បុរសម្នាក់ទៅធ្វើស្មៅដំឡូងកាប់ត្រូវគ្រាប់បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ

ប៉ៃលិនៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង២៥ នាទី មានករណីផ្ទុះគ្រាប់ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលអោយជនរងគ្រោះស្លាប់នៅនឹងកើតហេតុ។ មូលហេតុដោយសារជនរងគ្រោះទៅធ្វើស្មៅដំឡូងកាប់ត្រូវគ្រាប់មិនទាន់ផ្ទុះ។ ជនរងគ្រោះខាងលើមាន ឈ្មោះ វិន ភេទប្រុស អាយុ…

Update៖ ករណីជម្លោះបាញ់ផ្អើល ហាងខារ៉ាអូខេ B-GOLD នៅក្រុងតាខ្មៅ តាមពិតអ្នកបាញ់ជាមន្ត្រីយោធាសោះ

កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីផ្ទុះអាវុធ បាញ់៤គ្រាប់។ ជនសង្ស័យឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ…

ខ្នាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ចូលក្នុងខារ៉ាអូខេប៊ី ហ្គោល ផ្អើលទាំងយប់នៅក្រុងតាខ្មៅ

កណ្តាលៈ (ព័ត៌មានបឋម) មុននេះបន្តិចសង្ស័យមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ដោយបុរសម្នាក់បានបាញ់ជាច្រើនគ្រាប់ចូលទៅក្នុងខារ៉ាអូខេ ប៊ី ហ្គោល ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ115 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបានគេចខ្លួនបាត់ ប្រហែលជាស្រវឹង តែក្នុងករណីខាងលើនេះមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។ មូលហេតុនៃការបាញ់បោះនោះមិនទាន់បានដឹងច្បាស់នៅឡើយទេ ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខជនសង្ស័យហើយ៕  

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យដែលជាកូនប្រុសលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ករណីផ្ទុះអាវុធ នៅក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ ទៅតុលាការហើយ

ភ្នំពេញៈ នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស តាមច្បាប់។ ហេតុការណ៍ដែលបង្កឲ្យការការផ្ទុះអាវុធនេះកើតឡើងគឺបណ្តាលមកពីការ មិនស្វាគមន៍ក្នុងពេលជល់កែវស្រាគ្នា។ តាមការរៀបរាប់របស់ភាគីខាងរងគ្រោះ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថានៅយប់កើតហេតុ ក្រុមជនរងគ្រោះមានគ្នា៩នាក់ (ប្រុស០៥ស្រី០៤) បានអង្គុយផឹកក្នុងក្លឹបលុច្សសារី…

ព្រលឹងចុងសក់! ភ្ជួរដីសុខៗ ស្រាប់តែផ្ទុះមីន បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកអង្គស្នួល

កណ្តាលៈ កាលពីវេលាម៉ោង០៨ និង០៥នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះមីនតោន ភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ធ្ងរ។ ជនរងគ្រោះឈ្មោះធី ទី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានទីលំនៅសព្វថ្ងៃរស់នៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច…

Update៖ ជនបង្កករណីផ្ទុះអាវុធ នៅក្លឹប «លុចសារី» បណ្តាលឲ្យនារីម្នាក់របួសភ្លៅ ចូលមកបង្ហាញខ្លួន នៅអាវុធហត្ថរាជធានីភ្នំពេញហើយ

ភ្នំុពេញៈ កាលពីវេលាម៉ោង ៤ និង ០០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។…

ផ្ទុះសេខ្សែភ្លើង ផ្អើលពលរដ្ឋមួយចំហៀងភូមិបឹងជំពន់ទី២

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះសេខ្សែភ្លើង បណ្ដាលឲ្យផ្អើលពលរដ្ឋមួយភូមិ ស្ថិតនៅសង្កាត់បឹងជំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ ករណីនេះ ក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចផងដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេ ដោយសារប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់អស់ទៅហើយ៕

Update៖ ករណីឃាតកម្ម ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ ពេលនេះ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២នាក់ហើយ

ព្រះសីហនុៈ ករណីឃាតកម្ម ជនជាតិចិនម្នាក់ ត្រូវគេបាញ់សម្លាប់ ហើយទម្លាក់ពីរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ពេលនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន២នាក់ បានភ្លាមៗ នៅចំណុចមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា…

ខំរើសគ្រាប់មិនទាន់ផ្ទុះយកទៅបោះចោលកុំឲ្យគ្រោះថ្នាក់ដល់អ្នកដទៃបែជាផ្ទុះត្រូវខ្លួនឯងរបួសធ្ងន់

សៀមរាបៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី ព្រឹក មានករណីផ្ទុះគ្រាប់ នៅវាលឈូកសចម្ងាយ ៣គីឡូម៉ែត្រ ខាងកើតភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ចាន់ រុន អាយុ ៥៧ឆ្នាំ រងរបួសជើង…

បាញ់ផ្អើលទាំងរំលងអាធ្រាតនៅមុខ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ៤ទៅ៥គ្រាប់ ទៅលើជនរងគ្រោះដែលជិះរថយន្តម៉ាករ៉េងរ៉ូវ័រពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ធ្វើដំណើរតាំងពីមុខ រ៉ក រហូតមកដល់ចំណុចមុខ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦៣ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីសRX300 ពាក់ស្លាកលេខ…