រថយន្តដឹកជ្រូកធុនធំ១គ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

កំពង់ចាមៈ នៅវេលាម៉ោង១២និង០០នាទីត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកជ្រូកមួយគ្រឿង ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦១ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទធុនធំដឹកជ្រូក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។…

បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿងឈប់នៅចិញ្ចើមផ្លូវ ភ្លេចដកកូនសោចេញ ត្រូវជនសង្ស័យជិះយកទៅបាត់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿង ឈប់ចតនៅចិញ្ចើមផ្លូវ ភ្លេចដកសោចេញ ហើយដើរយកអាហារទៅឲ្យភ្ញៀវ ត្រូវជនសង្ស័យលួចជិះគេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសថ្មើរជើងផ្សារដើមគ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង និងបណ្ដាលឲ្យអ្នកបើកបររងបួស

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត​ ត្រង់ចំណុចស្តុបផ្សារទំនើប AEON2 តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសLX570 ពណ៌ស្ករ…

អាណោចអាធ័មណាស់! កុមារីម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្ត​បុក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតមួយរំពេច

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកុមារីកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ កើតឡើងនៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ…

បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយ ស្តីបន្ទោសបន្តិចបន្តួច សម្រេចចិត្តចងកសម្លាប់ខ្លួននៅកណ្តាលវាលស្រែ

ពោធិ៍សាត់ៈ យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយ ស្តីបន្ទោសបន្តិចបន្តួច ហ៊ានសម្រេចចិត្តធ្វើអត្តឃាដចងកសម្លាប់ខ្លួន បញ្ចប់ជីវិតករណីនេះកើតឡើងនៅចំណុចស្រែត្រពាំងកកោះ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។ យោងតាមការបំភ្លឺរបស់ឪពុកឈ្មោះ ឈម…

សង្ស័យអ្នកបើកបរឱនយករបស់ បណ្ដាលឲ្យបើករថយន្តធ្លាក់ចូលប្រឡាយទឹក

កំពង់ចាមៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង សង្ស័យអ្នកបើកបរឱនយករបស់ បណ្ដាលឲ្យបើករថយន្តធ្លាក់ចូលប្រឡាយទឹក ស្ថិតតាមបណ្ដោយផ្លូវលំមួយកន្លែង ភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោយពីកើតហេតុជនរងគ្រោះ ក៏ហៅរថយន្តស្ទូចមកស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

ម៉ូតូបើកវ៉ាជែងទាក់ដៃចង្កូតគ្នា ដួលខ្ទាតចូលរថយន្តកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

តាកែវៈ នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ១៥ នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧២-៧៣ ក្នុងភូមិតាលឿ ឃុំឧត្តមសុរិយា…

រថយន្តស្លាកលេខនគរបាល2.7070 រេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តToyota Hilux មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.7070 រេចង្កូរបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលអោយបាក់រងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក…

នារីស្រស់ស្អាតម្នាក់ ត្រូវជនសង្ស័យ ២នាក់ ឆក់ទូរសព្ទ I Phone 12Promax និងលុយ ៤០ម៉ឺនរៀលបានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ច

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទ I Phone 12Promax និងលុយមួយចំនួន ៤០ម៉ឺនរៀល ពីនារីស្រស់ស្អាតម្នាក់ តាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ បើកបរម៉ូតូម៉ាក ប៊ីត…

ស្រ្តីម្នាក់បើករថយន្តPrius ប៉ះទង្គិចគ្នាជាមួយហ៊ីយ៉ាន់ដាយ ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តPrius បើកបរប៉ះទង្គិចជាមួយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកPrius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ…