ឃាត់ខ្លួនបុរសដៃដល់ជាកូនប្រសារម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចាក់ ស្រ្តីរងគ្រោះជាម្តាយក្មេកបណ្តាលឲ្យរបួសធ្ងន់

កណ្តាលៈ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះធ្វើការចាប់ឃាត់ខ្លួនបុរស ដៃដល់ជាកូនប្រសារម្នាក់បានភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពយកកាំបិតចាក់ លើស្រ្តីរងគ្រោះជាម្តាយក្មេក បណ្តាលអោយត្រូវរបួសធ្ងន់ធ្ងរ ចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។ ដើមចមដែលឈានអោយមានរឿងនេះ ក៏ដោយសារតែបុរសដៃដល់ជាកូនប្រសារ ខឹងស្រ្តីរងគ្រោះជាម្តាយក្មេក ថាមានចេតនាចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនអោយទៅយកប្តីថ្មី ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ចាក់នឹងកូនកាំបិត) និងប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់…

ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងមានជម្លោះ យកខ្នងពូថៅវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១កើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហឿន ជាតិ ភេទប្រុស…

ឈ្លោះប្រកែករហូតដល់ទប់កំហឹងលែងបានជនដៃដល់យកញញួរវាយក្បាលជនរងគ្រោះបែកក្បាលបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានអំពើហិង្សាដោយចេតនាមួយកើតឡើង ព្រោះតែជម្លោះខ្វះការអធ្យាស្រ័យឲ្យគ្នាយកឈ្នះរៀងខ្លួន ឯអ្នកឈ្នះរត់គេចខ្លួនបាត់ ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត…

ករណីហិង្សាដោយចេតនាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង ២ក្រុម

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាទៅវិញទៅមក នៅចំណុចផ្លូវបេតុភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យចំនួន២ក្រុម៖ ក្រុមទី១មានគ្នា៣នាក់៖ ១-ឈ្មោះ…

បុរសម្នាក់ទៅសួរនាំរឿងខ្ចៅទូរស័ព្ទ បែរជាទាស់ពាក្យសម្តី ត្រូវម្ចាស់ហាងយកដំបងដែកវាយបែកក្បាលរបួសធ្ងន់

ភ្នំពេញៈ ករណីហិង្សាមួយដែលកើតឡើងរវាងម្ចាស់ហាងលក់ និងជួសជុលទូរស័ព្ទជាមួយ និងភ្ញៀវ ដែលទៅសួរនាំរឿងបាត់ខ្ចៅទូរស័ព្ទ បណ្តាលឲ្យទាស់ពាក្យសម្តីគ្នា ម្ចាស់ហាងបានទាញដំបងដែករលាស់ មកវាយលើភាគីម្ខាងទៀត រងរបួសដៃ ខ្លួន និងក្បាលដេរជាច្រើនថ្នេរ ហេតុការណ៍ខាងលើ កើតហេតុកាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅហាងលក់ទូរស័ព្ទដៃ យីហោ លី…

គ្រាន់តែសួររឿងម្ហូប ស្រាប់ស្ទុះទៅវាយ មានអីសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ករណីហិង្សាដោយចេតនា ដោយប្រើដៃវាយបណ្តាលឲ្យរបួស ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង៦និង៥០នាទី។ ជនរងគ្រោះឈ្មោះ សុខ សាន ភេទ ប្រុស អាយុ…

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

​កោះកុងៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨និង៤០នាទីព្រឹក លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ទកំរិតធ្ងន់បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៧ ត.ព…

ប្តីវាយប្រពន្ធបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ​វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស ០១កើតឡើង បង្កដោយជន​សង្ស័យម្នាក់ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣…

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាគំរាមកំហែងសម្លាប់ឪពុកបង្កើត

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ​សៅរ៍​ ​៧កើត ​ខែ​ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ​ខែ​ឧសភា ​ឆ្នាំឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ និងគំរាមកំហែងថានិងសម្លាប់ នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង…

សមត្ថកិច្ចឃាត់មនុស្ស៧នាក់ករណីហិង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ

បាត់ដំបងៈ កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៤និង១៣នាទី នៅចំណុច ភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ប្រេីប្រាស់កាំបិតពូថៅកាប់និងគប់ម៉ូតូ)ចំនួន០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៧នាក់មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។ សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង០៣និង០៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបងក្រុមជនសង្ស័យខាងលើបានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតនិងពូថៅកាប់ទៅលេីជនរងគ្រោះនិងម៉ូតូរបស់ជនរងគ្រោះឈ្មោះយ៉ានហ្វាដេលភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងខេត្តបាត់ដំបងរួចក៏បានរត់គេចខ្លួន។ នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយឆ្លងតាមរយៈការស្រាវជ្រាវទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។…