ថៅកែក្លឹបកម្សាន្ត The Storm ដកកាំភ្លើងគំរាមចុងភៅត្រូវជាកូនចៅ ផ្ទុះអាវុធ១គ្រាប់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា
ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ ១គ្រាប់ ត្រង់ចំណុចក្លឹបកម្សាន្ត The Storm ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនបង្កជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង ៤០ឆ្នាំ ក្រោយពេលកើតហេតុបានបើករថយន្តគេចបាត់ស្រមោល។…