ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះមេធាវីម្នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូន ប្រជាពលរដ្ឋមួយកន្លែង បានកើតឡើងនៅបុរី…

រថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បើកបរបុកនិងកិនម៉ូតូស្កុពីអូស៦០ម៉ែត្រ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ2AQ-2355 បើកបរបុកម៉ូតូស្កុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IQ-7734 អូស៦០ម៉ែត្រ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…

យុវជនម្នាក់ជិះម៉ូតូបុកសួនច្បារពុះចែកទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយសង្ស័យវ៉ារថយន្ត ប៉ុន្តែវ៉ាអត់ផុតក៏បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្ដាលដួលរងរបួសទាំងព្រឹក បន្ទាប់មកត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។ ហេតយការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដាវីនន័រ(HONDA WINER)ពណ៍ខ្មៅលាយមាស ពាក់ស្លាកលេខភ្នំពេញ1JJ-1893 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុសង្ស័យវ៉ារថយន្ត១គ្រឿងនៅខាងមុខ។…

រថយន្តLexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់សង្ស័យបាក់ដៃ

ភ្នំពេញៈ នៅវេលាម៉ោង០៦និង២០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ចំនួន០២គ្រឿង បើកបរបញ្ច្រាសទិស…

ត្រឹមរយៈពេល ៧២ម៉ោង កម្លាំងនគរបាលជំនាញខេត្តកំពត បានបំបែកសំណុំរឿងឃាតកម្មរំលោភ ធ្វើទារុណកម្មដ៏ឃោរឃៅ និងលួចមានស្ថានទម្ងន់ទោស រហូតឃាត់ខ្លួនបានជនដៃដល់

កំពតៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ មានករណី ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចថ្លុកតាបាន ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ក្រោយឃាតកម្មកើតឡើង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត…

បុរសម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត កាន់កាំបិតឡើងលើដំបូលផ្ទះ បម្រុងអារ.កខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិត កាន់កាំបិតឡើងលើដំបូលផ្ទះ បម្រុងអារ.កខ្លួនឯង បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ដួលស្លាប់ក្នុងថ្លុកឈាម

កណ្តាលៈ នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង១៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលអោយបោកផ្ទប់ដួលស្លាប់ក្នុងថ្លុកឈាម លើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ០៧-0៨ ស្ថិតក្នុងភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញាឮ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ មិនបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ២គ្រឿង នៅចំណុចម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥…

ឡានស៊េរីទំនើបកិនបុរសម្នាក់បាក់ដៃ អាជ្ញាធរគ្មានយកចិត្តទុកដាក់ ត្រូវបានពលរដ្ឋនាំគ្នាជួយ និងហៅរថយន្តសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង០៧និង០០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿង បើកបរកិនបុរសម្នាក់បណ្តាលឲ្យបាក់ដៃ រងរបួសធ្ងន់ ទីតាំងស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់…

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Mazda រេចង្កូតឡើងខឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Mazda មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់…