ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពឆក់ ២ករណីមួយភ្លែត តែចុងក្រោយភ្លាត់ស្នៀតចាប់បានម្នាក់ពលរដ្ឋវាយទ្រោមខ្លួន
ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ៤នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានរួចវាយទាត់ធាក់ម្នាក់ ១ដៃ ១ជើង រងរបួសទ្រោមខ្លួន ខណៈពួកគេធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរមួយភ្លែត ២ដង។ ប៉ុន្តែលើកទី២មិនបានសម្រេច ព្រោះតែស្រ្តីរងគ្រោះប្រទាញប្រទង់បណ្ដាលឲ្យ ជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ រីឯបក្ខពួក៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល…