Update៖ ដឹងការពិតហើយ! ដោយសារស្រា ហិង្សារត់ផ្អើលពេញរោងការ

ពោធិ៍សាត់ៈ ករណីហិង្សាក្នុងរោងការមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល រវាងភាគីខាងកូនក្រមុំ និងខាងកូនកំលោះ បណ្ដាលឲ្យមានអ្នករងរបួស កាលពីវេលម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបាន​ឲ្យដឹងថាក្រុមគ្រួសារ​ខាងកូនស្រី និងកូនប្រុស បានរៀបចំ​មង្គលការកូន​ នៅចំណុច​ខាងលើ ដោយដល់​ម៉ោងទទួល​ភ្ញៀវទាំងស​ងខាង បានបរិភោគ​អាហារ ដើម្បីអបអរសាទរ…

រោងជ័យ ក្លាយជាសង្វៀនសមរភូមិ! ផ្ទុះជម្លោះក្នុងរោងការ រវាងខាងកូនក្រមុំ និងកូនកំលោះ រត់ចែកជើងគ្នា

ពោធិ៍សាត់ៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីហិង្សាក្នុងរោងការមួយបានកើតឡើង រវាងភាគីខាងកូនក្រមុំ និងខាងកូនកំលោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការនាំខ្លួនភាគីទាំងសងខាងទៅធ្វើការដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែស្រវឹង តែមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរអ្វីនោះទេ។ ព័ត៌មានលម្អិតPost News…

ខ្លាំងយ៉ាងនេះ! បុរសម្នាក់ ដាល់នាយរងផ្នែកព្រហ្មទណ្ឌចំសៀតផ្កា បណ្ដាលឲ្យដួល..

កណ្ដាលៈ កាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា ត្រង់ចំណុចភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះគ្រី បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ…

​កូនប្រុសចិត្តអប្រិយ វាយម្តាយខ្លួនឯង ឥឡូវត្រូវជាប់ខ្នោះ…

​កណ្តាលៈ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ​ ជនសង្ស័យ​ឈ្មោះ យុន វិច្ឆ័យ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)…

ទ្រាំចិត្តមិនបាន! ឃើញអតីតសង្សារខ្លួន នៅជាមួយប្រុសផ្សេង បុរសម្នាក់យកញញួរ វាយភាគីម្ខាងរបួស..

កណ្ដាលៈ កាលពីវេលាម៉ោង ៦ និង៣០ នាទីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់រងរបួស ត្រង់ចំណុចភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ នូ គង់ ភេទ ប្រុស…

ដាវជាប់ទ្រូងស្នេហ៍! ពូកែខាងផឹកស៊ីរំខានគេពេក ត្រូវបុរសម្នាក់កាប់ចំទ្រូងដេរ២០ថ្នេរ…

បន្ទាយមានជ័យៈ មានករណីហិង្សារមួយបានកើតឡើង ដោយមានជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ទៀតចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ដេរជាង២០ថ្នេរ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចអាគារថ្មី ក្នុងក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចាត់ការតាមច្បាប់។ ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះផឹកស៊ីឡូឡារំខានគេ៕

​ខឹង​​រឿង​គេ​ឌុប​ស្រី​ស្នេហ៍កាត់មុខ ហើយ​​រោទិ៍​ម៉ូតូ​​ឌឺដងដាក់ កាប់រងរបួសធ្ងន់!​

កំពតៈ សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត​ ខេត្តកំពត។ ជនសង្ស័យ​ទី១ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត…

ខឹងរៀបការជាមួយសង្សារខ្លួន គំរាមយកគ្រាប់បែកទៅគប់សម្លាប់មួយគ្រួសារ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជនសង្ស័យឈ្មោះ ឃន់ ពាង ភេទ ប្រុស…

មួយថៃ មួយខ្មែរ ជាបងប្អូនសាច់ថ្លៃនឹងគ្នា ទាស់ពាក្យសម្តីកាប់គ្នាប្រ៉ាវផ្អើលសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន

បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង រវាងជនជាតិថៃ បានកាប់ទៅលើបុរសជនជាតិខ្មែរ ដោយសារតែទំនាស់ពាក្យសម្តី ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនសង្ស័យខាងលើមានឈ្មោះ សាក់ផាំង កុំផៃ អាយុ៤២ឆ្នាំ ជនជាតិថៃ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង…

ជនសង្ស័យ ០៣ នាក់ ក្នុងចំណោមបក្ខពួក ០៧ នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សា

កំពតៈ នៅវេលាម៉ោង ៤រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ក្នុងចំណោមបក្ខពួក ០៧ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (កាប់គ្នា) ។ ប្រព្រឹត្តកាលពីវេលាម៉ោង ០០ និង៤៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែធ្នូ…