ផ្ទះមន្រ្តីក្រសួង​សាធារណៈ​ការម្នាក់ ត្រូវអគ្គិភ័យលេបត្របាក់ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញៈ​ (ព័ត៌មាន​លម្អិត​)​ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១២និង២៥​ នាទី​យប់​ រំលងអធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២…

រថយន្តស៊េរីទំនើបម៉ាក Range Rover រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក​ Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6969 បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងទល់មុខមន្ទីរពេទ្យលោកសង្ស ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក…

បង្ក្រាបជនសង្ស័យម្នាក់ ករណីផឹកស៊ីស្រវឹងទាស់សម្តីគ្នា យកចានវាយក្បាលក្មួយបង្កើតបែកចិញ្ចើម និងយកកាំភ្លើងស្នប់គំរាមបាញ់គេ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន…

ក្រោយធ្លាក់ភ្លៀងមួយមេធំ បណ្ដាលឲ្យទឹកលិចផ្លូវមួយចំនួន នៅម្ដុំផ្សារដើមគរ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមេឃធ្លាក់ភ្លៀងមួយមេធំ បណ្ដាលឲ្យទឹកលិចផ្លូវមួយចំនួន ហើយកន្លែងខ្លះក៏មានការកកស្ទះចរាចរណ៍ផងដែរ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ត៣គ្រឿងបុកតកន្ទុយគ្នា ទាំងមេឃកំពុងភ្លៀង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្ត៣គ្រឿងបុកតកន្ទុយគ្នា បណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួស ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះឈ្មោះ ស៊ីន សុខមាន ភេទប្រុស អាយុ ២៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងចេញពីម្តុំទួលពង្រ ទៅផ្សារអូឡាំពិច ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២…

រថយន្តបែនដឹកដីបើកលឿន ជាន់ហ្រ្វាំងមិនទាន់ជ្រុលបុក រថយន្តដឹកទំនិញ កំពុងរយ៉ែថយក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុល ទៅបុករថយន្តដឹកទំនិញធុនធំ បើករយ៉ែថយក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើយោងតាមតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7047…

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវម្ចាស់និងប្រជាពលរដ្ឋដេញចាប់បាន ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿង មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះម្នាក់បានជិះម៉ូតូចេញពីធ្វើការ ហើយបានឈប់ចតចោលនៅមុខបន្ទប់ជួលរបស់ខ្លួន បន្ទាប់មកជនរងគ្រោះ បានចូលទៅអង្គុយហូបមីឆានៅក្នុងបន្ទប់ជួល…

រថយន្ត LEXUS GS 300 បោះពួយយ៉ាងលឿន ពន្លះរបាំងថ្មបាក់ ១កង់ ទៅមុខលែងរួច

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត LEXUS មួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ ១កង់រថយន្តខូចខាតដាច់កង់ម្ខាងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត…

ករណីគ្រោះថ្នាក់ចរាចរណ៍! ជិះម៉ូតូរអិលដួលខ្លួនដោយឯង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

​កោះកុងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២២និង៥៥នាទី មានករណីបើកបរម៉ូតូដួលដោយខ្លួនឯង នៅចំណុចមុខមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង ជិតវិទ្យាល័យកោះកុង…