ស្រវឹងបាត់ស្មារតី ទាញកាំបិតបុ័ងតោ កាប់លើបុរស​ម្នាក់រងរបួសធ្ងន់

តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ​។ ជនរងគ្រោះមានឈ្មោះ​ ឃ្លោក បែក ហៅបែន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវជាឪពុកក្មេកឈ្មោះ ផាត់…

ចាស់​អស់ហើយទប់កំហឹងមិនជាប់​ ទាញកាំបិតកាប់បុរសម្នាក់​របួសធ្ងន់!

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ នាង វុធ អធិការស្រុកបាកាន បានប្រាប់Post Newsថា មានករណីហិង្សាដោយចេតនាមួយ បានកើតឡើង ដោយបុរសម្នាក់បានកាប់ចំនួន២កាំបិតទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរូង ឃុំខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។…

ស្ទាវជើងខ្លាំង! នាំគ្នាមកវាយគេដល់ខាងមុខវិទ្យាល័យ អង្គរនាប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!

តាកែវៈ ស្ទាវជើងខ្លាំងចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ថ្ងៃត្រង់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាចនៅ ចំណុចមុខវិទ្យាល័យ អង្គរនាប ស្ថិតនៅភូមិ ជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។…

Update៖ ផ្ទុះប្រតិកម្មខ្លាំងៗ រឿងហិង្សាវាយគ្នានៅក្នុងផ្សារតាខ្មៅ អ្នករបួសធ្ងន់ជាប់ទោស រីឯអ្នករបួសស្រាលរួចខ្លួន

កណ្ដាលៈ ករណីហិង្សាវាយគ្នាទៅវិញទៅមកនៅក្នុងផ្សារតាខ្មៅចាស់ ក្រុងតាខ្មៅ ពេលនេះ ផ្ទុះប្រតិកម្មខ្លាំងៗ ដោយសារតែភាគីរងរបួសធ្ងន់កំពុងដេកនៅមន្ទីរពេទ្យជាប់ទោស រីឯអ្នករងរបួសស្រាលរួចខ្លួនទៅវិញ ។ សាច់ញាតិខាងភាគីកំពុងជាប់ទោស ស្រែកខ្លាំងៗពីភាពអយុត្តិធម៌នេះ និង សូមឱ្យស្ថាប័នមានសមត្ថកិច្ចរកយុត្តិធម៌ ។ ប្រភពព័ត៌មានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា មានករណីហិង្សាមួយ នៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ…

សុំនាងថើបមិនព្រម! បុរសមានសតិមិនគ្រប់ យកដំបងឬស្សីវាយបែកក្បាល ត្រូវសមត្ថកិច្ចវាយខ្នោះ

​កំពតៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសមិនគ្រប់សតិម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីធ្វើសកម្មភាពចាប់ថើបនិងវាយស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសក្បាលធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះ ស៊ុន មុំ ភេទស្រី អាយុ៣៦ឆ្នាំ…

អុញ! ឌឺដងពាក្យសម្តីគ្នាខ្លាំងពេក អ្នកលក់គ្រឿងសមុទ្រនិងអ្នកលក់បន្លែ វាយគ្នាប្រាវ ផ្អើលផ្សារតាខ្មៅចាស់ទាំងយប់!

កណ្តាលៈ ករណីហិង្សាមួយបានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ ដោយក្រុមអ្នកលក់គ្រឿងសមុទ្រ និងអ្នកលក់បន្លែវាយគ្នា បណ្តាលអោយរបួសទាំងសងខាង ខណៈដែលឌឺដងទាស់ពាក្យសម្តីដាក់គ្នា។ ហេតុការណ៍ហិង្សាវាយគ្នាទៅវិញទៅមកនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលក់ផ្លែឪឡឹក ស្ថិតក្នុងផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលប៉ុស្តិ៍តាខ្មៅបានប្រាប់អោយដឹងថា ជនរងគ្រោះទាំងសងខាង ភាគីទី១មានឈ្មោះ…

ករណីហិង្សា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ នៅស្រុកជាក្សាន្ត

​ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់Post Newsថា មានករណីហិង្សាដោយចេតនា មួយបានកើតឡើង ដោយបុរសម្នាក់បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះឈ្មោះ នឿន…

ខឹងប្អូនថ្លៃយកចំពាមកៅស៊ូបាញ់ក្បាល កាប់មួយកាំបិតខ្វាវ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ស្ទឹងត្រែងៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានកាប់ទៅលើបុរសម្នាក់ត្រូវជាប្អូនថ្លៃ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ ថៃ ម៉ៃ ភេទប្រុស…

ភ្លើងជម្លោះ! ទប់កំហឹងមិនបានទាញកាំបិតខ្វែវកាប់បុរសម្នាក់របួសធ្ងន់ រួចរត់បាត់!

រតនគិរីៈ មានករណីហិង្សាមួយបានកើតឡើង ដោយបានបុរសម្នាក់ បានទាញកាំបិតខ្វែវកាប់ប្រហារទៅលើបុរសម្នាក់ទៀតចំនួន២កាំបិត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលកាប់គេហើយរត់គេចបាត់ខាងលើនេះ មានឈ្មោះ វៀត ភេទប្រុស…

កំរោលចូល! ផឹកស្រវឹងកាប់ប្អូនថ្លៃស្លាប់ រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ !…

ព្រៃវែងៈ លោកអធិការស្រុកពាមជរ បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ បានស្លាប់បាត់បង់ជីវិត ចំណែកជនបង្កបានចងក សម្លាប់ខ្លួនឯង។ ករណីខាងនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាពូង ឃុំឬស្សីស្រុក…