួយដើម ទីតាំងស្ថិតតាមបណ្ដោយផ្លូវ មហាវិថីចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ…