ផ្ទុះមីនបានបណ្តាលឲ្យស្ត្រីរងរបួសធ្ងន់នៅស្រុថ្មពួក
បន្ទាយមានជ័យៈ មានករណីផ្ទុះមីនបានបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ មានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរវត្តតាម៉ាំង ក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ស្ត្រីរងគ្រោះមាន ឈ្មោះ ស្តុក ស្រីពៅ អាយុ ៣៣ឆ្នាំ រងរបួសដាច់ជើងស្តាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាហេតុការនេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរជីកទំពាំង។…