រថយន្តព្រូសបើកបញ្រ្ចាសទិសចរាចរណ៍ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់
ភ្នំពេញ: រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង បានបើកបរក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ឆ្លងផ្លូវហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ ដែលជាអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង ០០នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ…