សមត្ថកិច្ចសង្គ្រោះជនរងគ្រោះចំនួន ៤នាក់ (ស្រី) ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (សម្រស់ម្លិះ)
ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម ជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងកុមារ ត្រូវបានកម្លាំងការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការបង្ក្រាបនិងសង្គ្រោះជនរងគ្រោះចំនួន០៤នាក់។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង…