ករុណា ពេជ្រ ចេញបទ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ស្ដាប់ហើយខ្លោចចិត្ត

ជិតពីរឆ្នាំមកហើយ ដែលឪពុកតារាចម្រៀង ករុណា ពេជ្រ មានជម្ងឺធ្លាក់ខ្លួនពិកា ព្រោះដាច់សរសៃឈាមខួរក្បាល។ សភាពនេះ កាន់តែខ្លោចចិត្ត នៅពេលលោកបង្ហោះមួយបទពាក់ព័ន្ធនឹងឪពុក។ តាមរយៈហ្វេសប៊ុក របស់តារាចម្រៀង ករុណា ពេជ្រ ធ្លាប់បានបង្ហាញពី រូបគេនិងលក់ទ្រព្យសម្បត្តិមួយចំនួន ដូចជាផ្ទះសម្បែង ពីរបីកន្លែង ត្រូវបានដោះដូរដើម្បីបានថវិកា មកផ្គត់ផ្គង់ជំងឺដែលត្រូវការចាំបាច់ជារៀងរាល់ខែ។ តាមការបញ្ជាក់…

ករុណា ពេជ្រ ចេញបទ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ស្ដាប់ហើយខ្លោចចិត្ត

ជិតពីរឆ្នាំមកហើយ ដែលឪពុកតារាចម្រៀង ករុណា ពេជ្រ មានជំងឺធ្លាក់ខ្លួនពិការ ព្រោះដាច់សរសៃឈាមខួរក្បាល។ សភាពនេះ កាន់តែខ្លោចចិត្ត នៅពេលលោកបង្ហោះមួយបទពាក់ព័ន្ធនឹងឪពុក។ តាមរយៈហ្វេសប៊ុក របស់តារាចម្រៀង ករុណា ពេជ្រ ធ្លាប់បានបង្ហាញពី រូបគេនិងលក់ទ្រព្យសម្បត្តិមួយចំនួន ដូចជាផ្ទះសម្បែង ពីរបីកន្លែង ត្រូវបានដោះដូរដើម្បីបានថវិកា មកផ្គត់ផ្គង់ជំងឺដែលត្រូវការចាំបាច់ជារៀងរាល់ខែ។ តាមការបញ្ជាក់…

អ្នកណាមិនក្ដុកក្ដួល បើ ករុណា ពេជ្រ ចំពោះឳពុកយ៉ាងហ្នឹង!

សារប៉ុន្មានប្រយោគរបស់តារាចម្រៀង និង ជាពិធីករល្បីល្បាញ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានធ្វើអោយអ្នកលេងហ្វេសប៑ុក មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ដោយអ្នកខ្លះអាចនឹងស្រក់ទឹកភ្នែកផង បើបានអាន ហើយគិតពីអត្ថន័យមួយឃ្លាៗ ដែលលោកបានបង្ហោះ។ នេះជាសារឆ្លើយតប ទៅកាន់លោកឳពុក ដែលលោកប្រកាសថា បានធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះតែជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលលោកបានដើរតួក្នុងការព្យាបាល ស្ទើរតែគ្រប់មធ្យោបាយទៅហើយ…

មានទុក្ខម្លឹងហើយ! ករុណា ពេជ្រ ចេញមុខដឹកនាំតារាមួយក្រុម ចុះជួយដល់អ្នកទឹកជំនន់ទៀត

ខណៈដែលទឹកជំនន់បន្តវាយលុកនៅតាមបណ្ដាខេត្តកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យពលរដ្ឋច្រើនគ្រួសារទទួលរងការលិចលង់នោះ គេឃើញបណ្ដាសប្បុរសជនជាច្រើនបានរួមកម្លាំងគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌គួរអោយសរសើរ។ យ៉ាងណាមិញ គេនៅតែកោតសរសើរចំពោះតារាចម្រៀង លោក ករុណា ពេជ្រ មិនដាច់ពីមាត់ ក្នុងពេលដែលោកត្រូវគេដឹងថាមានទុក្ខជាប់ខ្លួនរឿងឪពុកមានជំងឺធ្ងន់ និងបានប្រកាសលក់ផ្ទះ តែនៅមិនទាន់ដាច់ហើយនោះ ស្រាប់តែបានចេញមុខដឹកនាំតារាមួយក្រុមស្វែងរកជំនួយចុះជួយដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទៅទៀត។ លោកបានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួនថាបានដឹកនាំតារាច្រើននាក់ ដោយមានទាំងអំណោយ និងថវិកាជាច្រើន ដែលខំស្វះស្វែងរកបាន ទៅចែកដោយផ្ទាល់ដល់គ្រួសាររងគ្រោះ នៅភូមិរំលោង…

សាច់ញាតិអ្នកសិល្បៈ មានដំណឹងស្លាប់ និងឈឺធ្ងន់ យ៉ាងចម្លែកបណ្ដាក់គ្នា!

តាំងពីប៉ុន្មានថ្ងៃមុនចូលឆ្នាំខ្មែរ មកទល់ពេលនេះ គេចាប់អារម្មណ៍ថាសាច់ញាតិតារាសិល្បៈ ចាប់ផ្ដើមស្លាប់ និងឈឺធ្ងន់ដល់ថ្នាក់ប្រកាសលក់ផ្ទះ និងដល់កម្រិតពេទ្យលែងហ៊ានព្យាបាលជាបន្តបន្ទាប់។ ក្នុងនោះតារាទាំងល្បី និងមិនល្បី ក៏កត់សម្គាល់ថា មានការស្លាប់សាច់ញាតិសំខាន់ៗជាបន្តបន្ទាប់ផងដែរ នៅក្នុងរយៈពេលចុងក្រោយ។ អ្នកនាងប៉េងប៉ោង បានបើកឆាក បាត់បង់លោកនាយវីតាមីនសេ ជាឪពុក មុនគេ កាលពីមុនចូលឆ្នាំ ដោយពិធីបុណ្យសពរបស់លោកឪពុកអ្នកនាងក៏ធ្វើឲ្យផ្អើលដល់ពិភពសិល្បៈមិនធម្មតាដែរ បើទោះជាក្នុងពេលនោះជាពេលវេលាកៀកនឹងចូលឆ្នាំដែលមនុស្សម្នាសប្បាយរីករាយ។ អ្នកនាង…

ករុណា ពេជ្រ បញ្ជូនឪពុកចេញក្រៅស្រុក ទោះវីឡាលក់មិនទាន់ដាច់

ក្រោយពីបានប្រកាសលក់វីឡាទោលស្កឹមស្កៃ នៅបុរីពិភពថ្មីវត្តសំរោងអណ្ដែត តារាចម្រៀង និងជាពិធីករ លោកករុណា ពេជ្រ បានបញ្ជូនឪពុករបស់ខ្លួនដែលមានជំងឺស្លាប់ដៃជើង កម្រើកមិនបានព្រោះតែដាច់សរសៃឈាមខួរក្បាលទៅដល់ប្រទេសវៀតណាម បើទោះជាលោកនៅមិនទាន់មានលុយពីការលក់ផ្ទះវីឡាដែលបានប្រកាសនោះនៅឡើយ។ នេះជាជម្រើសចុងក្រោយដែលលោកត្រូវធ្វើដើម្បីអ្នកមានគុណ ដោយលោកប្រកាសថាបើលក់ផ្ទះដាច់ គឺប្រទេសដែលមានបច្ចេកវិទ្យាពេទ្យទំនើបក្រៅពីប្រទេសវៀតណាម ក៏នឹងត្រូវបានបញ្ជូនឪពុកចេញផងដែរ ដោយមិនខ្វល់ថាអស់ប្រាក់ប៉ុន្មាននោះទេ។ នៅលើគណនីផ្លូវការរបស់លោក ករុណា ពេជ្រ លោកបានបង្ហោះថា ឪពុករបស់លោកត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាមហើយ បន្ទាប់ពីតស៊ូព្យាបាលនៅពេទ្យក្នុងស្រុក…

មាស សុខសោភា នឹងកាន់តែក្លាយជាខ្លាញី ក្រោយចូលហង្សមាស

បើទោះជាលោក មាស សុខរតនៈ នៅប្រកែកនៅឡើយ ស្របគ្នាដែលលោកករុណា ពេជ្រ អ្នកចាត់ការថ្មីនៅក្នុងផលិតកម្មថោន បានអះអាងថាគឺជារឿងមិនពិតក៏ដោយ ក៏តារាចម្រៀងកញ្ញា មាស សុខសោភា ត្រូវបានគេដឹងដោយមិនចំហរថាបានសម្រេចចិត្តកុងត្រាជាមួយផលិតកម្មហង្សមាសយ៉ាងរលូនទៅហើយ។ ប្រភពពីអ្នកទម្លាយព័ត៌មានគួរអោយទុកចិត្ត បានហៅការប្រកែករបស់អ្នកទាំងពីរ ថាជាយុទ្ធសាស្រ្តបំបិតព័ត៌មានដែលធ្លាប់បានធ្វើជាទម្លាប់ ស្របគ្នាដែលផលិតកម្មថោនក៍នៅមិនទាន់ចង់មានព័ត៌មានជុំវិញករណីនេះនៅឡើយ ដើម្បីកុំអោយខូចបទដែលមាស សុខសោភា នឹងត្រៀមចេញលក់ចុងក្រោយនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខប៉ុណ្ណោះ។ កញ្ញាត្រូវបានគេអះអាងថានឹងក្លាយជាខ្លាញី…

ចេន សាយចៃ ថ្ងូរអាណិតមេថោន

ខុសពីតារាចម្រៀងភាគច្រើនដែលបង្ហាញការអន់ចិត្តចំពោះផលិតកម្មថោន ដែលបញ្ចេញបទអោយខ្លួនបានច្រៀងមិនបានទាន់ចិត្ត ហើយមានគម្រោងវិចបង្វិចជាបណ្ដើរៗចាកចេញ សម្រាប់តារាចម្រៀងសំនៀងរដឺន អ្នកនាង ចេន សាយចៃ ក្រៅពីបានប្រកាសជំហរថានឹងមិនរត់ទៅណាចោលទ្រនំថោន ក៏បានលើកឡើងពីការអាណិតចំពោះមេថោនជុំវិញការបើកផលិតកម្មនោះទៅវិញ។ នេះជាការលើកឡើងមួយកម្រចេញពីមាត់តារាល្បីម្នាក់ ដែលត្រូវគេដឹងថាមិនខ្វះផលិតកម្មរង់ចាំបើកទ្វារទទួល ប្រសិនបើអ្នកនាងចង់ហក់ចូលទ្រនំមួយថ្មី ដូចគ្នានឹងមាស សុខសោភា ដែលត្រូវគេទម្លាយថាបានកុងត្រាចូលហង្សមាស ព្រោះតែដាច់អាល័យនឹងថោននោះ។ អ្នកនាងចេន សាយចៃ និយាយថា ថ្វីត្បិតតែក្រោយចូលជ្រកនៅក្នុងផលិតកម្មថោន…

ឪពុក ករុណា ពេជ្រ នៅតែស្ថិតក្នុងភាពពិការ ក្រោយវះកាត់!

បើទោះជាបានទទួលការវះកាត់ ក្រោយជំងឺដាច់សរសៃឈាមបុកដល់ខួរក្បាលបណ្ដាលអោយនៅនឹងកន្លែង ក៏ឪពុករបស់តារាចម្រៀង លោក ករុណា ពេជ្រ នៅតែស្ថិតក្នុងសភាពកម្រើកកាយមិនទាន់បាន ដែលលោកបានហៅសភាពរបស់ឪពុកថានៅតែស្ថិតក្នុងភាពពិការ ក្រោយទទួលបានការសង្គ្រោះពីពេទ្យឯកជនមួយ។ យ៉ាងណាមិញ លោកថាបើគ្មានការវះកាត់បានទាន់ពេលវេលានោះទេ ប៉ុន្តែសភាពពិការរបស់ឪពុកក៏មិនមាននោះផង ដោយសារតែក្នុងពេលដាច់សរសៃឈាម ហើយបុកដល់ខួរក្បាលនោះ គឺធ្វើអោយឪពុករបស់លោកមានការប្រឈមខ្លាំង។ លោក ករុណា ពេជ្រ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀង ទើបបានតំណែងជាអ្នកចាត់ការប្រចាំផលិតកម្មថោន…

ថោន ចេញMV បទ”គ្រូបង្រៀនស្រវឹងស្រា” ផ្គើនក្រសួងព័ត៌មាន

បើទោះជាក្រសួងព័ត៌មានបានប្រកាសបម្រាមបិទបទ”គ្រូបង្រៀនស្រវឹងស្រា” ជាសាធារណៈ ឡើងផ្អើលមហាជន ក៏ផលិតកម្មថោននៅតែប្រកាសបង្ហោះ MV បទចម្រៀងមួយនេះ មិនញញើតនឹងការកំណត់របស់ក្រសួងព័ត៌មាន។ ការបញ្ចេញMV បទនេះ បានធ្វើឲ្យផ្ទុះការរិះគន់ជាថ្មី ដោយក្រុមអ្នកលេងហ្វេសប៊ុក បានទាំងប្រើពាក្យថា ថោនពិតជាមិនធម្មតា ដែលហ៊ានផ្គើនក្រសួងព័ត៌មានដ៏មានឥទ្ធិពល ធ្វើឲ្យគេមើលឃើញពីភាពកំសោយរបស់ក្រសួងព័ត៌មាន ក្រោយដាក់កំហិតឲ្យបិទបទនេះផង។ បទ”គ្រូបង្រៀនស្រវឹងស្រា” ត្រូវបានផលិតកម្មថោនបង្ហោះឡើងលើផេកផ្លូវការរបស់ខ្លួនគួរអោយភ្ញាក់ផ្អើលនៅប៉ុន្មាននាទីមុននេះ បើទោះជាក្រសួងព័ត៌មានបញ្ជាអោយបិទ។ នេះជាMV…