ករណីឈ្លោះគ្នារឿងរកត្រី ជនសង្ស័យ៣នាក់ ប្រើកាំបិតកាប់ទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ដេរជាច្រើនថ្នេរ

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៤ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​ បានធ្វើការបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធកាំបិត)​ ០១លើក​ ដោយជនសង្ស័យប្រើប្រាស់កាំបិតកាប់ត្រី កាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចនៅចំណុចឈ្នាន់៣ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់…

ភ្ញាក់ផ្អើលឃើញម៉ូតូបាត់ម្ចាស់ បន្ទាប់ពីជិះបុកគល់ស្ពានអាកាសចោមចៅ

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូត១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ ស្ពានអាកាសចោមចៅ បណ្ដាលឲ្យដួលបោកផ្ទប់ផ្លូវ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានគេហៅរថយន្តសង្រ្គោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ…

រថយន្តដឹកខ្សាច់មួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យហ្វ្រាំងមិនស៊ី រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៤និង២២នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់១គ្រឿង ហ្វ្រាំង​មិនស៊ីជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបាក់១ដើម បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ។…

ជនសង្ស័យម្នាក់ចាប់រំលោភនារីមានសតិមិនប្រក្រតី (ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើករហូតមានផ្ទៃពោះ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសាររហូតមានផ្ទៃពោះ គឺត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកបុរី ចាប់ខ្លួន។ ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំនែកឯនារីរងគ្រោះអាយុ ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។ ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី…

ឆក់នោះឆក់! អ្នកលក់បន្លែម្នាក់ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ និងម្នាក់ទៀតដួលម៉ូតូរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ឥតល្ហែ! នាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចេញល្បាតផង ករណីជនរងគ្រោះត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបផ្ទួនៗគ្នា ២ករណី បានសម្រេចមួយករណីបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ (ជនរងគ្រោះជាអ្នកលក់បន្លែ) និងមួយករណីទៀត មិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស។ បញ្ជាក់៖ ហេតុការណ៍នេះ មិនទាន់ដឹងថា…

នគរបាលបង្ហាញជនសង្ស័យជាមុខសញ្ញា កាប់ប្លន់ម៉ូតូកក្រើកក្រុងប៉ោយប៉ែត ១៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ខ្លួនជាបន្តបន្ទាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជនសង្ស័យជាមុខសញ្ញាកាប់ប្លន់សកម្មនៅក្រុងប៉ោយប៉ែតចំនួន ១៣នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែត ចាប់បញ្ជូនទៅស្នងការដើម្បីចាត់ការបន្ត ។ លោក​ សៅ…

ករណីបុរសម្នាក់ ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ បណ្ដាលឲ្យស្លាប់

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដល់ប្រជាពលរដ្ឋ ឬសាច់ញាតិជនរងគ្រោះ ឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ ចំណុចមុខស្នាក់ការសន្តិសុខPM602 ព្រំប្រទល់កំពង់ធំ…

Update៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ: បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងនៅនៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ផាន់ សុវណ្ណារិទ្ធ អាយុ ៣៣ឆ្នាំ…

ប្រទះឃើញសាកសពម្នាក់ អណ្តែតទឹកតាមដងទន្លេ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌជ្រោយចង្វា

ភ្នំពេញៈ (ព័ត៌មានបឋ​ម) នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅត្រង់ចំណុចក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកធ្វើកោសល្យវិច្ច័យ បានចុះទៅពិនិត្យតាមនីតិវិធី…

ភ្ញាក់ផ្អើលទាំងព្រឹក! បុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ (ព័ត៌មានបឋ​ម) នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេស ចុះធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់…